យ៉ូហាន 19:34 - ព្រះគម្ពីរខ្មែរសាកល34 ប៉ុន្តែម្នាក់ក្នុងពួកទាហានបានចាក់ចំហៀងព្រះកាយរបស់ព្រះអង្គនឹងលំពែង រំពេចនោះឈាម និងទឹកក៏ហូរចេញមក។ សូមមើលជំពូកKhmer Christian Bible34 ប៉ុន្ដែ ទាហានម្នាក់បានយកលំពែងចាក់ព្រះអង្គត្រង់ចំហៀងខ្លួន ភ្លាមនោះឈាម និងទឹកក៏ហូរចេញមក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ឆ្អឹងជំនីរព្រះអង្គ នោះស្រាប់តែឈាម និងទឹកហូរចេញមក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនឹងទឹកមក សូមមើលជំពូកអាល់គីតាប34 ប៉ុន្ដែទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរអ៊ីសា ស្រាប់តែមានទឹក និងឈាមហូរចេញមកមួយរំពេច។ សូមមើលជំពូក |
“យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីសន្ដោស និងពាក្យអង្វរករលើវង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ហើយពួកគេនឹងសម្លឹងមើលយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ហាក់ដូចជាទួញសោកចំពោះកូនតែមួយ ក៏នឹងយំសោកយ៉ាងល្វីងជូរចត់ចំពោះអ្នកនោះ ហាក់ដូចជាយំសោកយ៉ាងល្វីងជូរចត់ចំពោះកូនច្បង។