Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:11 - អាល់គីតាប

11 គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន​ទាំង​ពោល​ថា៖ «រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម​សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 គាត់​មកឯ​យើង ហើយ​យក​ខ្សែក្រវាត់​របស់​ប៉ូល ចង​ដៃ​ចង​ជើង​ខ្លួន រួច​និយាយថា​៖ “ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូល​ដូច្នេះ​: ‘ពួកយូដា​នៅ​យេរូសាឡិម នឹង​ចាប់ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាងដូច្នេះ ហើយ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ពួក​សាសន៍ដទៃ’”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ពេល​មក​ដល់​យើង​ហើយ​ គាត់​ក៏​យក​ខ្សែក្រវាត់​របស់​លោក​ប៉ូល​ មក​ចង​ជើង​ដៃ​ខ្លួន​ឯង​ ហើយ​និយាយ​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ដូច្នេះ​ថា​ ជនជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​ នឹង​ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាង​ដូច្នេះ​ដែរ​ ហើយ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​សាសន៍​ដទៃ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គាត់​បាន​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​របស់​លោក​ប៉ុល​មកចង​ជើង​ចង​ដៃ​របស់​ខ្លួន រួច​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ "ពួក​សាសន៍​យូដា​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​យ៉ាងដូច្នេះ ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​សាសន៍​ដទៃ"»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន ទាំង​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 លុះ​មក​ដល់​យើង​ហើយ គាត់​ក៏​យក​ខ្សែ​ក្រវាត់​របស់​ប៉ុល​មក ចង​ជើង​ចង​ដៃ​ខ្លួន ប្រាប់​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ដូច្នេះ​ថា ពួក​សាសន៍​យូដា​នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​បែប​យ៉ាង​នេះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង




កិច្ចការ 21:11
34 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា​បាន​ធ្វើ​ស្នែង​ដែក ហើយ​ពោល​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ដោយ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កង‌ទ័ព​ស៊ីរី​ឲ្យ​វិនាស​សូន្យ!»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេសាយ ជា​កូន​របស់​លោក​អម៉ូស​ថា៖ «ចូរ​ស្រាយ​បាវ​ដែល​អ្នក​ស្លៀក​ជាប់​នឹង​ចង្កេះ និង​ដោះ​ស្បែក​ជើង​ចេញ​ទៅ»។ អេសាយ​ធ្វើ​តាម គឺ​គាត់​ដើរ​ខ្លួន​ទទេ ហើយ​ក៏​មិន​ពាក់​ស្បែក​ជើង​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យេរេមា​ថា៖ «ចូរ​ទៅ​ទិញ​ក្អម​មួយ​ពី​ជាង​ស្មូន រួច​បបួល​អះលី‌ជំអះ​ខ្លះ​ក្នុង​ចំណោម​ប្រជា‌ជន និង​ក្នុង​ចំណោម​អ៊ីមុាំ​ទៅ​ជា​មួយ​អ្នក


«ប៉ុន្តែ យើង​ជាអុលឡោះ‌តាអាឡា យើង​ជា​ម្ចាស់​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។ យើង​នឹង​នាំ​អ្នក​ឲ្យ​ទៅ​រស់​នៅ​តាម​ខ្ទម សា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់។


កាល​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​រួច​ហើយ គាត់​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រូន​ជា​មួយ​ពួក​សិស្ស។ នៅ​ទី​នោះ មាន​សួន​ឧទ្យាន​មួយ អ៊ីសា​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន​នោះ​ជា​មួយ​ពួក​សិស្ស។


នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយ‌បង្គំ​អុលឡោះ‌ជាអម្ចាស់ និង​តម​អាហារ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​ថា៖ «ចូរ​ញែក​បារណា‌បាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​មក ឲ្យ​បំពេញ​កិច្ច‌ការ​ដែល​យើង​នឹង​ដាក់​ឲ្យ​ធ្វើ»។


រស‌អុលឡោះ​ដ៏​វិសុទ្ធ​បាន​ឃាត់​ពួក​អ្នក​ប៉ូល មិន​ឲ្យ​ទៅ​ប្រកាស​បន្ទូល​នៃ​អុលឡោះ​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡា‌ទី។


គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង តាម​រស‌អុលឡោះ​ដ៏​វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។


ពេល​នោះ មេ​បញ្ជា​ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​គាត់ ព្រម​ទាំង​បញ្ជា​គេ​ឲ្យ​ដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា បាន​ធ្វើ​អ្វី។


យើង​បាន​ជួប​ពួក​សិស្ស​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ដោយ​រស‌អុលឡោះ​សំដែង​ឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។


នៅ​ពេល​គេ​កំពុង​យក​ខ្សែ​ចង​គាត់ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​នៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម៉ាំង ដោយ​មិន​កាត់​ទោស​ជា​មុន​ឬ!»។


ពីរ​ឆ្នាំ​ក្រោយ​មក លោក​ពរគាស-‌ភេស្ទុស ចូល​កាន់​តំណែង​ជំនួស​លោក​ភេលិច។ ដោយ​លោក​ភេលិច​ចង់​យក​ចិត្ដ​សាសន៍​យូដា លោក​បាន​ទុក​លោក​ប៉ូល​ឲ្យ​នៅ​ជាប់​ឃុំ‌ឃាំង​ដដែល។


លោក​ប៉ូល​ឆ្លើយ​តប​វិញ​ថា៖ «ទោះ​បី​នៅ​តែ​បន្ដិច​ទៀត ឬ​យូរ​ទៀត​ក្ដី ខ្ញុំ​អង្វរ​អុលឡោះ សូម​ទ្រង់​ប្រោស‌ប្រណី មិន​ត្រឹម​តែ​ដល់​ស្តេច​ប៉ុណ្ណោះ​ទេ គឺ​ដល់​អស់​លោក​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ សូម​ឲ្យ​ស្តេច និង​អស់​លោក​បាន​ដូច​ខ្ញុំ​ដែរ លើក‌លែង​តែ​ការ​ជាប់​ច្រវាក់​នេះ​ចេញ!»។


បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ឲ្យ​មក​ជួប​គាត់។ លុះ​គេ​មក​ជួប‌ជុំ​គ្នា​ហើយ គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជា‌ជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃ‌ណី​បុព្វ‌បុរស​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​រ៉ូម៉ាំង។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ជួប និង​សុំ​និយាយ​ជា​មួយ​បង​ប្អូន ដ្បិត​ខ្ញុំ​ជាប់​ចំណង ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល»។


ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​មក​កាន់​បុព្វ‌បុរស​យើង តាម​រយៈ​ណាពី​អេសាយ​ពិត​ជា​ត្រូវ​មែន គឺ​រស‌អុលឡោះ​មាន​បន្ទូល​ថា៖


រស‌អុលឡោះ​មាន​បន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។


ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​នាម​របស់​ខ្ញុំ»។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ូល ដែល​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​សាសន៍​ដទៃ…។


ហេតុ​នេះ ខ្ញុំ​ដែល​ជាប់​ឃុំ‌ឃាំង សូម​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា ដោយ​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន ចូរ​រស់​នៅ ឲ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។


ទោះ​បី​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹង‌ល្អ​នេះ​ដែរ ដូច្នេះ សូម​សូម‌អង្វរ​ទ្រង់​ឲ្យ​ខ្ញុំ​មាន​ចិត្ដ​អង់‌អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។


រស‌អុលឡោះ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ដ​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ដ​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​អ៊ីព្លេស។


ខ្ញុំ​រង‌ទុក្ខ​លំបាក​ព្រោះ​តែ​ដំណឹង‌ល្អ​នេះ រហូត​ដល់​ត្រូវ​គេ​ចាប់​ចង ដូច​ជា​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់។ រីឯ​បន្ទូល​របស់​អុលឡោះ​វិញ គេ​ពុំ​អាច​ចាប់​ចង​បាន​ឡើយ។


បង​ប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង បង​ប្អូន​សុខ​ចិត្ដ​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​ដោយ​រីក‌រាយ ដ្បិត​បង​ប្អូន​ដឹង​ថា បង​ប្អូន​មាន​សម្បត្តិ​សូរ៉កា​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត‌ស្ថេរ​រហូត។


ហេតុ​នេះ​ដូច​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​ថា៖ «ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង របស់​ទ្រង់


អុលឡោះ​បាន​សំដែង​ឲ្យ​ណាពី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​គាត់​ថ្លែង មិន​មែន​សម្រាប់​ពួក​គាត់​ទេ គឺ​សម្រាប់​បង​ប្អូន​វិញ។ ឥឡូវ​នេះ​ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ បាន​នាំ​ដំណឹង​មក​ប្រាប់​បង​ប្អូន អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដែល​អុលឡោះ​បាន​ចាត់​ពី​សូរ៉កា​មក។ សូម្បី​តែ​ពួក​ម៉ាឡាអ៊ីកាត ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម