Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ​ដល់​បណ្តាជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 មេបញ្ជាការ​បាន​អនុញ្ញាតឲ្យ ដូច្នេះ​ប៉ូល​ក៏​ឈរ​លើ​កាំជណ្ដើរ ធ្វើសញ្ញា​ដោយ​ដៃ​ទៅកាន់​ប្រជាជន​។ លុះ​ពួកគេ​ស្ងៀមស្ងាត់​ហើយ ប៉ូល​និយាយ​នឹងពួកគេ​ជា​ភាសា​ហេព្រើរ​ថា៖

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ពេល​មេបញ្ជាការ​អនុញ្ញាត​ឲ្យ​ លោក​ប៉ូល​ក៏​ឈរ​លើ​ជណ្ដើរ​ ទាំង​លើក​ដៃ​ជា​សញ្ញា​ទៅ​ប្រជាជន​ នៅ​ពេល​មាន​សភាព​ស្ងាត់​ឈឹង​ហើយ​ គាត់​ក៏​និយាយ​ជា​ភាសា​ហេព្រើរ​ទៅ​ពួកគេ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 កាល​លោក​មេទ័ព​ធំ​បាន​អនុញ្ញាត​ឲ្យ លោក​ប៉ុល​ក៏​ឈរ​លើ​ជណ្តើរ ធ្វើ​ដៃ​ជា​សញ្ញា​ទៅ​កាន់ប្រជាជន។ លុះ​បាន​ស្ងប់​ស្ងាត់​ហើយ លោកមានប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 លោក​មេ‌បញ្ជា‌ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់‌ជ្រៀប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

សូមមើលជំពូក ចម្លង

អាល់គីតាប

40 លោក​មេ​បញ្ជា​ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់​ជ្រៀប ហើយ​គាត់​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

សូមមើលជំពូក ចម្លង




កិច្ចការ 21:40
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ គេ​ក៏​ប្រញាប់‌ប្រញាល់​នឹង​យក​អាវ​របស់​គេ​រៀង​ខ្លួន ដាក់​ឲ្យ​លោក​អង្គុយ​នៅ​ត្រង់​ក្បាល​ជណ្តើរ​រួច​ផ្លុំ​ត្រែ​ឡើង​ថា យេហ៊ូវ​ជា​ស្តេច​ហើយ។


ហើយ​នៅ​ពី​លើ​ទ្រង់ មាន​អក្សរ​ជា​ភាសា​ក្រេក ឡាតាំង នឹង​ហេព្រើរ​ថា «នេះ​ជា​ស្តេច​សាសន៍​យូដា»។


កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​នាំ​ព្រះ‌យេស៊ូវ​ចេញ​ទៅ​ឯ​កន្លែង​ហៅ​ថា ទី​ក្រាល​ថ្ម ដែល​ភាសា​ហេព្រើរ​ហៅ​ថា កាបាថា រួច​លោក​អង្គុយ​នៅ​ទី​ជំនុំ‌ជំរះ


ព្រះ‌យេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​រលា​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់‌កូថា


មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ ក្រេក នឹង​ឡាតាំង


រីឯ​នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម នោះ​មាន​ស្រះ​១ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែសដា មាន​សាលា​សំណាក់​៥


រឿង​នោះ​បាន​ឮ ទៅ​ដល់​មនុស្ស​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជា​គេ​ហៅ​វាល​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា គឺ​ប្រែ​ថា វាល​ឈាម)


តែ​គាត់​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ឲ្យ​គេ​ស្ងៀម​ទៅ រួច​ក៏​រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ជា​យ៉ាង​ណា ហើយ​គាត់​ផ្តាំ​គេ​ថា សូម​ប្រាប់​រឿង​នេះ​ដល់​យ៉ាកុប នឹង​ពួក​បង​ប្អូន​ឲ្យ​ដឹង​ផង នោះ​គាត់​ចេញ​ទៅ​ឯ​កន្លែង​១​ទៀត​ទៅ។


លំដាប់​នោះ ប៉ុល​ក៏​ក្រោក​ឡើង ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ និយាយ​ថា ពួក​សាសន៍​អ៊ីស្រាអែល នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ សូម​ស្តាប់​ចុះ


ពួក​សាសន៍​យូដា​ក៏​ច្រាន​អ័លេ‌ក្សាន‌ត្រុស​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ខាង​មុខ គាត់​ក៏​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ចង់​ដោះ‌សា​នឹង​បណ្តា​មនុស្ស


លុះ​បាន​ដល់​ទៅ​ជណ្តើរ​បន្ទាយ​ហើយ នោះ​ពួក​ទាហាន​ត្រូវ​លើក​សែង​គាត់​ឡើង ដោយ​ព្រោះ​ហ្វូង​មនុស្ស​ច្រឡោត​ឡើង​ជា​ខ្លាំង


(កាល​គេ​ឮ​គាត់​និយាយ​ជា​ភាសា​ហេព្រើរ នោះ​គេ​រឹត‌តែ​នៅ​ស្ងៀម​ទៅ​ទៀត) រួច​គាត់​និយាយ​ថា


ទូលបង្គំ​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ទូលបង្គំ​ឮ​សំឡេង​មាន​បន្ទូល​មក ជា​ភាសា​ហេព្រើរ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ដែល​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់


នៅ​គ្រា​នោះ កាល​ពួក​សិស្ស​បាន​ចំរើន​ច្រើន​ឡើង នោះ​ពួក​ហេលេន​ចាប់​តាំង​រទូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ អំពី​ការ​ចែក​ចាយ​រាល់​តែ​ថ្ងៃ ដោយ​ព្រោះ​គេ​តែង​ធ្វេស​ការ​នឹង​ស្រី​មេម៉ាយ​របស់​ពួក​ហេលេន​នោះ


រួច​វិញ្ញាណ​ទាំង​នោះ ក៏​ប្រមូល​គេ​ទៅ​ឯ​កន្លែង ដែល​ភាសា​ហេ‌ព្រើរ​ហៅ​ថា អើម៉ា‌គេដូន។


វា​មាន​ស្តេច​ត្រួត​លើ​វា​ដែរ គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ហៅ​ថា «អាបាដូន» តែ​តាម​ភាសា​ក្រេក​ហៅ​ថា «អាប៉ុ‌លី‌យ៉ូន» វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម