Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:29 - ព្រះគម្ពីរខ្មែរសាកល

29 ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ភីលីព​ថា​៖ “ចូរ​ចូលទៅ​កៀក​នឹង​រទេះសេះ​នោះ​ចុះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ព្រះវិញ្ញាណ​មាន​បន្ទូល​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ទៅ​ឲ្យ​កៀក​រទេះ​សេះ​នោះ​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ពេល​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «ចូល​ទៅ​កៀក​នឹង​រទេះ​សេះ​នោះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ខណ​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​បន្ទូល​ទៅ​ភីលីព​ថា ឲ្យ​ចូល​ទៅ​ប្រកៀក​នឹង​រថ​នោះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 រស‌អុលឡោះ​មាន​បន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។

សូមមើលជំពូក ចម្លង




កិច្ចការ 8:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ មុនពេល​ពួកគេ​ស្រែកហៅ យើង​នឹង​ឆ្លើយ ខណៈដែល​ពួកគេ​កំពុងតែ​និយាយ​នៅឡើយ យើង​នឹង​ស្ដាប់​។


នៅពេល​ពេត្រុស​នៅតែ​សញ្ជឹងគិត​អំពី​និមិត្តនោះ ព្រះវិញ្ញាណ​មានបន្ទូល​នឹង​គាត់​ថា​៖ “មើល៍! មាន​បុរស​បី​នាក់​កំពុង​តាមរក​អ្នក​!


ព្រះវិញ្ញាណ​មានបន្ទូល​ឲ្យ​ខ្ញុំ​ចេញដំណើរជាមួយ​ពួកគេ​ដោយ​ឥត​ស្ទាក់ស្ទើរ​ឡើយ​។ ពេលនោះ បងប្អូន​ទាំង​ប្រាំមួយ​នាក់​នេះ​ក៏​ទៅ​ជាមួយ​ខ្ញុំ​ដែរ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​ម្នាក់​នោះ​។


គាត់​មកឯ​យើង ហើយ​យក​ខ្សែក្រវាត់​របស់​ប៉ូល ចង​ដៃ​ចង​ជើង​ខ្លួន រួច​និយាយថា​៖ “ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូល​ដូច្នេះ​: ‘ពួកយូដា​នៅ​យេរូសាឡិម នឹង​ចាប់ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាងដូច្នេះ ហើយ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ពួក​សាសន៍ដទៃ’”។


នៅពេល​ពួកគេ​កំពុង​រំសាយ ទាំង​ខ្វែងគំនិត​គ្នា ប៉ូល​ក៏​និយាយ​មួយ​ពាក្យ​ទៀត​ថា​៖ “ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែង​ដល់​ដូនតា​របស់អ្នករាល់គ្នា តាមរយៈ​ព្យាការី​អេសាយ​ត្រូវ​ហើយ


មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​ប្រាប់​ភីលីព​ថា​៖ “ចូរ​ក្រោកឡើង ធ្វើដំណើរ​ឆ្ពោះទៅ​ខាងត្បូង តាមផ្លូវ​ដែល​ចុះ​ពី​យេរូសាឡិម​ទៅ​កាសា​ចុះ”។ កន្លែងនោះ​ជា​ទីរហោស្ថាន​។


ហើយ​កំពុង​ជិះ​រទេះសេះ​របស់​ខ្លួន​ត្រឡប់ទៅវិញ ទាំង​អាន​គម្ពីរ​ព្យាការី​អេសាយ​ផង​។


នៅពេល​រត់ទៅ ភីលីព​ក៏​ឮ​លោក​កំពុង​អាន​គម្ពីរ​ព្យាការី​អេសាយ គាត់​ក៏​សួរថា​៖ “តើ​លោក​យល់​អ្វីដែល​លោក​កំពុង​អាន​ឬទេ​?”។


នៅពេល​ពួកគេ​ឡើង​ពី​ទឹក​មក ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ឆក់យក​ភីលីព​ទៅបាត់ ហើយ​មហាតលិក​នោះ​ក៏​លែង​ឃើញ​គាត់​ទៀត​។ ប៉ុន្តែ​លោក​បន្តដំណើរទៅ​ទាំង​អរសប្បាយ​។


ទោះបីជាយ៉ាងណាក៏ដោយ គឺ​ព្រះវិញ្ញាណ​តែមួយ​ដដែល​នោះ​ឯង ដែល​ធ្វើសកម្មភាព​ទាំងអស់​នេះ ទាំង​ចែក​ដល់​ម្នាក់ៗ​រៀងៗខ្លួន តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


យ៉ាងណាមិញ ព្រះវិញ្ញាណ​មានបន្ទូល​យ៉ាងច្បាស់​ថា នៅ​គ្រាចុងបញ្ចប់​នឹង​មាន​អ្នកខ្លះ​ដកខ្លួនចេញ​ពី​ជំនឿ ដោយ​ស្ដាប់តាម​វិញ្ញាណ​បោកប្រាស់ និង​សេចក្ដីបង្រៀន​របស់​ពួក​អារក្ស


ដោយហេតុនេះ ដូចដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូលថា​: “ថ្ងៃនេះ ប្រសិនបើ​អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម