Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:35 - ព្រះគម្ពីរខ្មែរសាកល

35 លុះ​ទៅដល់​កាំជណ្ដើរ ប៉ូល​ត្រូវ​ពួក​ទាហាន​លើកសែង ដោយសារតែ​អំពើហិង្សា​របស់​ហ្វូងមនុស្ស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ពេល​គាត់​មក​ដល់​ជណ្ដើរ​ ហើយ​ដោយ​ព្រោះតែ​អំពើ​ហិង្សា​របស់​បណ្ដាជន​ ពួក​ទាហាន​ក៏​ជ្រោង​គាត់​ឡើង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ពេល​លោក​ប៉ុល​មក​ដល់​ជណ្តើរ​បន្ទាយ ពួក​ទាហាន​ក៏​ជ្រោង​លោក​ឡើង ព្រោះ​តែ​អំពើ​ហិង្សា​របស់​បណ្ដាជន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដា‌ជន​មក​តាម​ទាំង​កំរោល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 លុះ​បាន​ដល់​ទៅ​ជណ្តើរ​បន្ទាយ​ហើយ នោះ​ពួក​ទាហាន​ត្រូវ​លើក​សែង​គាត់​ឡើង ដោយ​ព្រោះ​ហ្វូង​មនុស្ស​ច្រឡោត​ឡើង​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដា‌ជន​មក​តាម​ទាំង​កំរោល

សូមមើលជំពូក ចម្លង




កិច្ចការ 21:35
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​បំផ្លាញ​ពួកគេ សូម​បំបែក​ភាសា​របស់ពួកគេ​ផង​! ដ្បិត​ទូលបង្គំ​បាន​ឃើញ​អំពើហិង្សា និង​ជម្លោះ​នៅក្នុង​ទីក្រុង​។


ទេ​! អ្នករាល់គ្នា​ប្រព្រឹត្ត​អំពើទុច្ចរិត​ក្នុងចិត្ត អ្នករាល់គ្នា​អនុវត្ត​អំពើហិង្សា​នៃ​ដៃ​របស់ខ្លួន នៅលើ​ផែនដី​។


ក៏​និយាយ​នឹង​អ្នកថែចម្ការ​ថា​: ‘មើល៍! បី​ឆ្នាំ​មកហើយ ខ្ញុំ​មក​រក​ផ្លែ​ពី​ដើមល្វា​នេះ ប៉ុន្តែ​រក​មិន​បាន​អ្វីសោះ​។ ចូរ​កាប់​វា​ចោល​ទៅ​! ទុកឲ្យ​វា​បង្ខាត​ទាំង​ដី​ធ្វើអី​?’។


មេបញ្ជាការ​បាន​អនុញ្ញាតឲ្យ ដូច្នេះ​ប៉ូល​ក៏​ឈរ​លើ​កាំជណ្ដើរ ធ្វើសញ្ញា​ដោយ​ដៃ​ទៅកាន់​ប្រជាជន​។ លុះ​ពួកគេ​ស្ងៀមស្ងាត់​ហើយ ប៉ូល​និយាយ​នឹងពួកគេ​ជា​ភាសា​ហេព្រើរ​ថា៖


ប៉ុន្តែ​លូស៊ា​មេបញ្ជាការ​បាន​ចូលមក យក​វា​ចេញពី​ដៃ​របស់យើងខ្ញុំ ដោយ​ប្រើ​កម្លាំង​ច្រើន ហើយ​បញ្ជា​ពួក​ដើមចោទ​ឲ្យ​មក​ជួប​លោក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម