Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 4:27 - Khmer Christian Bible

27 ហើយ​នេះ​ជា​ការ​ពិត​ ដ្បិត​នៅក្នុង​ក្រុង​នេះ​ ស្ដេច​ហេរ៉ូឌ​ លោក​ប៉ុនទាស​ពីឡាត់​ សាសន៍​ដទៃ​ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​បាន​រួម​គ្នា​ទាស់​នឹង​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ជ្រើសតាំង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 “ជាការពិត ទាំង​ហេរ៉ូឌ និង​ប៉ុនទាស​ពីឡាត់ ជាមួយនឹង​បណ្ដា​សាសន៍ដទៃ និង​ប្រជាជន​អ៊ីស្រាអែល បាន​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​នេះ​មែន ទាស់នឹង​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ប្រាកដ​មែន នៅ​ក្នុង​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាស‌ពីឡាត់ បាន​ប្រជុំ​គ្នា ហើយ​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រា‌អែល ទាស់​នឹង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-‌ពីឡាត បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​សម​គំនិត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ នឹង​លោក​ប៉ុនទាស-ពីឡាត់ បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ នឹង​សាសន៍​អ៊ីស្រាអែល ទាស់​នឹង​ព្រះ‌យេស៊ូវ​ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-ពីឡាត់ បាន​រួម​គ្នា​ប្រឆាំង​នឹង​អ៊ីសា​ជា​អ្នក​បម្រើ​ដ៏​វិសុទ្ធ​របស់​អុលឡោះ ដែល​ទ្រង់​បាន​តែង​តាំង​ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​សម​គំនិត​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 4:27
53 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ហេរ៉ូឌ​ជា​ស្ដេច​ត្រាញ់​បាន​ឮ​ដំណឹង​អំពី​ព្រះយេស៊ូ​


ដ្បិត​ស្ដេច​ហេរ៉ូឌ​បាន​ចាប់​ចង​លោក​យ៉ូហាន​ ហើយ​ឃុំ​គាត់​ក្នុង​គុក​ ដោយសារ​តែ​ព្រះ​នាង​ហេរ៉ូឌាស​ ជា​ប្រពន្ធ​របស់​ភីលីព​ ត្រូវ​ជា​ប្អូន​របស់​ស្ដេច​


ប៉ុន្ដែ​ដល់​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ស្ដេច​ហេរ៉ូឌ​ កូន​ស្រី​របស់​ព្រះ​នាង​ហេរ៉ូឌាស​ បាន​រាំ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ ហើយ​ស្ដេច​ហេរ៉ូឌ​ក៏​ពេញ​ចិត្ដ​នឹង​នាង​


តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច?​ មាន​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​ គាត់​បាន​ចូល​មក​ជិត​កូន​ទី​មួយ​ប្រាប់​ថា​ កូន​អើយ‍!​ ថ្ងៃ​នេះ​កូន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​ចុះ​


ឱ​ក្រុង​យេរូសាឡិម​ ក្រុង​យេរូសាឡិម​ដែល​បាន​សម្លាប់​អ្នក​នាំ​ព្រះបន្ទូល​ និង​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​អើយ!​ ខ្ញុំ​ចង់​ប្រមូល​កូន​ចៅ​របស់​អ្នក​ប៉ុន្មានដង​មក​ហើយ​ គឺ​ដូច​ជា​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ក្រុង​នៅ​ក្រោម​ស្លាប​ ប៉ុន្ដែអ្នក​មិន​ចង់​ទេ​


ហើយ​បាន​ចង​ព្រះអង្គ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​ជា​អភិបាល​ក្រុង។​


«មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ រីឯ​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ឲ្យ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​ ហើយ​ពួកគេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ រួច​ប្រគល់​លោក​ឲ្យ​ទៅ​សាសន៍​ដទៃ​


ពួក​សម្ដេច​សង្ឃ​ជាមួយ​ពួក​គ្រូ​វិន័យ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ជាមួយ​គ្នា​បែប​ដូច្នោះ​ដែរ​ថា៖​ «វា​សង្គ្រោះ​គេ​បាន​ ប៉ុន្ដែ​សង្គ្រោះ​ខ្លួន​ឯង​មិន​បាន​ទេ​


ទេវតា​ឆ្លើយ​តប​ទៅ​នាង​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង​ ហើយ​អំណាច​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្របបាំង​នាង​ដោយ​ស្រមោល។​ ដូច្នេះ​គេ​នឹង​ហៅ​បុត្រ​តូច​ដ៏​បរិសុទ្ធ​ដែល​នឹង​កើត​មក​នោះ​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​


