Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:4 - ព្រះគម្ពីរខ្មែរសាកល

4 គាត់​តែងតែ​ជជែក​នៅក្នុង​សាលាប្រជុំ​រៀងរាល់​ថ្ងៃសប្ប័ទ ហើយ​បញ្ចុះបញ្ចូល​ជនជាតិយូដា និង​ជនជាតិក្រិក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 រៀង​រាល់​ថ្ងៃ​សប្ប័ទ​ លោក​ប៉ូល​បាន​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​ ទាំង​ពន្យល់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​ឲ្យ​មាន​ជំនឿ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​ថ្ងៃ​សប្ប័ទ ហើយ​ព្យាយាម​ណែនាំ​សាសន៍​យូដា និង​សាសន៍​ក្រិក​ឲ្យ​ជឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រៀង​រាល់​ថ្ងៃ​សប្ប័ទ* លោក​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ* និង​ខិត‌ខំ​ណែ‌នាំ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គាត់​ក៏​អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 រៀង​រាល់​ថ្ងៃ​ជំអាត់ គាត់​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ និង​ខិត‌ខំ​ណែ‌នាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។

សូមមើលជំពូក ចម្លង




កិច្ចការ 18:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ព្រះ​ពង្រីក​យ៉ាផែត សូមឲ្យ​វា​ស្នាក់នៅ​ក្នុង​រោង​របស់​សិម ហើយ​ឲ្យ​កាណាន​ទៅជា​បាវបម្រើ​ដល់​យ៉ាផែត”។


“ប៉ុន្តែ​អ័ប្រាហាំ​តប​នឹង​គាត់​ថា​: ‘បើសិន​ពួកគេ​មិន​ស្ដាប់តាម​ម៉ូសេ និង​បណ្ដា​ព្យាការី​នោះ​ទេ ទោះបីជា​មាន​អ្នកណា​បាន​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ក៏ដោយ ក៏​នៅតែ​បញ្ចុះបញ្ចូល​ពួកគេ​មិន​បាន​ដែរ’”៕


ព្រះយេស៊ូវ​យាង​មកដល់​ណាសារ៉ែត ជា​កន្លែងដែល​ព្រះអង្គ​ធំដឹងក្ដី​។ នៅ​ថ្ងៃសប្ប័ទ ព្រះអង្គ​យាង​ចូលទៅ​ក្នុង​សាលាប្រជុំ​តាម​ទម្លាប់​របស់​ព្រះអង្គ ហើយ​ក្រោកឈរឡើង​ដើម្បី​អាន​គម្ពីរ


ពួកយូដា​ក៏​និយាយ​គ្នា​ថា​៖ “តើ​អ្នកនេះ​រៀបនឹង​ទៅ​ឯណា បានជា​យើង​នឹង​រក​គាត់​មិនឃើញ​? គាត់​មិនមែន​រៀបនឹង​ទៅ​រក​ពួក​ខ្ចាត់ខ្ចាយ​ក្នុង​ជនជាតិក្រិក ហើយ​បង្រៀន​ជនជាតិក្រិក​ទេ មែនទេ​?


រីឯ​ពួកគេ​បន្តដំណើរ​ពី​ពើកា ហើយ​ទៅដល់​អាន់ទីយ៉ូក​ក្នុង​ពីស៊ីឌា រួច​នៅ​ថ្ងៃសប្ប័ទ ពួកគេ​ក៏​ចូលទៅ​អង្គុយ​ក្នុង​សាលាប្រជុំ​។


កាលមួយមានកើតឡើងដូច្នេះ​: នៅ​អ៊ីកូនាម ប៉ូលនិងបារណាបាស​នាំគ្នា​ចូលទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិយូដា ហើយ​និយាយ​ដោយរបៀបដែល​ធ្វើឲ្យ​ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដ៏ច្រើនសន្ធឹក​បាន​ជឿ​។


អ្នកដែលនៅទីនោះ​មានគំនិតទូលាយ​ជាង​អ្នក​ដែល​នៅ​ថែស្សាឡូនីច​។ ពួកគេ​ទទួលយក​ព្រះបន្ទូល​ដោយ​ចិត្តសង្វាត ទាំង​ពិនិត្យពិច័យមើល​គម្ពីរ​ជា​រៀងរាល់ថ្ងៃ ថា​តើ​សេចក្ដីទាំងនេះ​ត្រឹមត្រូវ​មែន ឬយ៉ាងណា​។


ដូច្នេះ គាត់​ក៏​ជជែក​ជាមួយ​ជនជាតិយូដា និង​ពួក​អ្នក​ដែល​គោរពកោតខ្លាចព្រះ នៅ​សាលាប្រជុំ ព្រមទាំង​ជជែក​ជាមួយ​ពួក​អ្នក​ដែល​ជួបប្រទះ​នឹងគាត់​នៅតាម​ផ្សារ ជា​រៀងរាល់ថ្ងៃ​។


រួច​ចោទ​ថា​៖ “អ្នកនេះ​បញ្ចុះបញ្ចូល​គេ​ឲ្យ​ថ្វាយបង្គំ​ព្រះ ផ្ទុយនឹង​ក្រឹត្យវិន័យ”។


ពួកគេ​មក​ដល់​អេភេសូរ ប៉ូល​ក៏​ទុក​អ្នកទាំងពីរ​នៅ​ទីនោះ ហើយ​ចូលទៅ​ក្នុង​សាលាប្រជុំ ជជែក​ជាមួយ​ជនជាតិយូដា​។


ប៉ុន្តែ​អ្នករាល់គ្នា​បាន​ទាំង​ឃើញ ទាំង​ឮ​ថា ប៉ូល​ម្នាក់នេះ​បាន​បញ្ចុះបញ្ចូល និង​បង្វែរ​ប្រជាជនជាច្រើន មិនគ្រាន់តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះទេ គឺ​ស្ទើរតែ​នៅ​អាស៊ី​ទាំងមូល ដោយ​និយាយ​ថា​: ‘អ្វីៗ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិនមែន​ជា​ព្រះ​ទេ’។


ប៉ូល​បាន​ចូលទៅ​ក្នុង​សាលាប្រជុំ ហើយ​ប្រកាសយ៉ាងក្លាហាន​ក្នុងអំឡុង​បី​ខែ ទាំង​ជជែក និង​បញ្ចុះបញ្ចូល​គេ​អំពី​អាណាចក្រ​របស់​ព្រះ​។


អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ប៉ូល​ថា​៖ “អ្នក​ចង់​បញ្ចុះបញ្ចូល​យើង​ឲ្យ​ធ្វើជា​គ្រីស្ទាន ដោយ​ពាក្យ​តែបន្តិច​ឬ​?”។


ដូច្នេះ ពួកគេ​បាន​កំណត់​ថ្ងៃ​ជួប​ប៉ូល នោះ​មាន​មនុស្ស​ច្រើនជាងមុន​មក​ជួប​គាត់ នៅ​កន្លែង​ដែល​គាត់​ស្នាក់នៅ​។ គាត់​ក៏​ពន្យល់​ដល់​ពួកគេ​តាំងពី​ព្រលឹម​រហូតដល់​ល្ងាច ដោយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​អាណាចក្រ​របស់​ព្រះ ព្រមទាំង​បញ្ចុះបញ្ចូល​ពួកគេ​អំពី​ព្រះយេស៊ូវ ដោយអាង​លើ​ក្រឹត្យវិន័យ​របស់​ម៉ូសេ និង​គម្ពីរ​ព្យាការី​។


ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះយេស៊ូវ​នៅតាម​សាលាប្រជុំ​ភ្លាម ថា​គឺ​ព្រះអង្គនេះ​ហើយ​ជា​ព្រះបុត្រារបស់ព្រះ​។


ហេតុនេះហើយបានជា​យើង​បញ្ចុះបញ្ចូល​គេ ដោយសារ​យើង​ស្គាល់​ការកោតខ្លាច​ព្រះអម្ចាស់​។ យើង​ត្រូវ​ព្រះ​ស្គាល់ច្បាស់​ហើយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យើង​ត្រូវបាន​ស្គាល់ច្បាស់​ដល់​សតិសម្បជញ្ញៈ​របស់អ្នករាល់គ្នា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម