Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:2 - ព្រះគម្ពីរខ្មែរសាកល

2 នៅ​យេរូសាឡិម​ត្រង់​ទ្វារចៀម មាន​ស្រះ​មួយ គេ​ហៅ​ជា​ភាសាហេព្រើរ​ថា “បេថែសដា” ដែល​មាន​របៀង​ប្រាំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 នៅ​ក្រុង​យេរូសាឡិម​មាន​ស្រះ​ទឹក​មួយ​នៅ​ជិត​ទ្វារ​ចៀម​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ បេថែសដា​ ហើយ​មាន​សាលា​សំណាក់​ប្រាំ​នៅ​ទី​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម មាន​ស្រះ​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែស‌ដា ស្រះ​នោះ​មាន​ថែវ​ប្រាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នៅ​ក្រុង​យេរូ‌សាឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេថែស‌ដា» ក្បែរ​ស្រះ​នោះ មាន​ថែវ​ប្រាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រីឯ​នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម នោះ​មាន​ស្រះ​១ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែសដា មាន​សាលា​សំណាក់​៥

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នៅ​ក្រុង​យេរូ‌សាឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេថែស‌ដា» ក្បែរ​ស្រះ​នោះ មាន​បរិវេណ​ប្រាំ។

សូមមើលជំពូក ចម្លង




យ៉ូហាន 5:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នករាល់គ្នា​បាន​ធ្វើ​អាងទឹក​នៅចន្លោះ​កំពែង​ទាំងពីរ សម្រាប់​ទឹក​របស់​ស្រះ​ចាស់​។ យ៉ាងណាមិញ អ្នករាល់គ្នា​មិន​បាន​រំពឹងមើលទៅ​ព្រះអង្គដែល​ធ្វើ​ការទាំងនោះ ក៏​មិន​បាន​សម្លឹងមើល​ទៅ​ព្រះអង្គដែល​រៀបគម្រោង​ការទាំងនោះ​តាំងពីយូរមក​នោះ​ដែរ​។


អ្នករាល់គ្នា​បាន​ឃើញ​ថា​កន្លែងបាក់បែក​នៃ​ទីក្រុង​របស់​ដាវីឌ​មានច្រើន​ណាស់ នោះ​អ្នករាល់គ្នា​ក៏​ប្រមូល​ទឹក​នៅ​ស្រះ​ខាងក្រោម


ពីឡាត់​ឮ​ពាក្យ​ទាំងនេះ ក៏​នាំ​ព្រះយេស៊ូវ​ចេញ​មក ហើយ​អង្គុយ​លើ​កៅអីកាត់ក្ដី នៅ​កន្លែង​ដែល​គេ​ហៅថា “ទី​ក្រាលថ្ម” ភាសាហេព្រើរ​ហៅថា “កាបាថា”។


ព្រះអង្គ​យាង​ចេញទៅ​ទាំង​លី​ឈើឆ្កាង​ដោយ​អង្គទ្រង់ ឆ្ពោះទៅ​កន្លែង​មួយ​ដែល​គេ​ហៅថា “ទី​លលាដ៍ក្បាល” ដែល​ភាសាហេព្រើរ​ហៅថា “គាល់កូថា”។


ជនជាតិយូដា​ជាច្រើន​បាន​អាន​ផ្លាកសញ្ញា​នោះ ពីព្រោះ​កន្លែង​ដែល​ព្រះយេស៊ូវ​ត្រូវបាន​ឆ្កាង​នោះ​នៅ​ជិត​ទីក្រុង​។ ផ្លាកនោះ​មាន​សរសេរ​ជា​ភាសាហេព្រើរ ភាសាឡាតាំង និង​ភាសាក្រិក​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“ម៉ារា​!”។ នាង​ក៏​ងាកមក ទូល​ព្រះអង្គ​ជា​ភាសាហេព្រើរ​ថា​៖ “រ៉ាបូនី​!” (​រ៉ាបូនី មានអត្ថន័យប្រែថា លោកគ្រូ​)​។


មាន​ហ្វូងមនុស្ស​មួយក្រុម​ដែល​មានជំងឺ គឺ​ខ្វាក់ភ្នែក ខ្វិន និង​ក្រញង់ កំពុង​ដេក​តាម​របៀង​ទាំងនោះ​។ ពួកគេ​រង់ចាំ​ទឹកស្រះកម្រើក


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ខ្ញុំ​បាន​ធ្វើ​កិច្ចការ​មួយ ហើយ​អ្នក​ទាំងអស់គ្នា​ក៏​ភ្ញាក់ផ្អើល​។


មេបញ្ជាការ​បាន​អនុញ្ញាតឲ្យ ដូច្នេះ​ប៉ូល​ក៏​ឈរ​លើ​កាំជណ្ដើរ ធ្វើសញ្ញា​ដោយ​ដៃ​ទៅកាន់​ប្រជាជន​។ លុះ​ពួកគេ​ស្ងៀមស្ងាត់​ហើយ ប៉ូល​និយាយ​នឹងពួកគេ​ជា​ភាសា​ហេព្រើរ​ថា៖


ដូច្នេះ វិញ្ញាណទាំងនោះ​បាន​ប្រមូល​ពួកស្ដេច​មក​នៅ​កន្លែង​មួយ ដែល​ហៅ​ជា​ភាសាហេព្រើរ​ថា “អើម៉ាគេដូន”។


មាន​ទូត​នៃ​រណ្ដៅគ្មានបាត​ជា​ស្ដេច​លើ​ពួកវា​។ ទូតនោះ​មាន​ឈ្មោះ​ជា​ភាសាហេព្រើរ​ថា “អាបាដូន” ហើយ​មាន​ឈ្មោះ​ជា​ភាសាក្រិក​ថា “អាប៉ុលីយ៉ូន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម