Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 6:14 - ព្រះគម្ពីរខ្មែរសាកល

14 យើងខ្ញុំ​ធ្លាប់​ឮ​វា​និយាយ​ថា យេស៊ូវ​អ្នកណាសារ៉ែត​នេះ នឹង​កម្ទេច​កន្លែង​នេះ ហើយ​ផ្លាស់ប្ដូរ​ទំនៀមទម្លាប់​ដែល​ម៉ូសេ​បាន​ប្រគល់​ដល់​យើង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ដ្បិត​យើង​បាន​ឮ​គាត់​និយាយ​ថា​ យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​នេះ​នឹង​បំផ្លាញ​កន្លែង​នេះ​ចោល​ ហើយ​ផ្លាស់ប្ដូរ​ទំនៀម​ទម្លាប់​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​យើង​ទៀត​ផង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​យើង​ខ្ញុំ​បាន​ឮគាត់​និយាយ​ថា ឈ្មោះ​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​នេះ នឹង​បំផ្លាញ​កន្លែង​នេះ​ចោល ហើយ​បំផ្លាស់​បំប្រែ​ទំនៀម​ទម្លាប់ ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ទៀត​ផង!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នោះ​នឹង​រុះ​ព្រះ‌វិហារ​ចោល ព្រម​ទាំង​ប្ដូរ​ប្រពៃ‌ណី​ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ខ្ញុំ​ថែម​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​យើង​ខ្ញុំ​បាន​ឮ​វា​ថា ឈ្មោះ​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត​នោះ នឹង​បំផ្លាញ​ទី​នេះ​បង់ ព្រម​ទាំង​បំផ្លាស់​បំប្រែ​ទំនៀម‌ទំលាប់ ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​រាល់​គ្នា​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា ឈ្មោះ​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត នោះ​នឹង​រុះ​ម៉ាស្ជិទ​ចោល ព្រម​ទាំង​ប្ដូរ​ប្រពៃ‌ណី​ដែល​ម៉ូសា​បាន​ទុក​ឲ្យ​យើង​ខ្ញុំ​ថែម​ទៀត​ផង»។

សូមមើលជំពូក ចម្លង




កិច្ចការ 6:14
33 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នករាល់គ្នា​នឹង​ទុក​ឈ្មោះ​របស់ខ្លួន​ឲ្យ​ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង សម្រាប់​ជា​បណ្ដាសា ហើយ​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​សម្លាប់​អ្នក ប៉ុន្តែ​ព្រះអង្គ​នឹង​ដាក់ឈ្មោះ​ផ្សេងទៀត​ឲ្យ​ពួក​បាវបម្រើ​របស់ព្រះអង្គ​។


ក្រោយពី ‘ប្រាំពីរ​គ្រា’ គុណនឹង​ហុកសិបពីរ​នោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹង​ត្រូវបាន​កាត់ចេញ ហើយ​គាត់​គ្មានអ្វីឡើយ រួច​ប្រជាជន​របស់​អ្នកដឹកនាំ​ដែល​នឹង​មកដល់ នឹង​បំផ្លាញ​ទីក្រុង និង​ទីវិសុទ្ធ​នោះ​។ ចុងបញ្ចប់​នៃ​ហេតុការណ៍នោះ​នឹងមក​ដោយមាន​ទឹកជំនន់ ក៏​មាន​សង្គ្រាម​រហូតដល់​ចុងក្រោយ គឺ​ការហិនហោច​ត្រូវបាន​កំណត់​ហើយ​។


លីបង់​អើយ ចូរ​បើក​ទ្វារ​របស់អ្នក ដើម្បីឲ្យ​ភ្លើង​បាន​ស៊ីបំផ្លាញ​ដើមស៊ីដា​របស់អ្នក​!


ដ្បិត​យើង​នឹង​ប្រមូល​ប្រជាជាតិ​ទាំងអស់​មក​ដើម្បី​ច្បាំង​នឹង​យេរូសាឡិម​។ ទីក្រុង​នោះ​នឹង​ត្រូវបាន​ចាប់យក ផ្ទះសម្បែង​នឹង​ត្រូវបាន​ប្លន់ ហើយ​ស្រី​ៗ​នឹង​ត្រូវបាន​រំលោភ​។ ពាក់កណ្ដាល​នៃ​អ្នកក្រុង​នឹង​ចេញទៅ​ជា​ឈ្លើយសឹក ប៉ុន្តែ​ប្រជាជន​ឯទៀត​នឹង​មិន​ត្រូវបាន​កាត់ចេញ​ពី​ទីក្រុង​នោះ​ឡើយ​។


និយាយថា​៖ “ម្នាក់នេះ​និយាយថា​: ‘ខ្ញុំ​អាច​កម្ទេច​ព្រះវិហារ​របស់​ព្រះ ហើយ​សង់ឡើងវិញ​បាន​ក្នុង​បី​ថ្ងៃ’”។


