Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:40 - អាល់គីតាប

40 លោក​មេ​បញ្ជា​ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់​ជ្រៀប ហើយ​គាត់​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 មេបញ្ជាការ​បាន​អនុញ្ញាតឲ្យ ដូច្នេះ​ប៉ូល​ក៏​ឈរ​លើ​កាំជណ្ដើរ ធ្វើសញ្ញា​ដោយ​ដៃ​ទៅកាន់​ប្រជាជន​។ លុះ​ពួកគេ​ស្ងៀមស្ងាត់​ហើយ ប៉ូល​និយាយ​នឹងពួកគេ​ជា​ភាសា​ហេព្រើរ​ថា៖

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ពេល​មេបញ្ជាការ​អនុញ្ញាត​ឲ្យ​ លោក​ប៉ូល​ក៏​ឈរ​លើ​ជណ្ដើរ​ ទាំង​លើក​ដៃ​ជា​សញ្ញា​ទៅ​ប្រជាជន​ នៅ​ពេល​មាន​សភាព​ស្ងាត់​ឈឹង​ហើយ​ គាត់​ក៏​និយាយ​ជា​ភាសា​ហេព្រើរ​ទៅ​ពួកគេ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 កាល​លោក​មេទ័ព​ធំ​បាន​អនុញ្ញាត​ឲ្យ លោក​ប៉ុល​ក៏​ឈរ​លើ​ជណ្តើរ ធ្វើ​ដៃ​ជា​សញ្ញា​ទៅ​កាន់ប្រជាជន។ លុះ​បាន​ស្ងប់​ស្ងាត់​ហើយ លោកមានប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 លោក​មេ‌បញ្ជា‌ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់‌ជ្រៀប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ​ដល់​បណ្តាជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា

សូមមើលជំពូក ចម្លង




កិច្ចការ 21:40
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មេ‌ទ័ព​ប្រញាប់‌ប្រញាល់​ដោះ​អាវ​រៀងៗ​ខ្លួន ក្រាល​លើ​ក្បាល​ជណ្តើរ ជូន​លោក​យេហ៊ូវ​អង្គុយ រួច​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ហើយ​ស្រែក​ថា៖ «ជយោ! ស្តេច​យេហ៊ូវ!»។


នៅ​ពី​លើ​អ៊ីសា​មាន​សរសេរ​អក្សរ​ថា «អ្នក​នេះ​ជា​ស្ដេច​ជន‌ជាតិ​យូដា»។


កាល​លោក​ពីឡាត​ឮ​ពាក្យ​នេះ លោក​នាំ​អ៊ីសា​ទៅ​ខាង​ក្រៅ ឲ្យ​នៅ​លើ​វេទិកា​សម្រាប់​កាត់​ក្ដី នៅ​ត្រង់​កន្លែង​មួយ​ឈ្មោះ “លាន​ក្រាល​ថ្ម” ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “កាប្បាថា”


អ៊ីសា​លី​ឈើ​ឆ្កាង​ចេញ​ពី​ទី‌ក្រុង​ឆ្ពោះ​ទៅ​កន្លែង​មួយ​ឈ្មោះ “ទួល​លលាដ៍​ក្បាល”​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “គាល់‌កូថា”


ជន‌ជាតិ​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​អ៊ីសា​នៅ​ក្បែរ​ទីក្រុង ហើយ​ប្រកាស​នោះ​សរសេរ​ជា​អក្សរ​ហេប្រឺ ឡាតាំង និង​ក្រិក។


នៅ​ក្រុង​យេរូ‌សាឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេថែស‌ដា» ក្បែរ​ស្រះ​នោះ មាន​បរិវេណ​ប្រាំ។


អ្នក​ក្រុង​យេរូ‌សាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ តាម​ភាសា​របស់​គេ​ថា “អាកិល‌ដាម៉ា”​មាន​ន័យ​ថា “ចម្ការ​ឈាម”។


ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ជួយ​គាត់ ឲ្យ​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាប​យ៉ាកកូប និង​ពួក​បង​ប្អូន​ផង»។ បន្ទាប់​មក គាត់​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។


លោក​ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​បង​ប្អូន​ជន‌ជាតិ​អ៊ីស្រ‌អែល និង​បង​ប្អូន​ដែល​ជា​អ្នក​គោរព​កោត​ខ្លាច​អុលឡោះ​សូម​ជ្រាប!


ពេល​នោះ ជន‌ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់ ឈ្មោះ​អលេក្សានត្រុស​ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដា‌ជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អលេក្សានត្រុស​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះ‌សា​នៅ​មុខ​ប្រជា‌ជន។


ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដា‌ជន​មក​តាម​ទាំង​កំរោល


កាល​ពួក​គេ​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជា​ភាសា​ហេប្រឺ​ដូច្នេះ គេ​រឹត​តែ​ស្ងៀម​ស្ងាត់​ថែម​ទៀត។ លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖


ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេប្រឺ​ថា “សូល​សូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ​មិន​កើត​ទេ”។


នៅ​គ្រា​នោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​មិន​សូវ​យក​ចិត្ដ​ទុក​ដាក់​នឹង​ស្ដ្រី​មេម៉ាយ​ខាង​ពួក​ខ្លួន​ទេ។


វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «អើម៉ា‌គេដូន»។


កណ្ដូប​ទាំង​នោះ​មាន​យមរាជធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបាដូន ជា​ភាសា​ក្រិក​ថា អាប៉ុ‌លីយ៉ូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម