ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 2:22 - ព្រះគម្ពីរខ្មែរសាកល

“អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ចូរ​ស្ដាប់​ពាក្យ​ទាំងនេះ​: ព្រះយេស៊ូវ​អ្នកណាសារ៉ែត ជា​អ្នក​ដែល​ព្រះ​បាន​បញ្ជាក់​ដល់​អ្នករាល់គ្នា ដោយ​ព្រះចេស្ដា ការអស្ចារ្យ និង​ទីសម្គាល់​នានា ដែល​ព្រះ​ទ្រង់​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា​តាមរយៈ​ព្រះអង្គនេះ ដូចដែល​ខ្លួនអ្នករាល់គ្នា​ដឹង​ស្រាប់ហើយ​។

សូមមើលជំពូក

Khmer Christian Bible

ឱ​ បងប្អូន​អ៊ីស្រាអែល​អើយ!​ សូម​ស្ដាប់​សេចក្ដី​ទាំង​នេះ​ចុះ​ថា​ ព្រះជាម្ចាស់​បាន​បង្ហាញ​ព្រះយេស៊ូ​ ជា​អ្នក​ក្រុង​ណាសារ៉ែត​ដល់​អ្នក​រាល់គ្នា​ដោយ​អំណាច​ និង​ការអស្ចារ្យ​ ព្រមទាំង​ទីសំគាល់​នានា​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ព្រះយេស៊ូ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់គ្នា​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សម្តែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ និង​ទី​សម្គាល់ ដែល​ព្រះ​បាន​ធ្វើ​នៅ​កណ្តាល​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អង្គ ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះ‌ជាម្ចាស់​បាន​រ៉ាប់​រង​ទទួល​លោក​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នៅ​មុខ​បងប្អូន​ទាំង​អស់​គ្នា ដោយ​ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បងប្អូន តាម​រយៈ​លោក​ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ពួក​សាសន៍​អ៊ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ការ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ នឹង​ទី​សំគាល់ ដែល​ព្រះ‌ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ‌សារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​អ៊ីស្រ‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! អុលឡោះ​បាន​រ៉ាប់​រង​ទទួល​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត នៅ​មុខ​បង​ប្អូន​ទាំង​អស់​គ្នា ដោយ​អុលឡោះ​បាន​សំដែង​ការ​អស្ចារ្យ អំណាច និង​ទី​សំគាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង​ប្អូន តាម​រយៈ​អ៊ីសា​ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។

សូមមើលជំពូក



កិច្ចការ 2:22
42 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ជា​ដង្កូវ​អើយ មនុស្ស​នៃ​អ៊ីស្រាអែល​អើយ កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក​! ព្រះប្រោសលោះ​របស់អ្នក​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​! នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


ផ្ទុយទៅវិញ ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ នោះ​អាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​អ្នករាល់គ្នា​ហើយ​។


គឺ​ទៅ​ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាសារ៉ែត ហើយ​រស់នៅ​ទីនោះ ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “ព្រះអង្គ​នឹង​ត្រូវគេ​ហៅថា អ្នកណាសារ៉ែត”៕


នៅពេល​ឃើញ​ដូច្នេះ ហ្វូងមនុស្ស​ក៏​កោតខ្លាច ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដែល​បាន​ប្រទាន​សិទ្ធិអំណាច​បែបនេះ​ដល់​មនុស្ស។


ផ្ទុយទៅវិញ ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះចេស្ដា​របស់​ព្រះ​នោះ​អាណាចក្រ​របស់​ព្រះ​បាន​មកដល់​អ្នករាល់គ្នា​ហើយ​។


គេ​ប្រាប់​គាត់​ថា​៖ “យេស៊ូវ​អ្នកណាសារ៉ែត​កំពុង​ដើរកាត់”។


ម្នាក់​ឈ្មោះ​ក្លេអូប៉ាស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ក្នុង​អ្នក​ដែល​ស្នាក់នៅ​យេរូសាឡិម មាន​តែ​លោក​ប៉ុណ្ណោះ​ឬ ដែល​មិន​ដឹង​ហេតុការណ៍​ដែល​កើតឡើង​នៅ​ទីនោះ​ក្នុង​ប៉ុន្មានថ្ងៃនេះ​?”។


ភីលីព​រក​ណាថាណែល ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រកឃើញ​ព្រះអង្គ​ដែល​ម៉ូសេ និង​បណ្ដា​ព្យាការី​បាន​សរសេរ​ទុក​នៅក្នុង​ក្រឹត្យវិន័យ​ហើយ គឺ​យេស៊ូវ​ពី​ណាសារ៉ែត ជា​កូន​របស់​យ៉ូសែប”។


ប្រសិនបើ​ខ្ញុំ​មិន​ធ្វើ​កិច្ចការ​របស់​ព្រះ​បិតា​ខ្ញុំ​ទេ កុំ​ជឿ​ខ្ញុំ​ឡើយ​។


ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​កោះប្រជុំ​ក្រុមប្រឹក្សា ហើយ​និយាយថា​៖ “តើ​យើង​កំពុង​ធ្វើ​អ្វី​? ពីព្រោះ​មនុស្ស​នេះ​កំពុង​ធ្វើ​ទីសម្គាល់​ជាច្រើន​។


ហ្វូងមនុស្ស​ដែល​នៅ​ជាមួយ​ព្រះអង្គ​ពេល​ព្រះអង្គ​ហៅ​ឡាសារ​ចេញពី​រូងផ្នូរ និង​លើក​គាត់​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ក៏​បន្ត​ធ្វើបន្ទាល់​។


ប្រសិនបើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​ក្នុងចំណោម​ពួកគេ ជា​កិច្ចការ​ដែល​គ្មានអ្នកណា​ផ្សេង​បាន​ធ្វើ​ទេ ពួកគេ​គ្មាន​បាប​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​បាន​ទាំង​ឃើញ ហើយ​ទាំង​ស្អប់​ខ្ញុំ និង​ព្រះ​បិតា​របស់ខ្ញុំ​ទៀត​។


ពីឡាត់​ក៏​សរសេរ​ផ្លាកសញ្ញា​មួយ​ដែរ ហើយ​បិទ​នៅលើ​ឈើឆ្កាង​។ ផ្លាកនោះ​មាន​សរសេរ​ថា “យេស៊ូវ​អ្នកណាសារ៉ែត ស្ដេចនៃជនជាតិយូដា”។


គាត់​មករក​ព្រះយេស៊ូវ​នៅ​ពេលយប់ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​គ្រូ​ដែល​មក​ពី​ព្រះ ពីព្រោះ​គ្មានអ្នកណា​អាច​ធ្វើ​ទីសម្គាល់​ទាំងនេះ​ដែល​លោក​កំពុង​ធ្វើ​បាន​ឡើយ លុះត្រាតែ​ព្រះ​គង់នៅ​ជាមួយ​អ្នកនោះ​ប៉ុណ្ណោះ”។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មិន​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ទេ អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ”។


“ប៉ុន្តែ​ខ្ញុំ​មាន​ពាក្យបន្ទាល់​ប្រសើរជាង​ពាក្យបន្ទាល់​របស់​យ៉ូហាន​។ ព្រោះថា​ការងារ​ដែល​ព្រះ​បិតា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ គឺ​ការងារ​ទាំងនោះ​ដែល​ខ្ញុំ​កំពុង​ធ្វើ​ហ្នឹងហើយ ធ្វើបន្ទាល់​អំពី​ខ្ញុំ​ថា ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក​។


នៅពេល​ហ្វូងមនុស្ស​ឃើញ​ទីសម្គាល់​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ ពួកគេ​ក៏​និយាយ​ថា​៖ “លោកនេះ​ពិតជា​ព្យាការី​ដែល​មក​ក្នុង​ពិភពលោក​!”។


កុំ​ធ្វើការ​សម្រាប់​អាហារ​ដែល​តែងតែ​ខូចរលួយ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើការ​សម្រាប់​អាហារ​ដែល​នៅគង់វង្ស​រហូតដល់​ជីវិតអស់កល្បជានិច្ច ដែល​កូនមនុស្ស​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​។ ដ្បិត​ព្រះ​បិតា​ដ៏ជា​ព្រះ បាន​បោះត្រា​លើ​កូនមនុស្សនេះ​ហើយ”។


ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ហ្វូងមនុស្ស​បាន​ជឿលើ​ព្រះអង្គ ហើយ​ពួកគេ​និយាយថា​៖ “នៅពេល​ព្រះ​គ្រីស្ទ​យាង​មក ព្រះអង្គ​នឹង​មិន​ធ្វើ​ទីសម្គាល់​ច្រើនជាង​អ្វីៗដែល​លោកនេះ​បាន​ធ្វើ​ទេ មែនទេ​?”។


ប្រសិនបើ​លោកនោះ​មិនមែន​មក​ពី​ព្រះ​ទេ លោក​មិនអាច​ធ្វើ​អ្វី​បានឡើយ”។


ប៉ូល​ក៏​ក្រោកឡើង​ធ្វើសញ្ញា​ដោយ​ដៃ ហើយ​និយាយថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល និង​អស់លោក​ដែល​កោតខ្លាច​ព្រះ​អើយ សូម​ស្ដាប់​ចុះ​!


លុះ​បាន​ទៅ​ដល់ ហើយ​ប្រមូល​ក្រុមជំនុំ​មកជួបជុំគ្នា ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ និង​ការដែល​ព្រះ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍ដទៃ​។


យើង​នឹង​សម្ដែង​ការអស្ចារ្យ​នៅ​មេឃ​ខាងលើ យើង​នឹង​សម្ដែង​ទីសម្គាល់​នៅ​ផែនដី​ខាងក្រោម គឺ​ឈាម ភ្លើង និង​ផ្សែងខ្មួលខ្មាញ់​។


ពេលនោះ សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​មនុស្ស​គ្រប់គ្នា ហើយ​មាន​ការអស្ចារ្យ និង​ទីសម្គាល់​ជាច្រើន​ត្រូវបាន​ធ្វើ​តាមរយៈ​ពួក​សាវ័ក​។


ទាំង​ស្រែកឡើងថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ! មក​ជួយ​គ្នា​! ជននេះ​ហើយ ជា​ម្នាក់​ដែល​បង្រៀន​ទាស់នឹង​ប្រជាជន ក្រឹត្យវិន័យ និង​កន្លែង​នេះ ដល់​មនុស្ស​ទាំងអស់​នៅ​គ្រប់ទីកន្លែង​។ លើសពីនេះទៅទៀត វា​បាន​នាំ​ជនជាតិក្រិក​ចូលមក​ក្នុង​ព្រះវិហារ ហើយ​ធ្វើឲ្យ​ទីវិសុទ្ធ​នេះ​សៅហ្មង”។


“ខ្ញុំ​ក៏​តបថា​: ‘ព្រះអម្ចាស់​! តើ​ព្រះអង្គ​ជា​នរណា​?’។ “ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘យើង​គឺ​យេស៊ូវ​អ្នកណាសារ៉ែត ដែល​អ្នក​កំពុង​បៀតបៀន’​។


យើងខ្ញុំ​បាន​ឃើញថា ជន​នេះ​ដូចជា​ជំងឺរាតត្បាត ជា​អ្នក​ពន្យុះ​ឲ្យមាន​ការបះបោរ​ក្នុង​ជនជាតិយូដា​ទាំងអស់​ទូទាំង​ពិភពលោក និង​ជា​មេដឹកនាំ​នៃ​និកាយ​អ្នកណាសារ៉ែត​។


ដោយសារ​ព្រះរាជា​ទ្រង់​ជ្រាប​អំពី​ការទាំងនេះ បានជា​ខ្ញុំ​ទូល​ដល់​ទ្រង់​យ៉ាងក្លាហាន​។ ដ្បិត​ខ្ញុំ​ជឿជាក់​ថា ក្នុងចំណោម​ការទាំងនេះ គ្មាន​អ្វីមួយ​ដែល​លាក់បាំង​ពី​ទ្រង់​ទេ ពីព្រោះ​ការនេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ឡើយ​។


ជាការពិត ខ្លួន​ខ្ញុំព្រះបាទ​ផ្ទាល់​ធ្លាប់​គិតថា ត្រូវតែ​ធ្វើ​កិច្ចការប្រឆាំង​ជាច្រើន ទាស់នឹង​ព្រះនាម​ព្រះយេស៊ូវ​អ្នកណាសារ៉ែត


កាល​ឃើញ​ដូច្នេះ ពេត្រុស​ក៏​តប​នឹង​ប្រជាជន​ថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ភ្ញាក់ផ្អើល​នឹង​ការនេះ​? ហេតុអ្វីបានជា​អ្នករាល់គ្នា​សម្លឹងមើល​មក​ពួកយើង ហាក់ដូចជា​ពួកយើង​ធ្វើឲ្យ​បុរសនេះ​ដើរ​បាន​ដោយ​មហិទ្ធិឫទ្ធិ ឬ​គុណានុភាព​របស់ពួកយើង​ទៅវិញ​?


ប៉ុន្តែ​ពេត្រុស​និយាយថា​៖ “ប្រាក់ និង​មាស ខ្ញុំ​គ្មានទេ ប៉ុន្តែ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នូវ​អ្វីដែល​ខ្ញុំ​មាន​: ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ចូរ​ក្រោកឡើង ហើយ​ដើរ​ទៅចុះ​!”។


នោះ​ចូរ​ឲ្យ​អស់លោក និង​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​ដឹងច្បាស់​ថា បុរសនេះ​បាន​ឈរ​នៅមុខ​អស់លោក ទាំង​មានសុខភាពល្អ ដោយសារតែ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ដែល​អស់លោក​បាន​ឆ្កាង គឺ​ព្រះអង្គ​ដែល​ព្រះ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​!


រួច​មានប្រសាសន៍​នឹង​ទាំងអស់គ្នា​ថា៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ចូរ​ប្រយ័ត្ន​ខ្លួន​ចំពោះ​អ្វីដែល​អស់លោក​ប៉ុនប៉ង​ធ្វើ​ដល់​អ្នក​ទាំងនេះ​។


យើងខ្ញុំ​ធ្លាប់​ឮ​វា​និយាយ​ថា យេស៊ូវ​អ្នកណាសារ៉ែត​នេះ នឹង​កម្ទេច​កន្លែង​នេះ ហើយ​ផ្លាស់ប្ដូរ​ទំនៀមទម្លាប់​ដែល​ម៉ូសេ​បាន​ប្រគល់​ដល់​យើង”។


សញ្ញាសម្គាល់​ដែលបញ្ជាក់ថាខ្ញុំជា​សាវ័ក ប្រាកដជា​ត្រូវបាន​សម្ដែង​នៅក្នុងចំណោម​អ្នករាល់គ្នា តាមរយៈ​ការអត់ធ្មត់​បំផុត ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​។


ព្រះ​បាន​ធ្វើបន្ទាល់ ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​ផ្សេងៗ ព្រមទាំង​ដោយ​អំណោយទាន​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។