ពួក​មនុស្ស​ដែល​កំពុង​យាម​ព្រះយេស៊ូ​បាន​ចំអក​ឲ្យ​ព្រះអង្គ​ទាំង​វាយ​ដំ​


រួច​អ្នកនៅ​ក្នុងអង្គ​ប្រជុំ​ទាំង​មូលក៏ក្រោកឡើង​នាំ​ព្រះអង្គ​ទៅជួប​លោក​ពីឡាត់​


«ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​សណ្ឋិត​លើ​ខ្ញុំ​ ពីព្រោះ​ព្រះអង្គ​បាន​ចាក់​ប្រេង​តាំង​ដល់​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​អ្នក​ក្រ​ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​អំពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ជាប់​ជា​ឈ្លើយ​ និង​អំពី​ការ​ប្រោស​ឲ្យ​ភ្លឺ​ដល់​ពួក​មនុស្ស​ខ្វាក់​ ហើយ​ឲ្យ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​ឲ្យ​មាន​សេរីភាព​


ព្រះអង្គ​មាន​បន្ទូល​ថា៖​ «កូន​មនុស្ស​ត្រូវតែ​ទទួល​រង​ទុក្ខ​ជាច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ និង​សម្លាប់​ ហើយ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី»។​


ព្រះអង្គ​បាន​យាង​មក​ផែនដី​របស់​ព្រះអង្គ​ ប៉ុន្ដែ​ប្រជារាស្រ្ដ​របស់​ព្រះអង្គ​មិន​បាន​ទទួល​ព្រះអង្គ​ឡើយ​


ចុះ​ទម្រាំ​ព្រះ​មួយ​អង្គ​ដែល​ព្រះ​វរ​បិតា​ញែក​ជា​បរិសុទ្ធ​ ហើយ​បាន​ចាត់​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​វិញ​ តើ​អ្នក​រាល់គ្នា​ស្ដី​ឲ្យ​ខ្ញុំ​ថា​ អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់‍​ឬ?​


បន្ទាប់​មក​ នៅ​ព្រលឹម​ស្រាងៗ​ ពួកគេ​ក៏​នាំ​ព្រះយេស៊ូ​ចេញ​ពី​ផ្ទះ​លោក​កៃផា​ទៅ​បន្ទាយ​ទ័ព​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​ទេ​ ក្រែង​លោ​ធ្វើ​ឲ្យ​ពួកគេ​មិន​បរិសុទ្ធ​ ហើយ​មិន​អាច​បរិភោគ​នៅ​ថ្ងៃ​បុណ្យ​រំលង​បាន។​


ដូច្នេះ​លោក​ពីឡាត់​ក៏​ចេញ​មក​ខាង​ក្រៅ​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចោទ​ប្រកាន់​បុរស​នេះ​ពី​រឿង​អ្វី?»​


ប៉ុន្ដែ​ ទាហាន​ម្នាក់​បាន​យក​លំពែង​ចាក់​ព្រះអង្គ​ត្រង់​ចំហៀង​ខ្លួន​ ភ្លាម​នោះ​ឈាម​ និង​ទឹក​ក៏​ហូរ​ចេញ​មក​


គឺ​អំពី​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​អំណាច​ ព្រមទាំង​អំពី​របៀប​ដែល​ព្រះយេស៊ូ​បាន​យាង​ទៅ​ធ្វើ​ការ​ល្អ​ និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា​ ព្រោះ​ព្រះជាម្ចាស់​គង់​ជាមួយ​ព្រះអង្គ។​


ដ្បិត​ព្រះអង្គ​មិន​បោះបង់​ព្រលឹង​របស់​ខ្ញុំ​ឲ្យ​នៅ​ក្នុង​ស្ថាន​នរក​ឡើយ​ ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ។​


ដោយ​ព្រះអង្គ​លូក​ព្រះហស្ដ​មក​ប្រោស​ឲ្យ​ជា​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ»។​


សម្ដេច​សង្ឃ​បែប​នេះ​ហើយ​ដែល​យើង​ត្រូវ​ការ​ គឺ​បរិសុទ្ធ​ ស្លូត​ត្រង់​ ឥត​សៅហ្មង​ ហើយ​ត្រូវ​បាន​ញែកចេញ​ពី​មនុស្ស​បាប​ និង​ត្រលប់​ជា​ខ្ពង់​ខ្ពស់​ជាង​ស្ថាន​សួគ៌​ទៅ​ទៀត​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម