Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:28 - ព្រះគម្ពីរខ្មែរសាកល

28 “តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​? បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​។ លោក​ចូលទៅ​ប្រាប់​កូន​ច្បង​ថា​: ‘កូន​អើយ ថ្ងៃនេះ ចូរ​ទៅ​ធ្វើការ​នៅ​ចម្ការទំពាំងបាយជូរ​ទៅ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច?​ មាន​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​ គាត់​បាន​ចូល​មក​ជិត​កូន​ទី​មួយ​ប្រាប់​ថា​ កូន​អើយ‍!​ ថ្ងៃ​នេះ​កូន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 «តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា? បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ គាត់​ចូល​ទៅ​ប្រាប់​កូន​ទី​មួយ​ថា "កូន​អើយ ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​ទៅ!"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 «អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ហើយ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា “កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ពុក​ទៅ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ប៉ុន្តែ អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច មាន​មនុស្ស​ម្នាក់​មាន​កូន​ប្រុស​២ គាត់​ទៅ​ប្រាប់​កូន​ច្បង​ថា កូន​អើយ ថ្ងៃ​នេះ ចូរ​ឯង​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​អញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 «អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ហើយ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា “កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ នៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ពុក​ទៅ!”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:28
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេត្រុស​តបថា​៖ “លោកបង់តើ”។ ពេល​ពេត្រុស​ចូលទៅ​ក្នុង​ផ្ទះ ព្រះយេស៊ូវ​ផ្ដើមមុន​គាត់ ដោយ​មានបន្ទូលថា​៖“ស៊ីម៉ូន​អើយ តើ​អ្នក​គិត​ដូចម្ដេច​? តើ​ស្ដេច​នៅ​ផែនដី​នេះ​យក​ពន្ធ ឬ​សួយសារអាករ​ពី​នរណា​? ពី​កូន​ៗ​របស់​ខ្លួន ឬ​ពី​អ្នកដទៃ​?”។


“អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចេញទៅ​តាំងពី​ព្រលឹម ដើម្បី​ជួល​កម្មករ​សម្រាប់​ចម្ការទំពាំងបាយជូរ​របស់​លោក​។


ដូច្នេះ ពួកគេ​ឆ្លើយ​នឹង​ព្រះយេស៊ូវ​ថា​៖ “ពួកយើង​មិន​ដឹង​ទេ”។ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ខ្ញុំ​ក៏មិន​ប្រាប់​អស់លោក​ថា ខ្ញុំ​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី​ដែរ”។


“កូនច្បង​តប​ថា​: ‘ខ្ញុំ​មិន​ចង់​ទៅ​ទេ’ ប៉ុន្តែ​ក្រោយមក គាត់​ក៏​កែប្រែចិត្ត ហើយ​ចេញទៅ​។


“ចូរ​ស្ដាប់​ពាក្យឧបមា​មួយទៀត​: មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ លោក​បាន​ធ្វើ​ចម្ការទំពាំងបាយជូរ ព័ទ្ធ​របង​ជុំវិញ ជីក​ទីបញ្ជាន់ផ្លែ​នៅក្នុង​ចម្ការនោះ សាងសង់​ប៉ម ហើយ​ប្រវាស់​ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។


ដូច្នេះ សូម​ប្រាប់​យើងខ្ញុំ​ផង​ថា​លោក​គិត​ដូចម្ដេច តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?”។


គឺ​ដូចជា​អ្នកដំណើរ​ម្នាក់​ចាកចេញ​ពី​ផ្ទះ ហើយ​ប្រគល់​សិទ្ធិអំណាច និង​ការងារ​ដល់​ពួក​បាវបម្រើ​របស់​គាត់​រៀងៗខ្លួន ព្រមទាំង​បង្គាប់​អ្នកយាមទ្វារ​ឲ្យ​ប្រុងស្មារតី​ផង​។


មួយវិញទៀត តើ​អ្នករាល់គ្នា​គិត​ថា មនុស្ស​ដប់ប្រាំបី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​លើ ហើយ​សម្លាប់​នោះ ពួកគេ​មានបាប​ធ្ងន់ជាង​មនុស្ស​ទាំងអស់​ដែល​រស់នៅ​យេរូសាឡិម​ឬ​?


ខ្ញុំ​និយាយ​នឹង​អ្នករាល់គ្នា ដូចជា​និយាយ​ទៅកាន់​មនុស្ស​មានប្រាជ្ញា ដូច្នេះ​ចូរ​ពិចារណា​ដោយ​ខ្លួនឯង​នូវ​អ្វីដែល​ខ្ញុំ​និយាយ​ចុះ​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរឲ្យ​បាន​មាំមួន ឥតរង្គើ ហើយ​ចម្រើនឡើង​ក្នុង​ការងារ​របស់​ព្រះអម្ចាស់​ជានិច្ច ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្នុង​ព្រះអម្ចាស់ ការនឿយហត់​របស់អ្នករាល់គ្នា​មិនមែន​ឥតប្រយោជន៍​ឡើយ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម