Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:17 - ព្រះគម្ពីរខ្មែរសាកល

17 ព្រះអង្គ​យាង​ចេញទៅ​ទាំង​លី​ឈើឆ្កាង​ដោយ​អង្គទ្រង់ ឆ្ពោះទៅ​កន្លែង​មួយ​ដែល​គេ​ហៅថា “ទី​លលាដ៍ក្បាល” ដែល​ភាសាហេព្រើរ​ហៅថា “គាល់កូថា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ព្រះអង្គ​បាន​យាង​ចេញ​ទៅ​ ទាំង​លី​ឈើឆ្កាង​ដោយ​ខ្លួន​ឯង ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ហៅ​ថា​តំបន់​លលាដ៌​ក្បាល​ដែល​ភាសា​ហេព្រើរ​ហៅ​ថា​ គាល់​កូថា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះ‌យេស៊ូវ​យាង​ចេញ​ទៅ​ទាំង​លី​ឈើ​ឆ្កាង ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា «ភ្នំ​លលាដ៍​ក្បាល» ដែល​ភាសា​ហេព្រើរ​ឈ្មោះ​ថា «គាល់‌កូថា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌យេស៊ូ​លី​ឈើ​ឆ្កាង​ដោយ​ផ្ទាល់​ព្រះអង្គ ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​កន្លែង​មួយ​ឈ្មោះ “ទួល​លលាដ៍​ក្បាល”​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “គាល់‌កូថា”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ព្រះ‌យេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​រលា​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់‌កូថា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ៊ីសា​លី​ឈើ​ឆ្កាង​ចេញ​ពី​ទី‌ក្រុង​ឆ្ពោះ​ទៅ​កន្លែង​មួយ​ឈ្មោះ “ទួល​លលាដ៍​ក្បាល”​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “គាល់‌កូថា”

សូមមើលជំពូក ចម្លង




យ៉ូហាន 19:17
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ក៏​យក​អុស​សម្រាប់​តង្វាយដុត ដាក់​លើ​អ៊ីសាក​កូនប្រុស​របស់គាត់ រីឯ​គាត់​វិញ គាត់​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ ហើយ​ពួកគេ​ទាំង​ពីរ​ទៅ​ជាមួយគ្នា​។


អ្នកដែល​មិន​លី​ឈើឆ្កាង​របស់​ខ្លួន​មកតាម​ខ្ញុំ អ្នកនោះ​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។


នៅខាងលើ​ព្រះសិរ​របស់​ព្រះអង្គ ពួកគេ​បិទ​ផ្លាកសញ្ញា​អំពី​ទោស​របស់​ព្រះអង្គ ដែល​មាន​សរសេរ​ថា “នេះ​ជា​យេស៊ូវ ស្ដេចនៃជនជាតិយូដា”។


ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ក៏​ស្រឡាញ់​គាត់ ហើយ​មានបន្ទូលថា​៖“អ្នក​នៅ​ខ្វះ​ការ​មួយ​។ ចូរ​ទៅ​លក់​អ្វីៗដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួចមក​តាម​ខ្ញុំ​ចុះ”។


ចំណារ​អំពី​ទោស​របស់​ព្រះអង្គ​មាន​សរសេរ​ថា “ស្ដេចនៃជនជាតិយូដា”។


ចូរឲ្យ​ព្រះ​គ្រីស្ទ ជា​ស្ដេច​អ៊ីស្រាអែល​ចុះ​ពី​ឈើឆ្កាង​ឥឡូវនេះ​មក ដើម្បីឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង​!”។ ពួក​អ្នក​ដែល​ត្រូវបាន​ឆ្កាង​ជាមួយ​ព្រះយេស៊ូវ​ក៏​ត្មះតិះដៀល​ព្រះអង្គ​ដែរ​។


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ហៅ​ហ្វូងមនុស្ស ព្រមទាំង​ពួក​សិស្ស​របស់​ព្រះអង្គ​មក មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។


អ្នកណាក៏ដោយដែល​មិន​លី​ឈើឆ្កាង​របស់​ខ្លួន​មកតាម​ខ្ញុំ អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។


នៅពេល​នាំ​ព្រះយេស៊ូវ​ទៅ ពួកគេ​ចាប់​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នកគីរេន​ដែល​មក​ពី​ជនបទ ហើយ​ដាក់​ឈើឆ្កាង​លើ​គាត់ ឲ្យ​លី​តាមក្រោយ​ព្រះយេស៊ូវ​។


នៅពេល​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅថា “លលាដ៍ក្បាល” ពួកគេ​ក៏​ឆ្កាង​ព្រះយេស៊ូវ​នៅ​ទីនោះ ព្រមទាំង​ឧក្រិដ្ឋជន​ទាំងនោះ​ផង ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​។


មាន​ចំណារ​មួយ​នៅខាងលើ​ព្រះយេស៊ូវ សរសេរ​ថា “នេះ​ជា​ស្ដេចនៃជនជាតិយូដា”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គេ​ទាំងអស់គ្នា​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ​មកតាម​ខ្ញុំ​ចុះ​។


ពីឡាត់​ឮ​ពាក្យ​ទាំងនេះ ក៏​នាំ​ព្រះយេស៊ូវ​ចេញ​មក ហើយ​អង្គុយ​លើ​កៅអីកាត់ក្ដី នៅ​កន្លែង​ដែល​គេ​ហៅថា “ទី​ក្រាលថ្ម” ភាសាហេព្រើរ​ហៅថា “កាបាថា”។


នៅ​យេរូសាឡិម​ត្រង់​ទ្វារចៀម មាន​ស្រះ​មួយ គេ​ហៅ​ជា​ភាសាហេព្រើរ​ថា “បេថែសដា” ដែល​មាន​របៀង​ប្រាំ​។


រួច​អូស​គាត់​ចេញ​ទៅ​ខាងក្រៅ​ទីក្រុង គប់ដុំថ្មសម្លាប់​គាត់​។ ពួក​សាក្សី​ទាំងនោះ​ដាក់​អាវវែង​របស់​ខ្លួន​នៅទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម