ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 13:47 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​យើង​ដូច្នេះ​ថា​: ‘យើង​បាន​តាំង​អ្នក​ជា​ពន្លឺ​ដល់​សាសន៍ដទៃ ដើម្បីឲ្យ​អ្នក​បាន​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់​ចុងបំផុត​នៃ​ផែនដី’ ”។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​យើង​យ៉ាង​ដូច្នេះ​ថា​ យើង​បាន​តាំង​អ្នក​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​អ្នក​នាំ​យក​សេចក្ដី​សង្គ្រោះ​ដល់​ចុង​បំផុត​នៃ​ផែនដី‍»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អម្ចាស់បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា៖ "យើង​បាន​តាំង​អ្នក​សម្រាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ការ​សង្គ្រោះ​ដល់​ចុងបំផុត​នៃ​ផែនដី"» ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា: “យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី” »។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ដូច្នេះ​ថា «អញ​បាន​តាំង​ឯង​សំរាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ឯង​បាន​សំរាប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ចុង​ផែនដី​បំផុត»។

សូមមើលជំពូក

អាល់គីតាប

ដ្បិត​អុលឡោះ‌ជាអម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថាៈ “យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។

សូមមើលជំពូក



កិច្ចការ 13:47
35 ការដាក់ឲ្យឆ្លើយតបគ្នា  

“មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​ទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើស​របស់យើង ដែល​យើង​ពេញចិត្ត​។ យើង​បាន​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់ ហើយ​គាត់​នឹង​នាំមកនូវ​សេចក្ដីយុត្តិធម៌​ដល់​ប្រជាជាតិ​នានា​។


“គឺ​យើង​ជា​យេហូវ៉ា បាន​ហៅ​អ្នក​ក្នុង​សេចក្ដីសុចរិត យើង​នឹង​កាន់​ដៃ​អ្នក ហើយ​រក្សា​អ្នក​។ យើង​នឹង​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​ប្រជាជន និង​ជា​ពន្លឺ​ដល់​ប្រជាជាតិ​នានា


អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


គឺ​ព្រះអង្គ​មានបន្ទូលថា​៖ “ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​! យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។


ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


ប្រជាជាតិ​នានា​នឹង​មករក​ពន្លឺ​របស់អ្នក ស្ដេច​ទាំងឡាយ​នឹងមក​រក​រស្មី​អរុណរះ​របស់អ្នក​។


“នៅ​ថ្ងៃ​នោះ ប្រជាជាតិ​ជាច្រើន​នឹង​រួម​ជាមួយ​ព្រះយេហូវ៉ា រួច​ពួកគេ​នឹង​បានជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​អ្នក”។ នោះ​អ្នក​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នក​។


ជាការពិត ចាប់ពី​តំបន់ថ្ងៃរះ​រហូតដល់​តំបន់ថ្ងៃលិច នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា​។ នៅ​គ្រប់​កន្លែង នឹង​មាន​ថ្វាយ​គ្រឿងក្រអូប និង​តង្វាយ​បរិសុទ្ធ​ដល់​នាម​របស់យើង ដ្បិត​នាម​របស់យើង​នឹងបាន​ធំឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ហើយ​។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ចេញទៅ ធ្វើឲ្យ​ប្រជាជាតិ​ទាំងអស់​ទៅជាសិស្ស ទាំង​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ពួកគេ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​ចេញទៅ​ទូទាំង​ពិភពលោក ហើយ​ប្រកាស​ដំណឹងល្អ​នេះ​ដល់​មនុស្សលោក​ទាំងអស់។


គឺជា​ពន្លឺ​សម្រាប់​ការបើកសម្ដែង​ដល់​សាសន៍ដទៃ និង​ជា​សិរីរុងរឿង​ដល់​អ៊ីស្រាអែល​ប្រជារាស្ត្រ​របស់ព្រះអង្គ”។


រួច​ការកែប្រែចិត្ត​សម្រាប់​ការលើកលែងទោស​បាប​នឹង​បាន​ប្រកាស​ដល់​ប្រជាជាតិ​ទាំងអស់ ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយ​ចាប់ផ្ដើម​ពី​យេរូសាឡិម​។


យ៉ាងណាមិញ កាលណា​ព្រះវិញ្ញាណដ៏វិសុទ្ធ​សណ្ឋិត​លើ​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ទទួល​ព្រះចេស្ដា ហើយ​បានជា​សាក្សី​របស់ខ្ញុំ ទាំង​នៅ​យេរូសាឡិម យូឌា​និង​សាម៉ារី​ទាំងមូល ព្រមទាំង​រហូតដល់​ចុងបំផុត​នៃ​ផែនដី”។


“ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘ចូរ​ទៅ​ចុះ​! ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​ឆ្ងាយ ទៅរក​បណ្ដា​សាសន៍ដទៃ’”។


គឺ​ថា​ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ និង​ថា​ដោយ​ព្រះអង្គជាអ្នកដែល​រស់ឡើងវិញ​មុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ ព្រះអង្គ​នឹង​ប្រកាស​ពន្លឺ ដល់​ប្រជារាស្ត្រ​នេះ​ផង ដល់​សាសន៍ដទៃ​ផង”។


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។