យ៉ូហាន 19:13 - ព្រះគម្ពីរខ្មែរសាកល13 ពីឡាត់ឮពាក្យទាំងនេះ ក៏នាំព្រះយេស៊ូវចេញមក ហើយអង្គុយលើកៅអីកាត់ក្ដី នៅកន្លែងដែលគេហៅថា “ទីក្រាលថ្ម” ភាសាហេព្រើរហៅថា “កាបាថា”។ សូមមើលជំពូកKhmer Christian Bible13 ពេលលោកពីឡាត់ឮពាក្យដូច្នេះ ក៏នាំព្រះយេស៊ូចេញមក ហើយគាត់បានអង្គុយលើទីកាត់ក្តី ត្រង់កន្លែងមួយដែលហៅថា ទីលានក្រាលថ្ម ភាសាហេព្រើរហៅថា កាបាថា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅខាងក្រៅ ហើយឲ្យព្រះអង្គគង់នៅទីកាត់ក្តី ត្រង់កន្លែងមួយឈ្មោះថា «ទីលានក្រាលថ្ម» (ដែលភាសាហេព្រើរហៅថា កាបាថា) ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅ ឲ្យគង់លើវេទិកាសម្រាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា” សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅឯកន្លែងហៅថា ទីក្រាលថ្ម ដែលភាសាហេព្រើរហៅថា កាបាថា រួចលោកអង្គុយនៅទីជំនុំជំរះ សូមមើលជំពូកអាល់គីតាប13 កាលលោកពីឡាតឮពាក្យនេះ លោកនាំអ៊ីសាទៅខាងក្រៅ ឲ្យនៅលើវេទិកាសម្រាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា” សូមមើលជំពូក |