នៅគ្រានោះ ព្រះយេហូវ៉ាមានបន្ទូលតាមរយៈអេសាយកូនរបស់អ័ម៉ូសថា៖ “ចូរទៅ ហើយដោះក្រណាត់ធ្មៃចេញពីចង្កេះរបស់អ្នក ព្រមទាំងដោះស្បែកជើងរបស់អ្នកចេញពីជើងអ្នកចុះ”។ គាត់ក៏ធ្វើដូច្នោះ គឺដើរអាក្រាត ទាំងជើងទទេ។
កិច្ចការ 21:11 - ព្រះគម្ពីរខ្មែរសាកល គាត់មកឯយើង ហើយយកខ្សែក្រវាត់របស់ប៉ូល ចងដៃចងជើងខ្លួន រួចនិយាយថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលដូច្នេះ: ‘ពួកយូដានៅយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ’”។ Khmer Christian Bible ពេលមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់លោកប៉ូល មកចងជើងដៃខ្លួនឯង ហើយនិយាយថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ដូច្នេះថា ជនជាតិយូដានៅក្រុងយេរូសាឡិម នឹងចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះដែរ ហើយប្រគល់ទៅក្នុងដៃរបស់សាសន៍ដទៃ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់បានមកជួបយើង ហើយយកខ្សែក្រវាត់របស់លោកប៉ុលមកចងជើងចងដៃរបស់ខ្លួន រួចពោលថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដូច្នេះថា៖ "ពួកសាសន៍យូដានៅក្រុងយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់ពួកសាសន៍ដទៃ"» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួន ទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹម សាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់ប៉ុលមក ចងជើងចងដៃខ្លួន ប្រាប់ថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលដូច្នេះថា ពួកសាសន៍យូដានឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះបែបយ៉ាងនេះ នៅក្រុងយេរូសាឡិម ហើយនឹងបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកសាសន៍ដទៃ អាល់គីតាប គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួនទាំងពោលថា៖ «រសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា នៅក្រុងយេរូសាឡឹមសាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។ |
នៅគ្រានោះ ព្រះយេហូវ៉ាមានបន្ទូលតាមរយៈអេសាយកូនរបស់អ័ម៉ូសថា៖ “ចូរទៅ ហើយដោះក្រណាត់ធ្មៃចេញពីចង្កេះរបស់អ្នក ព្រមទាំងដោះស្បែកជើងរបស់អ្នកចេញពីជើងអ្នកចុះ”។ គាត់ក៏ធ្វើដូច្នោះ គឺដើរអាក្រាត ទាំងជើងទទេ។
នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវយាងចេញទៅខាងនាយជ្រោះកេដ្រុនជាមួយពួកសិស្សរបស់ព្រះអង្គ។ នៅទីនោះមានសួនមួយ ហើយព្រះអង្គ និងពួកសិស្សក៏ចូលទៅក្នុងសួននោះ។
ខណៈដែលពួកគេកំពុងបម្រើព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា៖ “ចូរញែកបារណាបាស និងសូលឲ្យយើង សម្រាប់ការងារដែលយើងបានហៅពួកគេឲ្យធ្វើ”។
ពួកគេត្រូវព្រះវិញ្ញាណដ៏វិសុទ្ធឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅអាស៊ី ក៏ដើរចុះឡើងនៅព្រីគា និងស្រុកកាឡាទី។
គ្រាន់តែដឹងថាព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ ដោយប្រាប់ខ្ញុំនៅទីក្រុងនីមួយៗថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។
ពេលនោះ មេបញ្ជាការចូលទៅជិត ហើយចាប់ប៉ូល ព្រមទាំងបញ្ជាឲ្យចងគាត់ដោយច្រវាក់ពីរខ្សែ រួចសាកសួរថាប៉ូលជានរណា ហើយបានធ្វើអ្វី។
យើងបានរកឃើញពួកសិស្ស ហើយស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ ពួកគេប្រាប់ប៉ូលដោយព្រះវិញ្ញាណ មិនឲ្យឡើងទៅយេរូសាឡិមឡើយ។
ប៉ុន្តែនៅពេលពួកគេបានចងសន្ធឹងប៉ូលនឹងខ្សែស្បែក គាត់ក៏និយាយនឹងមេទាហានលើមួយរយនាក់ ដែលឈរនៅទីនោះថា៖ “តើការដែលពួកលោកវាយមនុស្សដែលមានសញ្ជាតិរ៉ូម៉ាំងនឹងខ្សែតីដោយមិនបានកាត់ក្ដី ត្រូវច្បាប់ឬទេ?”។
ពីរឆ្នាំក្រោយមក ព័រគាសភេស្ទុសបានជំនួសតំណែងភេលីច។ ភេលីចចង់បំពេញចិត្តពួកយូដា ក៏ទុកឲ្យប៉ូលនៅជាប់គុក៕
ប៉ូលទូលថា៖ “ទោះបីជាពាក្យបន្តិច ឬច្រើនក៏ដោយ ក៏ខ្ញុំព្រះបាទសូមអធិស្ឋានទៅព្រះ មិនគ្រាន់តែសម្រាប់ព្រះករុណាប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលកំពុងស្ដាប់ខ្ញុំព្រះបាទនៅថ្ងៃនេះ ឲ្យបានដូចជាខ្ញុំព្រះបាទដែរ ប៉ុន្តែកុំឲ្យជាប់ច្រវាក់ទាំងនេះ!”។
បីថ្ងៃក្រោយមក ប៉ូលហៅពួកមេគ្រប់គ្រងរបស់ជនជាតិយូដាមកជុំគ្នា។ នៅពេលពួកគេមកជួបជុំគ្នា ប៉ូលក៏និយាយនឹងពួកគេថា៖ “បងប្អូនអើយ ខ្ញុំមិនបានធ្វើអ្វីប្រឆាំងនឹងប្រជាជន ឬទំនៀមទម្លាប់របស់ដូនតាទេ ប៉ុន្តែនៅយេរូសាឡិមខ្ញុំត្រូវបានប្រគល់ជាអ្នកទោស ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។
ហេតុនេះហើយបានជាខ្ញុំអញ្ជើញអ្នករាល់គ្នាឲ្យមកជួប និងសន្ទនា ដ្បិតខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមនៃអ៊ីស្រាអែល”។
នៅពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា ប៉ូលក៏និយាយមួយពាក្យទៀតថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងដល់ដូនតារបស់អ្នករាល់គ្នា តាមរយៈព្យាការីអេសាយត្រូវហើយ
ហេតុនេះហើយបានជាខ្ញុំ ប៉ូល ធ្វើជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវ សម្រាប់អ្នករាល់គ្នាដែលជាសាសន៍ដទៃ។
ដូច្នេះ ខ្ញុំដែលជាអ្នកទោសម្នាក់ក្នុងព្រះអម្ចាស់ សូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យដើរតាមបែបសមគួរនឹងការត្រាស់ហៅដែលអ្នករាល់គ្នាត្រូវបានត្រាស់ហៅ
ខ្ញុំជារាជទូតដែលជាប់ច្រវាក់ដោយសារតែដំណឹងល្អនេះ។ សូមអធិស្ឋានឲ្យខ្ញុំមានភាពក្លាហានក្នុងការប្រកាសដំណឹងល្អនេះ តាមដែលខ្ញុំត្រូវនិយាយ។
យ៉ាងណាមិញ ព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងបញ្ចប់នឹងមានអ្នកខ្លះដកខ្លួនចេញពីជំនឿ ដោយស្ដាប់តាមវិញ្ញាណបោកប្រាស់ និងសេចក្ដីបង្រៀនរបស់ពួកអារក្ស
សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំរងទុក្ខលំបាក រហូតដល់ជាប់ច្រវាក់ដូចឧក្រិដ្ឋជន យ៉ាងណាមិញ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។
ពិតមែនហើយ អ្នករាល់គ្នាមិនគ្រាន់តែអាណិតអាសូរអ្នកដែលជាប់ឃុំឃាំងប៉ុណ្ណោះទេ គឺថែមទាំងសុខចិត្តឲ្យគេរឹបអូសអ្វីៗដែលខ្លួនមានដោយអំណរ ដោយដឹងថាអ្នករាល់គ្នាមានទ្រព្យសម្បត្តិដ៏ប្រសើរជាងនៅស្ថានសួគ៌ ហើយនៅគង់វង្សទៀតផង។
ដោយហេតុនេះ ដូចដែលព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។