នៅពេលកំពុងចេញទៅ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេន ក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូវ។
កិច្ចការ 13:1 - ព្រះគម្ពីរខ្មែរសាកល ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។ Khmer Christian Bible នៅក្នុងក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក មានពួកអ្នកនាំព្រះបន្ទូល និងពួកគ្រូបង្រៀន គឺមានលោកបារណាបាស លោកស៊ីម្មានដែលហៅថានីគើរ លោកលូគាសជាអ្នកក្រុងគីរេន លោកសុល និងលោកម៉ាណាអេនជាបងប្អូនចិញ្ចឹមរបស់ហេរ៉ូឌ ជាស្ដេចត្រាញ់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងក្រុមជំនុំក្រុងអាន់ទីយ៉ូក មានហោរា និងគ្រូបង្រៀន គឺលោកបាណាបាស លោកស៊ីម្មានដែលហៅថានីគើរ លោកលូគាសអ្នកស្រុកគីរេន លោកម៉ាណាអេន ជាប្អូនចិញ្ចឹមរបស់ព្រះបាទហេរ៉ូឌ ជាអនុរាជ និងលោកសុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងក្រុមជំនុំនៅក្រុងអន់ទីយ៉ូក មានព្យាការី* និងគ្រូអាចារ្យ* គឺមានលោកបារណាបាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះបាទហេរ៉ូដជាស្ដេចអនុរាជ* កាលនៅពីក្មេង និងលោកសូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ នឹងគ្រូបង្រៀនខ្លះ គឺបាណាបាស១ ស៊ីម្មានដែលហៅថា នីគើរ១ លូគាស ជាសាសន៍គីរេន១ ម៉ាន៉ាអេន ជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូឌ ស្តេចអនុរាជ១ នឹងសុល១ អាល់គីតាប ក្នុងក្រុមជំអះនៅក្រុងអន់ទីយ៉ូក មានណាពី និងតួន គឺមានលោកបារណាបាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយស្តេចហេរ៉ូដជាស្ដេចអនុរាជ កាលនៅពីក្មេង និងលោកសូល។ |
នៅពេលកំពុងចេញទៅ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេន ក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូវ។
នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលសេសារទីប៊ើរ កាលប៉ុនទាសពីឡាត់ធ្វើជាអភិបាលនៃយូឌា ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃកាលីឡេ ភីលីពអនុជរបស់ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាសធ្វើជាស្ដេចត្រាញ់នៃអាប៊ីលេន
ពួកគេក៏ធ្វើយ៉ាងនោះ ដោយបានបញ្ជូនជំនួយទៅពួកចាស់ទុំ តាមរយៈដៃរបស់បារណាបាស និងសូល៕
ចំណែកឯបារណាបាស និងសូលបានបំពេញការងារបម្រើហើយ ក៏ត្រឡប់មកពីយេរូសាឡិមវិញ ទាំងនាំយ៉ូហានដែលគេហៅថាម៉ាកុសមកជាមួយដែរ៕
យូដាស និងស៊ីឡាសពួកគេផ្ទាល់ជាអ្នកថ្លែងព្រះបន្ទូលដែរ ពួកគេក៏លើកទឹកចិត្តបងប្អូនដោយពាក្យជាច្រើន ព្រមទាំងពង្រឹងពួកបងប្អូនផង។
រីឯប៉ូល និងបារណាបាសក៏បន្តស្នាក់នៅអាន់ទីយ៉ូកដែរ ទាំងបង្រៀន និងផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាមួយអ្នកឯទៀតជាច្រើន។
បន្ទាប់មក ប៉ូលដាក់ដៃលើពួកគេ នោះព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកលើពួកគេ ហើយពួកគេចាប់ផ្ដើមនិយាយភាសាដទៃ និងព្យាករ។
មានពួកលេវីម្នាក់ ឈ្មោះយ៉ូសែប ស្រុកកំណើតនៅស៊ីពរ៍ ដែលពួកសាវ័កហៅថា បារណាបាស (បារណាបាស មានអត្ថន័យប្រែថា កូននៃការកម្សាន្តចិត្ត)
ពេលនោះ សូលនៅតែបញ្ចេញពាក្យគំរាមសម្លាប់ចំពោះពួកសិស្សរបស់ព្រះអម្ចាស់។ គាត់ចូលទៅជួបមហាបូជាចារ្យ
ធីម៉ូថេអ្នករួមការងារជាមួយខ្ញុំ និងលូគាស យ៉ាសុន និងសូសិប៉ាត្រុសបងប្អូនរួមជាតិរបស់ខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
អស់ទាំងមនុស្សប្រុសដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមានអ្វីគ្របលើក្បាល ធ្វើឲ្យក្បាលរបស់ខ្លួនអាប់យស;
ប្រសិនបើខ្ញុំមានអំណោយទានខាងថ្លែងព្រះបន្ទូល ព្រមទាំងស្គាល់អាថ៌កំបាំងទាំងអស់ និងចំណេះដឹងគ្រប់យ៉ាង ហើយប្រសិនបើខ្ញុំមានជំនឿដ៏ពេញលេញ រហូតដល់រើភ្នំចេញបាន ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានតម្លៃទេ។
សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ។ រីឯការថ្លែងព្រះបន្ទូលនឹងផុតទៅ ភាសាដទៃនឹងចប់ ហើយចំណេះដឹងនឹងសាបសូន្យ
ជនជាតិយូដាឯទៀតក៏ធ្វើពុតជាមួយគាត់ដែរ រហូតដល់សូម្បីតែបារណាបាសក៏ត្រូវបានអូសទាញទៅក្នុងពុតត្បុតរបស់ពួកគេ។
នៅពេលឃើញព្រះគុណដែលបានប្រទានមកខ្ញុំ ពួកអ្នកដែលត្រូវគេចាត់ទុកជាសសរទ្រូង គឺយ៉ាកុប កេផាស និងយ៉ូហានបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងបារណាបាស ដើម្បីឲ្យយើងទៅរកបណ្ដាសាសន៍ដទៃ ចំណែកឯពួកគេវិញ ពួកគេទៅរកអ្នកដែលទទួលពិធីកាត់ស្បែក។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះធ្វើជាអ្នកថ្លែងព្រះបន្ទូល អ្នកខ្លះធ្វើជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះធ្វើជាអ្នកគង្វាល និងគ្រូបង្រៀន
វិសុទ្ធជនទាំងអស់ ជាពិសេសពួកអ្នកពីដំណាក់របស់សេសារ ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។