Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 14:1 - ព្រះគម្ពីរខ្មែរសាកល

1 កាលមួយមានកើតឡើងដូច្នេះ​: នៅ​អ៊ីកូនាម ប៉ូលនិងបារណាបាស​នាំគ្នា​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា ហើយ​និយាយ​ដោយរបៀបដែល​ធ្វើឲ្យ​ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដ៏ច្រើនសន្ធឹក​បាន​ជឿ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 នៅ​ក្រុង​អ៊ីកូនាម​ ពួក​គាត់​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​ ហើយ​និយាយ​ដូច​មុន​ ធ្វើ​ឲ្យ​មនុស្ស​ច្រើន​កុះករ​ជឿ​ មាន​ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ក្រុង​អ៊ីកូ‌នាម លោក​ប៉ុល និង​លោក​បាណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​មាន​ប្រសាសន៍ រហូត​ដល់​ពួក​សាសន៍​យូដា និង​សាសន៍​ក្រិក​ជា​ច្រើន​បាន​ជឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ក្រុង​អ៊ីកូ‌នាម​ក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន‌ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លុប​នាំ​គ្នា​ជឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​នៅ​ក្រុង​អ៊ីកូនាម ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា បាន​អធិប្បាយ​នាំ​ឲ្យ​ទាំង​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​យ៉ាង​សន្ធឹក​បាន​ជឿ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ក្រុង​អ៊ីកូ‌នាម ក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណា‌បាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជន‌ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់​នាំ​គ្នា​ជឿ។

សូមមើលជំពូក ចម្លង




កិច្ចការ 14:1
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​នោះ​ជា​ក្រិក ជា​ជាតិសាសន៍​ហ្វេនីស៊ីក្នុងស៊ីរី​។ នាង​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ដេញ​អារក្ស​ចេញ​ពី​កូនស្រី​របស់​នាង​។


ក្នុងចំណោម​ហ្វូងមនុស្ស​ដែល​ឡើងទៅ​ថ្វាយបង្គំ​នៅក្នុង​ពិធីបុណ្យ​នោះ មាន​ជនជាតិក្រិក​ខ្លះ​។


ពួកយូដា​ក៏​និយាយ​គ្នា​ថា​៖ “តើ​អ្នកនេះ​រៀបនឹង​ទៅ​ឯណា បានជា​យើង​នឹង​រក​គាត់​មិនឃើញ​? គាត់​មិនមែន​រៀបនឹង​ទៅ​រក​ពួក​ខ្ចាត់ខ្ចាយ​ក្នុង​ជនជាតិក្រិក ហើយ​បង្រៀន​ជនជាតិក្រិក​ទេ មែនទេ​?


ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅ​ជាមួយ​ពួកគេ ហើយ​មាន​ចំនួន​មនុស្ស​ជាច្រើន​ដែល​ជឿ បាន​បែរមក​រក​ព្រះអម្ចាស់​វិញ​។


បន្ទាប់ពី​ការប្រជុំ​ចប់​ហើយ មាន​ជនជាតិយូដា​ជាច្រើន និង​អ្នកចូលសាសនាយូដា​ដែល​គោរពកោតខ្លាចព្រះ បាន​ទៅតាម​ប៉ូល និង​បារណាបាស​។ អ្នកទាំងពីរ​ក៏​សន្ទនា​ជាមួយ​ពួកគេ ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​នៅជាប់ក្នុង​ព្រះគុណ​របស់​ព្រះ។


ប៉ូល និង​បារណាបាស​ក៏​ប្រកាសយ៉ាងក្លាហាន​ថា​៖ “ព្រះបន្ទូល​របស់​ព្រះ​ត្រូវតែ​ប្រកាស​ដល់​អ្នករាល់គ្នា​ជាមុន​។ ប៉ុន្តែ​ដោយសារ​អ្នករាល់គ្នា​ច្រានចោល​ព្រះបន្ទូលនេះ ហើយ​ចាត់ទុក​ខ្លួនឯង​ថា​មិន​ស័ក្ដិសម​នឹង​ជីវិតអស់កល្បជានិច្ច មើល៍! យើង​នឹង​បែរទៅ​រក​សាសន៍ដទៃ​វិញ


លុះ​ទៅដល់​សាឡាមីច ពួកគេ​ក៏​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​នៅតាម​សាលាប្រជុំ​របស់​ជនជាតិយូដា​។ ពួកគេ​មាន​យ៉ូហាន​ម៉ាកុស​ជា​អ្នកជួយ​ដែរ​។


អ្នកទាំងពីរ​ក៏​រលាស់​ធូលី​ចេញ​ពី​ជើង​ទាស់នឹង​ពួកគេ រួច​ធ្វើដំណើរ​ទៅ​អ៊ីកូនាម​។


ប៉ុន្តែ​មាន​ជនជាតិយូដា​ខ្លះ​បាន​មក​ពី​អាន់ទីយ៉ូក និង​អ៊ីកូនាម ហើយ​បញ្ចុះបញ្ចូល​ហ្វូងមនុស្ស នោះ​គេ​ក៏​គប់ដុំថ្មសម្លាប់​ប៉ូល ហើយ​អូស​ចេញទៅ​ខាងក្រៅ​ទីក្រុង ដោយ​នឹកស្មានថា​គាត់​ស្លាប់​ហើយ​។


ប៉ុន្តែ​ពួកយូដា​ដែល​មិនព្រមជឿ បាន​ពន្យុះ និង​ចាក់រុក​ចិត្ត​របស់​ពួក​សាសន៍ដទៃ​ឲ្យប្រឆាំង​នឹង​បងប្អូន។


ក្រោយពី​ផ្សាយដំណឹងល្អ​នៅ​ទីក្រុង​នោះ ហើយ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ទៅជាសិស្ស ប៉ូលនិងបារណាបាស​ក៏​ត្រឡប់ទៅ​លីស្ត្រា អ៊ីកូនាម និង​អាន់ទីយ៉ូក​វិញ


ប៉ូល​បាន​ទៅ​ដល់​ឌើបេ រួច​ទៅ​ដល់​លីស្ត្រា​។ ពេលនោះ មើល៍! មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​នៅ​ទីនោះ គាត់ជា​កូនប្រុស​របស់​ស្ត្រី​ជនជាតិយូដា​ដែលជា​អ្នកជឿ រីឯ​ឪពុក​របស់គាត់​ជា​ជនជាតិក្រិក​។


គាត់​មានកេរ្តិ៍ឈ្មោះល្អ​ក្នុងចំណោម​បងប្អូន​នៅ​លីស្ត្រា និង​អ៊ីកូនាម​។


ដូច្នេះ មាន​មនុស្ស​ជាច្រើន​ក្នុងចំណោម​ពួកគេ​បាន​ជឿ ថែមទាំង​មាន​ស្ត្រី និង​បុរស​ជនជាតិក្រិក​ដែល​មានឋានៈខ្ពស់​ចំនួន​មិន​តិច​ដែរ បាន​ជឿ​។


ដូច្នេះ គាត់​ក៏​ជជែក​ជាមួយ​ជនជាតិយូដា និង​ពួក​អ្នក​ដែល​គោរពកោតខ្លាចព្រះ នៅ​សាលាប្រជុំ ព្រមទាំង​ជជែក​ជាមួយ​ពួក​អ្នក​ដែល​ជួបប្រទះ​នឹងគាត់​នៅតាម​ផ្សារ ជា​រៀងរាល់ថ្ងៃ​។


មាន​អ្នកខ្លះ​ក្នុង​ពួកគេ ត្រូវបាន​បញ្ចុះបញ្ចូល ក៏​ចូលរួមជាមួយ​ប៉ូល និង​ស៊ីឡាស ថែមទាំង​មាន​ពួក​ជនជាតិក្រិក​ដ៏ច្រើនសន្ធឹក​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​ស្ត្រី​មានឋានៈខ្ពស់​ចំនួន​មិន​តិច​ដែរ បាន​ចូលរួម​។


គាត់​តែងតែ​ជជែក​នៅក្នុង​សាលាប្រជុំ​រៀងរាល់​ថ្ងៃសប្ប័ទ ហើយ​បញ្ចុះបញ្ចូល​ជនជាតិយូដា និង​ជនជាតិក្រិក​។


រីឯ​គ្រីសប៉ុស​អ្នកគ្រប់គ្រងសាលាប្រជុំ​បាន​ជឿ​ព្រះអម្ចាស់​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​គាត់ ហើយ​អ្នកកូរិនថូស​ជាច្រើន​ដែល​បាន​ស្ដាប់ ក៏​ជឿ​ដែរ ព្រមទាំង​ទទួលពិធីជ្រមុជទឹក​ផង​។


គាត់​បាន​បន្ត​ធ្វើ​ដូច្នេះ​ក្នុងអំឡុង​ពីរ​ឆ្នាំ ធ្វើឲ្យ​អស់អ្នក​ដែល​រស់នៅ​អាស៊ី​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​។


ហេតុការណ៍​នេះ​បាន​ឮសុសសាយ​ដល់​អស់ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដែល​រស់នៅ​អេភេសូរ ហើយ​សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​គេ​គ្រប់គ្នា នោះ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ក៏​ត្រូវបាន​លើកតម្កើង​។


ប៉ូល​បាន​ចូលទៅ​ក្នុង​សាលាប្រជុំ ហើយ​ប្រកាសយ៉ាងក្លាហាន​ក្នុងអំឡុង​បី​ខែ ទាំង​ជជែក និង​បញ្ចុះបញ្ចូល​គេ​អំពី​អាណាចក្រ​របស់​ព្រះ​។


ទាំង​សរសើរតម្កើង​ព្រះ ហើយ​ពួកគេ​មាន​ការរាប់អាន​ពី​ប្រជាជន​ទាំងអស់​។ ព្រះអម្ចាស់​ក៏​បន្ត​បន្ថែម​អ្នក​ដែល​បាន​សង្គ្រោះ​ដល់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​៕


គឺ​ខ្ញុំ​បាន​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់​ទាំង​ជនជាតិយូដា ទាំង​ជនជាតិក្រិក អំពី​ការកែប្រែចិត្ត​ចំពោះ​ព្រះ និង​ជំនឿ​លើ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ផង​។


ទាំង​ស្រែកឡើងថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ! មក​ជួយ​គ្នា​! ជននេះ​ហើយ ជា​ម្នាក់​ដែល​បង្រៀន​ទាស់នឹង​ប្រជាជន ក្រឹត្យវិន័យ និង​កន្លែង​នេះ ដល់​មនុស្ស​ទាំងអស់​នៅ​គ្រប់ទីកន្លែង​។ លើសពីនេះទៅទៀត វា​បាន​នាំ​ជនជាតិក្រិក​ចូលមក​ក្នុង​ព្រះវិហារ ហើយ​ធ្វើឲ្យ​ទីវិសុទ្ធ​នេះ​សៅហ្មង”។


ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះយេស៊ូវ​នៅតាម​សាលាប្រជុំ​ភ្លាម ថា​គឺ​ព្រះអង្គនេះ​ហើយ​ជា​ព្រះបុត្រារបស់ព្រះ​។


ពិតមែនហើយ ខ្ញុំ​មិន​អៀនខ្មាស​អំពី​ដំណឹងល្អ​ទេ ពីព្រោះ​ដំណឹងល្អនេះ​ជា​ព្រះចេស្ដា​របស់​ព្រះ សម្រាប់​ការសង្គ្រោះ​ដល់​អស់អ្នក​ដែល​ជឿ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ​។


គ្មាន​ភាពខុសគ្នា​រវាង​ជនជាតិយូដា និង​សាសន៍ដទៃ​ឡើយ ពីព្រោះ​ព្រះអម្ចាស់​តែមួយ​ដែល​ជា​ព្រះអម្ចាស់​នៃ​មនុស្ស​គ្រប់គ្នា ប្រទានយ៉ាងបរិបូរ​ដល់​អស់អ្នក​ដែល​ហៅរក​ព្រះអង្គ​។


យ៉ាងណាមិញ សូម្បីតែ​ទីតុស​ដែល​នៅ​ជាមួយ​ខ្ញុំ ក៏មិន​ត្រូវគេ​បង្ខំ​ឲ្យ​ទទួលពិធីកាត់ស្បែក​ដែរ ទោះបី​គាត់​ជា​ជនជាតិក្រិក​ក៏ដោយ​។


គ្មាន​ជនជាតិយូដា ឬ​ជនជាតិក្រិក គ្មាន​ទាសករ ឬ​មនុស្សមានសេរីភាព គ្មាន​ប្រុស ឬ​ស្រី​ទៀតទេ ដ្បិត​អ្នក​ទាំងអស់គ្នា​បាន​រួមគ្នាតែមួយ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។


ក្នុងនេះ​គ្មាន​ជនជាតិក្រិក និង​ជនជាតិយូដា គ្មាន​អ្នកដែលទទួលពិធីកាត់ស្បែក និង​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មាន​ជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និង​មនុស្សមានសេរីភាព​ឡើយ គឺ​ព្រះ​គ្រីស្ទ​ជា​គ្រប់ការទាំងអស់ ហើយ​នៅក្នុង​គ្រប់ការទាំងអស់​។


ព្រមទាំង​ការបៀតបៀន និង​ទុក្ខលំបាក​ដែល​កើតឡើង​ដល់​ខ្ញុំ​នៅ​អាន់ទីយ៉ូក នៅ​អ៊ីកូនាម និង​នៅ​លីស្ត្រា​។ ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការបៀតបៀន​ដ៏ខ្លាំង​យ៉ាងណា​! ព្រះអម្ចាស់​បាន​ស្រោចស្រង់​ខ្ញុំ​ពី​ការ​ទាំងអស់​នេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម