Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 17:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​ទាំង​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​រួម​ជាមួយ​លោក​ប៉ុល និង​លោក​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រិក​ជា​ច្រើន ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ស្រ្ដី​ៗ​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ក៏​ចូល​រួម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 មាន​អ្នកខ្លះ​ក្នុង​ពួកគេ ត្រូវបាន​បញ្ចុះបញ្ចូល ក៏​ចូលរួមជាមួយ​ប៉ូល និង​ស៊ីឡាស ថែមទាំង​មាន​ពួក​ជនជាតិក្រិក​ដ៏ច្រើនសន្ធឹក​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​ស្ត្រី​មានឋានៈខ្ពស់​ចំនួន​មិន​តិច​ដែរ បាន​ចូលរួម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ពួកគេ​ខ្លះ​ព្រម​ជឿ​ និង​បាន​ចូល​រួម​ជាមួយ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ហើយ​ក៏​មាន​ពួក​ជនជាតិ​ក្រេក​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ជាច្រើន​ និង​ពួក​ស្ដ្រី​ដែល​មាន​មុខមាត់​ក៏​មិន​តិច​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ជន‌ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួប‌រួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស។ មាន​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លុប ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ និង​មាន​ស្ត្រីៗ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួប‌រួម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ពួក​អ្នក​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​ខាង​ប៉ុល នឹង​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រេក​សន្ធឹក ដែល​តែង‌តែ​ថ្វាយ‌បង្គំ​ព្រះ នឹង​ពួក​ស្រី​អ្នក​មុខ​ជា​ក្រែល​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ជន‌ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួប‌រួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស។ មាន​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់ ដែល​គោរព​កោត​ខ្លាច​អុលឡោះ និង​មាន​ស្ដ្រីៗ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួប‌រួម​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 17:4
31 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​ដើរ​ជា‌មួយ​មនុស្ស​មាន​ប្រាជ្ញា នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច‌បង់​វិញ។


ចូរ​លះ​ចោល​សេចក្ដី​ល្ងង់​ខ្លៅ ចេញ​នោះ​នឹង​បាន​រស់​នៅ រួច​ដើរ​ក្នុង​ផ្លូវ​នៃ​ការ​ចេះ​ដឹង​វិញ​ចុះ»។


ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សម្លាញ់​របស់​នាង​បាន​ទៅ​ឯ​ណា ដើម្បី​ឲ្យ​យើង​ស្វែង​រក​ទ្រង់​ជា‌មួយ​នាង​ផង តើ​ស្ងួន​សម្លាញ់​របស់​នាង​បាន​ទៅ​ឯ​ណា។


«នៅ​គ្រា​នោះ សាសន៍​ជា​ច្រើន​នឹង​ចូល​ពួក​ខាង​ព្រះ‌យេហូវ៉ា គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា» នោះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​អ្នក។


ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា៖ «តើ​អ្នក​នេះ​គិត​ទៅ​ណា បាន​ជា​យើង​រក​មិន​ឃើញ? តើ​គិត​ទៅ​រក​ពួក​អ្នក​ខ្ចាត់‌ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រិក ដើម្បី​បង្រៀន​ដល់​សាសន៍​នោះ​ឬ?


ពេល​ចប់​ការ​ប្រជុំ​ហើយ មាន​ពួក​សាសន៍​យូដា និង​ពួក​អ្នក​ចូល​សាសនាយូដាដែល​គោរពកោត​ខ្លាច​ព្រះ​ជា​ច្រើន បាន​ដើរ​តាម​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​លោក​បាន​ទូន្មាន​គេ​ឲ្យ​បន្ត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ។


ប៉ុន្តែ ពួក​សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រី​ៗ​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ពួក​អ្នកមុខ​អ្នក​ការ​នៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ញុះ​ញង់​ឲ្យ​បៀត​បៀន​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ស្រុក​របស់​គេ។


នៅ​ក្រុង​អ៊ីកូ‌នាម លោក​ប៉ុល និង​លោក​បាណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​មាន​ប្រសាសន៍ រហូត​ដល់​ពួក​សាសន៍​យូដា និង​សាសន៍​ក្រិក​ជា​ច្រើន​បាន​ជឿ។


ប៉ុន្តែ មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​បែក​បាក់​គ្នា ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក។


ពេល​នោះ ពួក​សាវក និង​ពួក​ចាស់​ទុំ ព្រម​ទាំង​ក្រុម​ជំនុំ​ទាំង​មូល​បាន​យល់​ព្រម ដោយ​សម្រេច​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក ជា‌មួយ​លោក​ប៉ុល និង​លោក​បា‌ណា‌បាស។ គេ​បាន​ចាត់​យូដាស ដែល​ហៅ​ថា បាសា‌បាស និង​ស៊ីឡាស ជា​អ្នក​នាំ​មុខ​ក្នុង​ចំណោម​ពួក​បង‌ប្អូន


ហេតុ​នេះ យើង​ខ្ញុំ​បាន​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​មក ដើម្បី​ជម្រាប​អ្នក​រាល់​គ្នា​ពីសេចក្ដី​ដដែល​នេះ ដោយ​ផ្ទាល់​មាត់។


លោក​យូដាស និង​លោក​ស៊ីឡាស ដែល​អ្នក​ទាំង​ពីរ​ជា​ហោរា​ផង​ដែរ បាន​លើក​ទឹក​ចិត្ត និង​បាន​ពង្រឹង​ពួក​បង‌ប្អូន​ឲ្យ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន ដោយ​ពាក្យ​ជា​ច្រើន។


តែ​លោក​ប៉ុល​ជ្រើស​រើស​យក​លោក​ស៊ីឡាស ហើយ​ចេញ​ដំណើរ​ទៅ ដោយ​មាន​ពួក​បង‌ប្អូន​ផ្ទុក‌ផ្តាក់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់។


លោក​ប៉ុល​ចង់ឲ្យ​ធីម៉ូថេ​រួម​ដំណើរ​ជា‌មួយ​លោក ហើយ​លោក​បាន​នាំ​គាត់​ទៅ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​យោគ​យល់​ដល់​សាសន៍​យូដា​ដែល​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រិក។


ពួក​បង‌ប្អូន​ក៏​ឲ្យ​លោក​ប៉ុល និង​លោក​ស៊ីឡាស ចេញ​ទៅ​ក្រុង​បេរា​ទាំង​យប់​ភ្លាម ហើយ​ពេល​ទៅ​ដល់ ពួក​លោក​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា។


ដូច្នេះ ក្នុង​ចំណោម​ពួក​គេ មានមនុស្ស​ជា​ច្រើន​បាន​ជឿ មាន​ទាំង​ស្ត្រី​ទាំង​បុរស​អ្ន​ក​មុខ​អ្នក​ការ​សាសន៍​ក្រិក​ជា​ច្រើនបាន​ជឿ​ដែរ។


ពេល​នោះ ពួក​បង‌ប្អូន​ក៏​នាំ​លោក​ប៉ុល​ចេញ​ទៅ​ឯ​មាត់​សមុទ្រ​ភ្លាម តែ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ស្នាក់​នៅ​ទី​នោះ​ដដែល។


ដូច្នេះ លោក​ក៏​ជជែកវែក​ញែក​នៅ​ក្នុង​សាលា​ប្រជុំជាមួយ​សាសន៍​យូដា និង​ពួក​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ ហើយ​រាល់​ថ្ងៃនៅ​ទី​ផ្សារ​ជា‌មួយ​អស់​អ្នក​ដែល​ជួប​ជាមួយ​លោក។


ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​ចូល​រួម​ជាមួយ​លោក ហើយ​បាន​ជឿ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ឌេវនីស ជា​ចៅ​ក្រម​នៅ​ភ្នំ​អើរី‌យ៉ូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ា‌រីស ព្រម​ទាំង​អ្នកឯ​ទៀត​ដែល​នៅ​ជាមួយ​អ្នក​ទាំង​នោះ។


លោក​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​ថ្ងៃ​សប្ប័ទ ហើយ​ព្យាយាម​ណែនាំ​សាសន៍​យូដា និង​សាសន៍​ក្រិក​ឲ្យ​ជឿ។


លោក​ធ្វើ​ដូច្នេះអស់​រយៈ​ពេល​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក។


អស់​អ្នក​ដែល​បាន​ជឿ គេ​នៅ​មូល​ជា‌មួយ​គ្នា ហើយ​គេ​យក​របស់​ទាំង​ប៉ុន្មាន​មក​ដាក់​រួម​គ្នា។


ដោយ​ស្រែក​ថា៖ «សាសន៍​អ៊ីស្រា‌អែល​អើយ មក​ជួយ​គ្នា! អ្នក​នេះ​ហើយ​ដែល​បង្រៀន​មនុស្ស​គ្រប់​គ្នា នៅ​គ្រប់​ទី​កន្លែង ឲ្យ​ទាស់​នឹង​ប្រជាជន​របស់​យើង ទាស់​នឹង​ក្រឹត្យ‌វិន័យ ហើយ​ទាស់​នឹង​កន្លែង​នេះ។ លើស​ពី​នេះ​ទៀត គាត់​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះ‌វិហារ ហើយ​បង្អាប់​បង្ឱន​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង»។


អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែលលោកមាន​ប្រសាសន៍ តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ។


ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​ទៅជួប​មិត្ត​សម្លាញ់​របស់​ខ្លួន ហើយ​រៀប​រាប់​ប្រាប់​ពី​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​បាន​និយាយ។


គេ​ធ្វើ​ដូច្នេះ ហួស​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ទៀត គឺ​មុន​ដំបូង គេ​បាន​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់ ហើយ​បន្ទាប់​មក ដល់​យើង តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម