Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:17 - ព្រះគម្ពីរខ្មែរសាកល

17 ហ្វូងមនុស្ស​ដែល​នៅ​ជាមួយ​ព្រះអង្គ​ពេល​ព្រះអង្គ​ហៅ​ឡាសារ​ចេញពី​រូងផ្នូរ និង​លើក​គាត់​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ក៏​បន្ត​ធ្វើបន្ទាល់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 រីឯ​បណ្តាជន​ដែល​នៅ​ជាមួយ​ព្រះអង្គ​ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ដែល​ព្រះអង្គ​បាន​ហៅ​ឡាសារ​ឲ្យ​ចេញ​ពី​ផ្នូរ​ និង​បាន​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 បណ្តាជន​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ក៏​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ព្រះ‌អង្គ​ហៅ​ឡាសារ​ចេញ​ពី​ផ្នូរ​មក ហើយ​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ កាល​ព្រះអង្គ​ហៅ​លោក​ឡាសារ​ចេញ​ពី​ផ្នូរ ហើយ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​នោះ នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រីឯ​ហ្វូង​មនុស្ស ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ធ្វើ​បន្ទាល់​ពី​កាល​ទ្រង់​ហៅ​ឡាសារ​ចេញ​ពី​ផ្នូរ​មក ហើយ​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អស់​អ្នក​ដែល​នៅ​ជា​មួយ​អ៊ីសា​កាល​គាត់​ហៅ​លោក​ឡាសារ​ចេញ​ពី​ផ្នូរ ហើយ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​នោះ នាំ​គ្នា​ផ្ដល់​សក្ខី‌ភាព អំពី​កិច្ចការ​ដែល​អ៊ីសា​បាន​ធ្វើ។

សូមមើលជំពូក ចម្លង




យ៉ូហាន 12:17
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ពាក្យបន្ទាល់​របស់​យ៉ូហាន នៅពេល​ពួកយូដា​ចាត់​ពួក​បូជាចារ្យ និង​ពួកលេវី​ពី​យេរូសាឡិម​ឲ្យមក​រក​គាត់ ដើម្បី​សួរ​គាត់​ថា​៖ “តើ​លោក​ជា​នរណា​?”។


យ៉ូហាន​ក៏​ធ្វើបន្ទាល់ ដោយ​និយាយ​ថា​៖ “ខ្ញុំ​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះមក​ពី​លើមេឃ​ដូចជា​សត្វព្រាប ហើយ​ស្ថិតនៅ​លើ​ព្រះអង្គ​។


ខ្ញុំ​បាន​ឃើញ ក៏​ធ្វើបន្ទាល់​ថា ព្រះអង្គនេះ​ហើយ ជា​ព្រះបុត្រារបស់ព្រះ”។


ពួក​ជនជាតិយូដា​ដែល​កំពុង​នៅ​ជាមួយ​ម៉ារា​ក្នុង​ផ្ទះ​ដើម្បី​សម្រាលទុក្ខ​នាង ឃើញ​ថា​នាង​ក្រោកឡើង​ភ្លាម​ហើយ​ចេញទៅ ក៏​ទៅតាម​នាង​ដោយ​ស្មាន​ថា នាង​ទៅ​យំ​នៅ​រូងផ្នូរ​។


ទូលបង្គំ​ដឹង​រួចហើយ​ថា ព្រះអង្គ​ទ្រង់​សណ្ដាប់​ទូលបង្គំ​ជានិច្ច ប៉ុន្តែ​ដោយសារតែ​ហ្វូងមនុស្ស​ដែល​ឈរនៅជុំវិញ បានជា​ទូលបង្គំ​ទូល​ដូច្នេះ ដើម្បីឲ្យ​ពួកគេ​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក”។


ហ្វូងមនុស្ស​មួយក្រុម​ធំ​ក្នុង​ជនជាតិយូដា​ដឹង​ថា ព្រះអង្គ​គង់នៅ​ទីនោះ​។ ពួកគេ​ក៏​មក មិនមែន​ដោយសារតែ​ព្រះយេស៊ូវ​ប៉ុណ្ណោះទេ គឺ​ដើម្បី​មើល​ឡាសារ​ដែល​ព្រះអង្គ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ផង​។


រីឯ​ម្នាក់​ដែល​ឃើញ​បាន​ធ្វើបន្ទាល់ ហើយ​ពាក្យបន្ទាល់​របស់​គាត់​គឺ​ពិត ម្នាក់នោះ​ក៏​ដឹង​ថា គាត់​កំពុង​និយាយ​ពិត ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ដែរ​។


គឺ​សិស្ស​ម្នាក់​នេះ​ហើយ ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ ព្រមទាំង​សរសេរ​សេចក្ដីទាំងនេះ ហើយ​យើង​ក៏​ដឹង​ថា ពាក្យបន្ទាល់​របស់​គាត់​គឺ​ពិត​។


ចាប់តាំងពី​ពិធីជ្រមុជទឹក​របស់​យ៉ូហាន រហូតដល់​ថ្ងៃ​ដែល​ព្រះយេស៊ូវ​ត្រូវបាន​ទទួលឡើង​ពី​ពួកយើង​ទៅ គឺ​ឲ្យ​ម្នាក់​ក្នុង​អ្នកទាំងនេះ​ធ្វើជា​សាក្សី​ជាមួយ​យើង​អំពី​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ”។


យើងខ្ញុំ​ជា​សាក្សី​អំពី​ការ​ទាំងនេះ ហើយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ​ក៏ដូច្នោះដែរ”។


យ៉ូហាន​បាន​ធ្វើបន្ទាល់​អំពី​អ្វីៗដែល​គាត់​បាន​ឃើញ គឺ​អំពី​ព្រះបន្ទូល​របស់​ព្រះ និង​អំពី​ទីបន្ទាល់​ស្ដីពី​ព្រះយេស៊ូវ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម