ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 17:4 - ព្រះគម្ពីរខ្មែរសាកល

មាន​អ្នកខ្លះ​ក្នុង​ពួកគេ ត្រូវបាន​បញ្ចុះបញ្ចូល ក៏​ចូលរួមជាមួយ​ប៉ូល និង​ស៊ីឡាស ថែមទាំង​មាន​ពួក​ជនជាតិក្រិក​ដ៏ច្រើនសន្ធឹក​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​ស្ត្រី​មានឋានៈខ្ពស់​ចំនួន​មិន​តិច​ដែរ បាន​ចូលរួម​។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​ខ្លះ​ព្រម​ជឿ​ និង​បាន​ចូល​រួម​ជាមួយ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ហើយ​ក៏​មាន​ពួក​ជនជាតិ​ក្រេក​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ជាច្រើន​ និង​ពួក​ស្ដ្រី​ដែល​មាន​មុខមាត់​ក៏​មិន​តិច​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ទាំង​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​រួម​ជាមួយ​លោក​ប៉ុល និង​លោក​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រិក​ជា​ច្រើន ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ស្រ្ដី​ៗ​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ក៏​ចូល​រួម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួប‌រួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស។ មាន​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លុប ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ និង​មាន​ស្ត្រីៗ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួប‌រួម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​ខាង​ប៉ុល នឹង​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រេក​សន្ធឹក ដែល​តែង‌តែ​ថ្វាយ‌បង្គំ​ព្រះ នឹង​ពួក​ស្រី​អ្នក​មុខ​ជា​ក្រែល​ដែរ

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួប‌រួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស។ មាន​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់ ដែល​គោរព​កោត​ខ្លាច​អុលឡោះ និង​មាន​ស្ដ្រីៗ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួប‌រួម​ដែរ។

សូមមើលជំពូក



កិច្ចការ 17:4
31 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ដើរ​ជាមួយ​មនុស្ស​មានប្រាជ្ញា​នឹង​ទៅជាមានប្រាជ្ញា រីឯ​អ្នកដែល​សេពគប់​ជាមួយ​មនុស្សល្ងង់​នឹង​រងទុក្ខ​។


ចូរ​បោះបង់ចោល​ភាពខ្វះចំណេះដឹង ហើយ​មានជីវិតរស់​ចុះ ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ការយល់ដឹង​ចុះ​!”។


“នៅ​ថ្ងៃ​នោះ ប្រជាជាតិ​ជាច្រើន​នឹង​រួម​ជាមួយ​ព្រះយេហូវ៉ា រួច​ពួកគេ​នឹង​បានជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​អ្នក”។ នោះ​អ្នក​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នក​។


ពួកយូដា​ក៏​និយាយ​គ្នា​ថា​៖ “តើ​អ្នកនេះ​រៀបនឹង​ទៅ​ឯណា បានជា​យើង​នឹង​រក​គាត់​មិនឃើញ​? គាត់​មិនមែន​រៀបនឹង​ទៅ​រក​ពួក​ខ្ចាត់ខ្ចាយ​ក្នុង​ជនជាតិក្រិក ហើយ​បង្រៀន​ជនជាតិក្រិក​ទេ មែនទេ​?


បន្ទាប់ពី​ការប្រជុំ​ចប់​ហើយ មាន​ជនជាតិយូដា​ជាច្រើន និង​អ្នកចូលសាសនាយូដា​ដែល​គោរពកោតខ្លាចព្រះ បាន​ទៅតាម​ប៉ូល និង​បារណាបាស​។ អ្នកទាំងពីរ​ក៏​សន្ទនា​ជាមួយ​ពួកគេ ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​នៅជាប់ក្នុង​ព្រះគុណ​របស់​ព្រះ។


ប៉ុន្តែ​ពួកយូដា​បាន​ញុះញង់​ស្ត្រី​ៗ​មានឋានៈខ្ពស់​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​មេដឹកនាំ​របស់​ទីក្រុង​នោះ ហើយ​ពន្យុះ​ឲ្យ​បៀតបៀន​ប៉ូល និង​បារណាបាស រួច​បណ្ដេញ​អ្នកទាំងពីរ​ចេញពី​តំបន់​របស់​ពួកគេ។


កាលមួយមានកើតឡើងដូច្នេះ​: នៅ​អ៊ីកូនាម ប៉ូលនិងបារណាបាស​នាំគ្នា​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា ហើយ​និយាយ​ដោយរបៀបដែល​ធ្វើឲ្យ​ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដ៏ច្រើនសន្ធឹក​បាន​ជឿ​។


ដូច្នេះ ប្រជាជន​នៅ​ទីក្រុង​នោះ​បាន​បាក់បែកគ្នា គឺ​អ្នកខ្លះ​កាន់​ខាង​ពួកយូដា អ្នកខ្លះ​កាន់​ខាង​ពួក​សាវ័ក។


ពេលនោះ ពួក​សាវ័ក ពួក​ចាស់ទុំ និង​ក្រុមជំនុំ​ទាំងមូល យល់ឃើញថា​គួរតែ​ជ្រើសរើស​មនុស្ស​ពីចំណោម​ពួកគេ ចាត់ឲ្យទៅ​អាន់ទីយ៉ូក​ជាមួយ​ប៉ូល និង​បារណាបាស​។ គេ​បាន​ចាត់​យូដាស​ដែល​ហៅថា​បារសាបាស និង​ស៊ីឡាស ពីរនាក់នេះ​ជា​អ្នកដឹកនាំ​ក្នុងចំណោម​បងប្អូន​។


ដូច្នេះ យើងខ្ញុំ​បាន​ចាត់​យូដាស និង​ស៊ីឡាស​ឲ្យទៅ ហើយ​ពួកគេ​នឹង​ជម្រាប​សេចក្ដី​ដូចគ្នា​ដោយ​ផ្ទាល់មាត់​ដែរ​។


យូដាស និង​ស៊ីឡាស​ពួកគេផ្ទាល់​ជា​អ្នកថ្លែងព្រះបន្ទូល​ដែរ ពួកគេ​ក៏​លើកទឹកចិត្ត​បងប្អូន​ដោយ​ពាក្យ​ជាច្រើន ព្រមទាំង​ពង្រឹង​ពួកបងប្អូន​ផង​។


រីឯ​ប៉ូល​បាន​ជ្រើសរើស​ស៊ីឡាស ហើយ​ចេញដំណើរទៅ ដោយ​ត្រូវ​បងប្អូន​ផ្ទុកផ្ដាក់​នឹង​ព្រះគុណ​របស់​ព្រះអម្ចាស់​។


ប៉ូល​ចង់ឲ្យ​ធីម៉ូថេ​ទៅ​ជាមួយ ដូច្នេះ​គាត់​នាំ​ធីម៉ូថេ​ទៅ​ធ្វើពិធីកាត់ស្បែក ដោយសារតែ​ជនជាតិយូដា​ដែល​នៅ​តំបន់​នោះ ដ្បិត​ទាំងអស់គ្នា​ដឹង​ថា ឪពុក​របស់​ធីម៉ូថេ​ជា​ជនជាតិក្រិក​។


រីឯ​ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល និង​ស៊ីឡាស​ចេញ​ទៅ​បេរា​ភ្លាម​ទាំងយប់​។ កាល​ទៅ​ដល់ អ្នកទាំងពីរ​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា​។


ដូច្នេះ មាន​មនុស្ស​ជាច្រើន​ក្នុងចំណោម​ពួកគេ​បាន​ជឿ ថែមទាំង​មាន​ស្ត្រី និង​បុរស​ជនជាតិក្រិក​ដែល​មានឋានៈខ្ពស់​ចំនួន​មិន​តិច​ដែរ បាន​ជឿ​។


ដូច្នេះ ពួក​បងប្អូន​ក៏​ឲ្យ​ប៉ូល​ចេញទៅ​ភ្លាម រហូតដល់​សមុទ្រ រីឯ​ស៊ីឡាស និង​ធីម៉ូថេ​នៅតែស្នាក់នៅ​បេរា​។


ដូច្នេះ គាត់​ក៏​ជជែក​ជាមួយ​ជនជាតិយូដា និង​ពួក​អ្នក​ដែល​គោរពកោតខ្លាចព្រះ នៅ​សាលាប្រជុំ ព្រមទាំង​ជជែក​ជាមួយ​ពួក​អ្នក​ដែល​ជួបប្រទះ​នឹងគាត់​នៅតាម​ផ្សារ ជា​រៀងរាល់ថ្ងៃ​។


មាន​មនុស្ស​ខ្លះ​បាន​ជឿ ក៏​ចូលរួម​ជាមួយ​គាត់​។ ក្នុង​អ្នកទាំងនោះ​មាន​ឌេវនីស​សមាជិកសភាអើរីយ៉ូសប៉ាគូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស ព្រមទាំង​អ្នក​ឯទៀត​ៗ​ដែលនៅ​ជាមួយ​អ្នកទាំងនោះ​ដែរ​៕


គាត់​តែងតែ​ជជែក​នៅក្នុង​សាលាប្រជុំ​រៀងរាល់​ថ្ងៃសប្ប័ទ ហើយ​បញ្ចុះបញ្ចូល​ជនជាតិយូដា និង​ជនជាតិក្រិក​។


គាត់​បាន​បន្ត​ធ្វើ​ដូច្នេះ​ក្នុងអំឡុង​ពីរ​ឆ្នាំ ធ្វើឲ្យ​អស់អ្នក​ដែល​រស់នៅ​អាស៊ី​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​។


អស់អ្នក​ដែល​ជឿ​បាន​នៅជាមួយគ្នា ហើយ​ដាក់​អ្វីៗ​ទាំងអស់​ជា​របស់​រួម​។


ទាំង​ស្រែកឡើងថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ! មក​ជួយ​គ្នា​! ជននេះ​ហើយ ជា​ម្នាក់​ដែល​បង្រៀន​ទាស់នឹង​ប្រជាជន ក្រឹត្យវិន័យ និង​កន្លែង​នេះ ដល់​មនុស្ស​ទាំងអស់​នៅ​គ្រប់ទីកន្លែង​។ លើសពីនេះទៅទៀត វា​បាន​នាំ​ជនជាតិក្រិក​ចូលមក​ក្នុង​ព្រះវិហារ ហើយ​ធ្វើឲ្យ​ទីវិសុទ្ធ​នេះ​សៅហ្មង”។


មាន​អ្នកខ្លះ​ទទួលជឿ​ដោយសារ​អ្វី​ដែល​គាត់​និយាយ ប៉ុន្តែ​អ្នកខ្លះទៀត​នៅតែ​មិនជឿ​។


នៅពេល​ពេត្រុស និងយ៉ូហាន​ត្រូវបាន​ដោះលែង អ្នកទាំងពីរ​ក៏​មករក​គ្នា​របស់ខ្លួន ហើយ​រៀបរាប់ប្រាប់​ពួកគេ​អំពី​អ្វីៗដែល​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​បាន​និយាយ​។


ពួកគេធ្វើដូច្នេះ លើសពីការរំពឹងទុក​របស់យើង គឺ​មុនដំបូង​ពួកគេ​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះអម្ចាស់ ហើយ​បន្ទាប់មក​ដល់​យើង តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​។