Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:43 - ព្រះគម្ពីរខ្មែរសាកល

43 ពេលនោះ សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​មនុស្ស​គ្រប់គ្នា ហើយ​មាន​ការអស្ចារ្យ និង​ទីសម្គាល់​ជាច្រើន​ត្រូវបាន​ធ្វើ​តាមរយៈ​ពួក​សាវ័ក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

43 ពួកគេ​មាន​សេចក្ដី​ស្ញប់ស្ញែង​ក្នុង​ចិត្ដ​គ្រប់​គ្នា​ ហើយ​ការ​អស្ចារ្យ និង​ទីសំគាល់​អស្ចារ្យ​ជាច្រើន​បាន​កើតឡើង​តាមរយៈ​ពួក​សាវក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 គ្រប់​គ្នា​មាន​ចិត្ត​កោត​ខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សម្គាល់​ជា​ច្រើន​កើត​ឡើង​ដោយ‌សារ​ពួក​សាវក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 មនុស្ស‌ម្នា​កោត​ស្ញប់‌ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​សាវ័ក​បាន​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 គ្រប់​គ្នា​កើត​មាន​ចិត្ត​កោត‌ខ្លាច ហើយ​មាន​ការ​អស្ចារ្យ នឹង​ទី​សំគាល់​ជា​ច្រើន​កើត​មក ដោយ‌សារ​ពួក​សាវក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

43 មនុស្ស‌ម្នា​កោត​ស្ញប់‌ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​សាវ័ក​បាន​សំដែង​អំណាច និង​ធ្វើ​ទី​សំគាល់​ផ្សេងៗ​ជា​ច្រើន។

សូមមើលជំពូក ចម្លង




កិច្ចការ 2:43
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទីសម្គាល់​ទាំងនេះ​នឹង​ជាប់​តាម​អស់អ្នក​ដែល​ជឿ គឺ​ពួកគេ​នឹង​ដេញ​អារក្ស​ចេញ​ក្នុង​នាម​របស់ខ្ញុំ និយាយ​ភាសា​ថ្មី


សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​និយាយ​ថា​៖ “ព្យាការី​ដ៏ធំឧត្ដម​បាន​លេចឡើង​ក្នុងចំណោម​យើង​ហើយ​!” ហើយ​ថា​៖ “ព្រះ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ហើយ​!”។


ប្រជាជន​ទាំងអស់​នៅ​តំបន់ជុំវិញ​គេរ៉ាស៊ីន ក៏​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​ពួកគេ ពីព្រោះ​មាន​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​កើតមាន​ដល់ពួកគេ​។ ដូច្នេះ ព្រះយេស៊ូវ​ក៏​ជិះ​ទូក​ត្រឡប់ទៅវិញ​។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ជឿលើ​ខ្ញុំ អ្នកនោះ​ក៏​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ចការ​ធំជាង​ការទាំងនេះ​ទៅទៀត ពីព្រោះ​ខ្ញុំ​នឹង​ទៅឯ​ព្រះ​បិតា​។


“អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ចូរ​ស្ដាប់​ពាក្យ​ទាំងនេះ​: ព្រះយេស៊ូវ​អ្នកណាសារ៉ែត ជា​អ្នក​ដែល​ព្រះ​បាន​បញ្ជាក់​ដល់​អ្នករាល់គ្នា ដោយ​ព្រះចេស្ដា ការអស្ចារ្យ និង​ទីសម្គាល់​នានា ដែល​ព្រះ​ទ្រង់​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា​តាមរយៈ​ព្រះអង្គនេះ ដូចដែល​ខ្លួនអ្នករាល់គ្នា​ដឹង​ស្រាប់ហើយ​។


ពួក​សាវ័ក​បាន​ធ្វើបន្ទាល់​ដោយ​អំណាច​យ៉ាងខ្លាំង អំពី​ការរស់ឡើងវិញ​របស់​ព្រះអម្ចាស់​យេស៊ូវ ហើយ​មាន​ព្រះគុណ​ដ៏ធំធេង​លើ​ពួកគេ​ទាំងអស់គ្នា​។


នៅពេល​ឮ​ពាក្យ​ទាំងនេះ អាណានាស​ក៏​ដួល​ដាច់ខ្យល់​ទៅ ហើយ​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​បាន​កើតមាន​ដល់​អស់អ្នក​ដែល​ឮ​អំពី​ហេតុការណ៍នេះ​។


ពេត្រុស​និយាយ​នឹង​គាត់​ថា​៖ “អេនាស​អើយ ព្រះយេស៊ូវ​គ្រីស្ទ​ប្រោស​អ្នក​ឲ្យជា​ហើយ​។ ចូរ​ក្រោកឡើង រៀបចំគ្រែ​ដោយ​ខ្លួនឯង​ចុះ​!”។ អេនាស​ក៏​ក្រោកឡើង​ភ្លាម​។


នៅពេល​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញទៅ​ខាងក្រៅ ពេត្រុស​ក៏​លុតជង្គង់​អធិស្ឋាន រួច​បែរមក​រក​សព និយាយថា​៖ “តេប៊ីថា​អើយ ចូរ​ក្រោកឡើង​!”។ ពេលនោះ នាង​ក៏​បើក​ភ្នែក ហើយ​នៅពេល​ឃើញ​ពេត្រុស នាង​ក៏​ក្រោកអង្គុយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម