Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 28:24 - ព្រះគម្ពីរខ្មែរសាកល

24 មាន​អ្នកខ្លះ​ទទួលជឿ​ដោយសារ​អ្វី​ដែល​គាត់​និយាយ ប៉ុន្តែ​អ្នកខ្លះទៀត​នៅតែ​មិនជឿ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែល​លោក​ប៉ូល​បាន​និយាយ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​មិន​ជឿ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែលលោកមាន​ប្រសាសន៍ តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 មាន​ពួក​គេ​មួយ​ផ្នែក​បាន​ជឿ​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ តែ​មួយ​ផ្នែក​ទៀត​ពុំ​ព្រម​ជឿ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អ្នក​ខ្លះ​ក៏​ទទួល​ជឿ​សេចក្ដី​ដែល​គាត់​អធិប្បាយ តែ​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 មាន​ពួក​គេ​មួយ​ផ្នែក​បាន​ជឿ​ពាក្យ​ដែល​គាត់​មាន​ប្រសាសន៍ តែ​មួយ​ផ្នែក​ទៀត​ពុំ​ព្រម​ជឿ​ទេ។

សូមមើលជំពូក ចម្លង




កិច្ចការ 28:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ប្រជាជន​នៅ​ទីក្រុង​នោះ​បាន​បាក់បែកគ្នា គឺ​អ្នកខ្លះ​កាន់​ខាង​ពួកយូដា អ្នកខ្លះ​កាន់​ខាង​ពួក​សាវ័ក។


នៅពេល​ពួកគេ​កំពុង​រំសាយ ទាំង​ខ្វែងគំនិត​គ្នា ប៉ូល​ក៏​និយាយ​មួយ​ពាក្យ​ទៀត​ថា​៖ “ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែង​ដល់​ដូនតា​របស់អ្នករាល់គ្នា តាមរយៈ​ព្យាការី​អេសាយ​ត្រូវ​ហើយ


ចុះ​តើ​ជា​អ្វីទៅ បើ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​មិនជឿ​? តើ​ភាពឥតជំនឿ​របស់​ពួកគេ នឹង​ធ្វើឲ្យ​ភាពស្មោះត្រង់​របស់​ព្រះ​ទៅជាមោឃៈ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម