អេសាយ 42:6 - ព្រះគម្ពីរខ្មែរសាកល6 “គឺយើងជាយេហូវ៉ា បានហៅអ្នកក្នុងសេចក្ដីសុចរិត យើងនឹងកាន់ដៃអ្នក ហើយរក្សាអ្នក។ យើងនឹងតាំងអ្នកឡើងទុកជាសម្ពន្ធមេត្រីដល់ប្រជាជន និងជាពន្លឺដល់ប្រជាជាតិនានា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 យើងនេះគឺជាយេហូវ៉ា យើងបានហៅអ្នកមក ដោយសេចក្ដីសុចរិត យើងនឹងកាន់ដៃអ្នក ហើយរក្សាអ្នក យើងប្រទាននិមិត្តរូបមួយដល់អ្នក ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន ជាពន្លឺដល់អស់ទាំងសាសន៍ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 យើងនេះហើយជាព្រះអម្ចាស់! យើងបានហៅអ្នកមក ស្របតាមសេចក្ដីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី សម្រាប់ប្រជាជន ឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 អញនេះគឺជាយេហូវ៉ា អញបានហៅឯងមកដោយសេចក្ដីសុចរិត អញនឹងកាន់ដៃឯង ហើយថែរក្សាឯង អញនឹងតាំងឯងឡើង ទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ហើយជាពន្លឺភ្លឺដល់អស់ទាំងសាសន៍ សូមមើលជំពូកអាល់គីតាប6 យើងនេះហើយជាអុលឡោះតាអាឡា! យើងបានហៅអ្នកមក ស្របតាមសេចក្ដីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី សម្រាប់ប្រជាជន ឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា សូមមើលជំពូក |
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។
តើនរណាបានដាស់ម្នាក់ឡើងពីទិសខាងកើត ជាអ្នកដែលព្រះអង្គហៅដោយសេចក្ដីសុចរិតមកទៀបព្រះបាទារបស់ព្រះអង្គ? ព្រះអង្គទ្រង់ប្រគល់ប្រជាជាតិទាំងឡាយនៅចំពោះអ្នកនោះ ក៏ឲ្យបង្ក្រាបស្ដេចនានាផង។ អ្នកនោះធ្វើឲ្យពួកគេបានដូចជាធូលីដោយដាវរបស់ខ្លួន ហើយធ្វើឲ្យពួកគេបានដូចជាចំបើងដែលផាត់បាត់ទៅដោយធ្នូរបស់ខ្លួន។
ព្រះយេហូវ៉ាមានបន្ទូលទៅកាន់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ គឺស៊ីរូសជាអ្នកដែលព្រះអង្គកាន់ដៃស្ដាំរបស់ទ្រង់ ដើម្បីបង្ក្រាបប្រជាជាតិនានានៅមុខទ្រង់ ហើយបន្ធូរខ្សែក្រវាត់របស់ពួកស្ដេច ដើម្បីបើកទ្វារនៅមុខទ្រង់ ហើយទ្វារក្រុងនឹងមិនបិទឡើយ—— ព្រះអង្គមានបន្ទូលទៅកាន់ទ្រង់ដូច្នេះថា៖