ថា​៖ “យើង​បាន​ឮ​អ្នកនេះ​និយាយ​ថា​: ‘ខ្ញុំ​នឹង​កម្ទេច​ព្រះវិហារ​នេះ​ដែលធ្វើដោយដៃមនុស្ស ហើយ​ក្នុង​បី​ថ្ងៃ​ខ្ញុំ​នឹង​សាងសង់​មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស’”។


គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។


“អ្វីៗ​ទាំងនេះ​ដែល​អ្នករាល់គ្នា​ឃើញ នឹង​មាន​ថ្ងៃ​មកដល់ ដែល​គ្មាន​ថ្ម​ណាមួយ​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។


ព្រះយេស៊ូវ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖“ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ ហើយ​ក្នុង​បី​ថ្ងៃ ខ្ញុំ​នឹង​លើកឡើងវិញ”។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ស្ត្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា មាន​ពេលវេលា​នឹង​មក ដែល​អ្នករាល់គ្នា​នឹង​ថ្វាយបង្គំ​ព្រះ​បិតា​មិនមែន​នៅលើ​ភ្នំ​នេះ ហើយក៏​មិនមែន​នៅ​យេរូសាឡិម​ដែរ​។


មាន​អ្នកខ្លះ​ចុះមក​ពី​យូឌា ហើយ​បង្រៀន​បងប្អូន​ថា៖ “លុះត្រាតែ​អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​តាម​ទម្លាប់​របស់​ម៉ូសេ ពុំនោះទេ អ្នករាល់គ្នា​មិនអាច​ទទួល​ការ​សង្គ្រោះ​បានឡើយ”។


ប៉ុន្តែ​ពួកគេ​បាន​ឮ​អំពី​អ្នក​ថា អ្នក​កំពុង​បង្រៀន​ជនជាតិយូដា​ទាំងអស់​ដែល​នៅក្នុងចំណោម​សាសន៍ដទៃ ឲ្យ​បោះបង់ចោល​ម៉ូសេ ដោយ​ប្រាប់​ពួកគេ​មិន​ឲ្យ​ធ្វើពិធីកាត់ស្បែក​ដល់​កូន​ៗ ឬ​ដើរតាម​ទំនៀមទម្លាប់​ឡើយ​។


ប៉ូល​ឆ្លើយការពារខ្លួន​ថា​៖ “ខ្ញុំ​មិន​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ក្រឹត្យវិន័យ​របស់​ជនជាតិយូដា ទាស់នឹង​ព្រះវិហារ ឬ​ទាស់នឹង​សេសារ​ឡើយ”។


ជាពិសេស ដោយសារ​ព្រះករុណា​ជា​អ្នកជំនាញ​ខាង​ទំនៀមទម្លាប់ និង​បញ្ហា​ទាំងអស់​របស់​ជនជាតិយូដា​។ ដូច្នេះ ខ្ញុំព្រះបាទ​សូមអង្វរ​ឲ្យ​ព្រះករុណា​សណ្ដាប់​ខ្ញុំព្រះបាទ​ដោយអនុគ្រោះ​ផង​។


បី​ថ្ងៃ​ក្រោយមក ប៉ូល​ហៅ​ពួក​មេគ្រប់គ្រង​របស់​ជនជាតិយូដា​មក​ជុំគ្នា​។ នៅពេល​ពួកគេ​មកជួបជុំគ្នា ប៉ូល​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “បងប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំងនឹង​ប្រជាជន ឬ​ទំនៀមទម្លាប់​របស់​ដូនតា​ទេ ប៉ុន្តែ​នៅ​យេរូសាឡិម​ខ្ញុំ​ត្រូវបាន​ប្រគល់​ជា​អ្នកទោស ទៅក្នុង​កណ្ដាប់ដៃ​របស់​ជនជាតិរ៉ូម៉ាំង​។


បើដូច្នេះ ហេតុអ្វីបានជា​មាន​ក្រឹត្យវិន័យ​? ក្រឹត្យវិន័យ​ត្រូវបាន​បន្ថែម​មក​ដោយព្រោះ​ការល្មើស រហូតដល់​ពូជពង្ស​ម្នាក់​ដែល​ត្រូវបាន​សន្យា​នោះ​បាន​មក​ដល់​។ ក្រឹត្យវិន័យនេះ ត្រូវបាន​ដាក់ឲ្យអនុវត្ត​ដោយ​ដៃ​របស់​អ្នកកណ្ដាល​ម្នាក់ តាមរយៈ​បណ្ដា​ទូតសួគ៌​។


មុនពេល​ជំនឿ​នេះ​បាន​មក​ដល់ យើង​ស្ថិតនៅ​ក្រោម​ការ​ឃ្លាំយាម​របស់​ក្រឹត្យវិន័យ ទាំង​ត្រូវបាន​បង្ខាំង រហូតដល់​ជំនឿដែល​រៀបនឹងមកដល់​ត្រូវបាន​បើកសម្ដែង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម