កិច្ចការ 21:40 - ព្រះគម្ពីរខ្មែរសាកល មេបញ្ជាការបានអនុញ្ញាតឲ្យ ដូច្នេះប៉ូលក៏ឈរលើកាំជណ្ដើរ ធ្វើសញ្ញាដោយដៃទៅកាន់ប្រជាជន។ លុះពួកគេស្ងៀមស្ងាត់ហើយ ប៉ូលនិយាយនឹងពួកគេជាភាសាហេព្រើរថា៖ Khmer Christian Bible ពេលមេបញ្ជាការអនុញ្ញាតឲ្យ លោកប៉ូលក៏ឈរលើជណ្ដើរ ទាំងលើកដៃជាសញ្ញាទៅប្រជាជន នៅពេលមានសភាពស្ងាត់ឈឹងហើយ គាត់ក៏និយាយជាភាសាហេព្រើរទៅពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកមេទ័ពធំបានអនុញ្ញាតឲ្យ លោកប៉ុលក៏ឈរលើជណ្តើរ ធ្វើដៃជាសញ្ញាទៅកាន់ប្រជាជន។ លុះបានស្ងប់ស្ងាត់ហើយ លោកមានប្រសាសន៍ទៅគេជាភាសាហេព្រើរថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមេបញ្ជាការក៏អនុញ្ញាតឲ្យ។ លោកប៉ូលឈរនៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជន ពេលនោះ ប្រជាជននៅស្ងាត់ជ្រៀប ហើយលោកមានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏បើកឱកាសឲ្យ រួចប៉ុលឈរលើជណ្តើរ ធ្វើគ្រឿងសំគាល់នឹងដៃដល់បណ្តាជន លុះបានស្ងប់ស្ងាត់ហើយ នោះគាត់និយាយទៅគេជាភាសាហេព្រើរថា អាល់គីតាប លោកមេបញ្ជាការក៏អនុញ្ញាតឲ្យ។ លោកប៉ូលឈរនៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជន ពេលនោះ ប្រជាជននៅស្ងាត់ជ្រៀប ហើយគាត់មានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖ |
ពីឡាត់ឮពាក្យទាំងនេះ ក៏នាំព្រះយេស៊ូវចេញមក ហើយអង្គុយលើកៅអីកាត់ក្ដី នៅកន្លែងដែលគេហៅថា “ទីក្រាលថ្ម” ភាសាហេព្រើរហៅថា “កាបាថា”។
ព្រះអង្គយាងចេញទៅទាំងលីឈើឆ្កាងដោយអង្គទ្រង់ ឆ្ពោះទៅកន្លែងមួយដែលគេហៅថា “ទីលលាដ៍ក្បាល” ដែលភាសាហេព្រើរហៅថា “គាល់កូថា”។
ជនជាតិយូដាជាច្រើនបានអានផ្លាកសញ្ញានោះ ពីព្រោះកន្លែងដែលព្រះយេស៊ូវត្រូវបានឆ្កាងនោះនៅជិតទីក្រុង។ ផ្លាកនោះមានសរសេរជាភាសាហេព្រើរ ភាសាឡាតាំង និងភាសាក្រិក។
នៅយេរូសាឡិមត្រង់ទ្វារចៀម មានស្រះមួយ គេហៅជាភាសាហេព្រើរថា “បេថែសដា” ដែលមានរបៀងប្រាំ។
ហេតុការណ៍នេះត្រូវមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមបានដឹង បានជាគេហៅដីនោះជាភាសារបស់គេថា ‘អាកិលដាម៉ា’ ដែលមានអត្ថន័យថា ‘វាលឈាម’។
ពេត្រុសក៏ធ្វើសញ្ញាដោយដៃឲ្យពួកគេនៅស្ងៀម ហើយប្រាប់ពួកគេអំពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក រួចនិយាយថា៖ “សូមប្រាប់ការទាំងនេះដល់យ៉ាកុប និងពួកបងប្អូនផង”។ បន្ទាប់មក គាត់ក៏ចេញដំណើរទៅកន្លែងផ្សេងទៀត។
ប៉ូលក៏ក្រោកឡើងធ្វើសញ្ញាដោយដៃ ហើយនិយាយថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែល និងអស់លោកដែលកោតខ្លាចព្រះអើយ សូមស្ដាប់ចុះ!
នៅពេលពួកជនជាតិយូដារុញអ័លេក្សានត្រុសទៅខាងមុខ មានអ្នកខ្លះក្នុងហ្វូងមនុស្សបានជំរុញគាត់ឲ្យនិយាយ។ អ័លេក្សានត្រុសក៏ធ្វើសញ្ញាដោយដៃ ចង់ឆ្លើយការពារខ្លួននៅមុខបណ្ដាជន។
នៅពេលប្រជាជនបានឮប៉ូលនិយាយជាភាសាហេព្រើរ ពួកគេរឹតតែស្ងៀមស្ងាត់ថែមទៀត។ នោះប៉ូលនិយាយបន្តថា៖
ពេលនោះ យើងខ្ញុំទាំងអស់គ្នាដួលទៅលើដី រួចខ្ញុំព្រះបាទក៏ឮសំឡេងមួយនិយាយនឹងខ្ញុំព្រះបាទជាភាសាហេព្រើរថា:‘សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនយើង? ជាការពិបាកសម្រាប់អ្នក ដែលអ្នកទាត់ជន្លួញ’។
នៅគ្រានោះ កាលចំនួនសិស្សកំពុងកើនឡើង មានការរអ៊ូរទាំពីជនជាតិយូដាដែលនិយាយក្រិក ទាស់នឹងជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះពួកស្ត្រីមេម៉ាយរបស់ពួកគេមិនត្រូវបានអើពើអំពីចំណែកប្រចាំថ្ងៃ។
ដូច្នេះ វិញ្ញាណទាំងនោះបានប្រមូលពួកស្ដេចមកនៅកន្លែងមួយ ដែលហៅជាភាសាហេព្រើរថា “អើម៉ាគេដូន”។
មានទូតនៃរណ្ដៅគ្មានបាតជាស្ដេចលើពួកវា។ ទូតនោះមានឈ្មោះជាភាសាហេព្រើរថា “អាបាដូន” ហើយមានឈ្មោះជាភាសាក្រិកថា “អាប៉ុលីយ៉ូន”។