Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 12:25 - ព្រះគម្ពីរខ្មែរសាកល

25 ចំណែកឯ​បារណាបាស និង​សូល​បាន​បំពេញ​ការងារបម្រើ​ហើយ ក៏​ត្រឡប់មក​ពី​យេរូសាឡិម​វិញ ទាំង​នាំ​យ៉ូហាន​ដែល​គេ​ហៅថា​ម៉ាកុស​មកជាមួយ​ដែរ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 លោក​បារណាបាស​ និង​លោក​សុល​ ក្រោយពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​ហើយ​ ពួកគេ​ក៏​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ទាំង​យក​លោក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេល​នោះ លោក​បា‌ណា‌បាស និង​លោក​សុល​បាន​ធ្វើ​ការ‌ងារ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ ក៏​វិល​ត្រឡប់​ពី​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​នាំ​យ៉ូហាន ដែល​មាន​ឈ្មោះ​មួយ​ទៀត​ថា​ម៉ាកុស មក​ជា‌មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 រីឯ​លោក​បារណា‌បាស និង​លោក​សូល ក្រោយ​ពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ លោក​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​យក​លោក​យ៉ូហាន​ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 កាល​បា‌ណា‌បាស នឹង​សុល បាន​ធ្វើ​ការ‌ងារ​របស់​ខ្លួន​រួច​សព្វ​គ្រប់​ហើយ នោះ​ក៏​ត្រឡប់​ពី​ក្រុង​យេរូ‌សាឡិម​មក​វិញ នាំ​ទាំង​យ៉ូហាន-ម៉ាកុស​មក​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 រីឯ​លោក​បារណា‌បាស និង​លោក​សូល ក្រោយ​ពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ លោក​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​យក​យ៉ូហាន​ហៅ​ម៉ាកុស ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 12:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​យល់​ហើយ ពេត្រុស​ក៏​ទៅ​ផ្ទះ​របស់​ម៉ារា​ម្ដាយ​របស់​យ៉ូហាន ដែល​គេ​ហៅថា​ម៉ាកុស ជា​កន្លែងដែល​មាន​មនុស្ស​ជាច្រើន​ជួបជុំគ្នា​អធិស្ឋាន។


រីឯ​ប៉ូល និង​បារណាបាស​ក៏​បន្ត​ស្នាក់នៅ​អាន់ទីយ៉ូក​ដែរ ទាំង​បង្រៀន និង​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជាមួយ​អ្នក​ឯទៀត​ជាច្រើន​។


បារណាបាស​ចង់​យក​យ៉ូហាន​ដែល​ហៅថា​ម៉ាកុស​ទៅជាមួយ​ដែរ


មាន​ពួកលេវី​ម្នាក់ ឈ្មោះ​យ៉ូសែប ស្រុកកំណើត​នៅ​ស៊ីពរ៍ ដែល​ពួក​សាវ័ក​ហៅថា បារណាបាស (​បារណាបាស មានអត្ថន័យប្រែថា កូន​នៃ​ការកម្សាន្តចិត្ត​)


អើរីស្តាក​អ្នកជាប់គុកជាមួយ​ខ្ញុំ និង​ម៉ាកុស​បងប្អូនជីដូនមួយ​របស់​បារណាបាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ ចំពោះ​ម៉ាកុស អ្នករាល់គ្នា​បាន​ទទួល​ពាក្យបង្គាប់​ថា ប្រសិនបើ​គាត់​មករក​អ្នករាល់គ្នា សូម​អ្នករាល់គ្នា​ទទួល​គាត់​។


មាន​តែ​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជាមួយ​ខ្ញុំ​។ សូម​យក​ម៉ាកុស ហើយ​នាំ​គាត់​មក​ជាមួយ​អ្នក​ផង ដ្បិត​គាត់​ជា​ប្រយោជន៍​ដល់​ខ្ញុំ​ក្នុង​ការងារបម្រើ​។


ម៉ាកុស អើរីស្តាក ដេម៉ាស និង​លូកា អ្នករួមការងារ​ជាមួយខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ​។


លោកស្រី​ដែល​នៅ​បាប៊ីឡូន ដែលត្រូវបានជ្រើសរើស​ជាមួយ​អ្នករាល់គ្នា ព្រមទាំង​ម៉ាកុស​កូនប្រុស​របស់ខ្ញុំ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម