ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 5:12 - អាល់គីតាប

រីឯ​ពួក​លេវី​ជា​អ្នក​ចំរៀង មាន​លោក​អេ‌សាភ លោក​ហេ‌ម៉ាន លោក​យេឌូ‌ថិន ព្រម​ទាំង​កូន​ចៅ និង​បង​ប្អូន​ក្នុង​អំបូរ​របស់​ពួក​គេ សុទ្ធ​តែ​ស្លៀក​ពាក់​ក្រណាត់​ទេស‌ឯក ហើយ​កាន់​ស្គរ ឃឹម និង​ពិណ ឈរ​នៅ​ខាង​កើត​អាសនៈ។ មាន​អ៊ីមុាំ​មួយ​រយ​ម្ភៃ​នាក់ ឈរ​នៅ​ជា​មួយ​ក្រុម​ចំរៀង ទាំង​ផ្លុំ​ត្រែ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​លេវី ជា​ពួក​អ្នក​ចម្រៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន យេឌូ‌ថិន ពួក​កូន​ចៅ និង​ពួក​បង‌ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាស‌នា កាន់​ឈិង ពិណ និង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​មួយរយ​ម្ភៃ​នាក់ ឈរ​ជា‌មួយ​កំពុង​តែ​ផ្លុំ​ត្រែ​ដែរ)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ពួក​លេវី ជា​អ្នក​ចម្រៀង មាន​លោក​អេ‌សាភ លោក​ហេ‌ម៉ាន លោក​យេឌូ‌ថិន ព្រម​ទាំង​កូន​ចៅ និង​បងប្អូន​ក្នុង​អំបូរ​របស់​ពួក​គេ សុទ្ធ​តែ​ស្លៀក​ពាក់​ក្រណាត់​ទេស‌ឯក ហើយ​កាន់​ស្គរ ឃឹម និង​ពិណ ឈរ​នៅ​ខាង​កើត​អាសនៈ។ មាន​បូជា‌ចារ្យ​មួយ​រយ​ម្ភៃ​នាក់​ឈរ​នៅ​ជា​មួយ​ក្រុម​ចម្រៀង ទាំង​ផ្លុំ​ត្រែ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​លេវី ជា​ពួក​អ្នក​ចំរៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន នឹង​យេឌូថិន ព្រម​ទាំង​ពួក​កូន​ចៅ នឹង​ពួក​បង​ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាសនា កាន់​ឈឹង ពិណ នឹង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​១២០​នាក់ ឈរ​ជា​មួយកំពុង​តែ​ផ្លុំ​ត្រែ​ដែរ)

សូមមើលជំពូក



២ របា‌ក្សត្រ 5:12
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​សប្បាយ​រីក‌រាយ នៅ​ចំពោះ​អុលឡោះគេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ពិណ ឃឹម ស្គរ ឈិង ព្រម​ទាំង​ផ្លុំ​ត្រែ​យ៉ាង​រំពង និង​ស្រែក​ច្រៀង​ផង។


អ៊ីមុាំ​សេបា‌នា យ៉ូហូ‌សាផាត នេថា‌នេល អម៉ា‌សាយ សាកា‌រី បេណា‌យ៉ា និង​អេលា‌ស៊ើរ ជា​អ្នក​ផ្លុំ​ត្រែ នៅ​ខាង​មុខ​ហិប​របស់​អុលឡោះ។ លោក​អូបេដ-អេដុម និង​លោក​យេហ៊ី‌យ៉ា​ក៏​ជា​ឆ្មាំ ដែល​ឈរ​នៅ​ជិត​ហិប​ដែរ។


ស្តេច​ទត​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចំរៀង និង​លោក​កេណា‌នា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ស្តេច​ទត​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។


ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ដំណាក់​រៀង​រាល់​ព្រឹក និង​រៀង​រាល់​ល្ងាច ដើម្បី​លើក​តម្កើង និង​អរ​គុណអុលឡោះ‌តាអាឡា


ពួក​គេ ៤ ០០០ នាក់​ទៀត ជា​អ្នក​យាម​ទ្វារ​ដំណាក់ ៤ ០០០ នាក់ ជា​អ្នក​ចំរៀង​លើក​តម្កើងអុលឡោះ‌តាអាឡា និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្តេច​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។


អស់​អ្នក​ដែល​បំពេញ​ការ‌ងារ​នេះ​ជា​មួយ​កូន​ចៅ​របស់​ខ្លួន ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​កេហាត់ មាន លោក​ហេ‌ម៉ាន​ជា​អ្នក​ចំរៀង គាត់​ត្រូវ​ជា​កូន​របស់​លោក​យ៉ូ‌អែល លោក​យ៉ូ‌អែល​ជា​កូន​របស់​សាំយូ‌អែល


នៅ​ខាង​ស្តាំ​ដៃ​លោក​ហេ‌ម៉ាន​មាន លោក​អេសាភ​ជា​សហ‌ការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេ‌គា លោក​បេរេ‌គា​ជា​កូន​របស់​លោក​សាំម៉ា


ស្តេច​ចាត់​ក្រុម​លេវី​ឲ្យ​ឈរ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ដោយ​កាន់​ស្គរ ឃឹម និង​ពិណ ស្រប​តាម​បទ​បញ្ជា​របស់​ស្តេច​ទត និង​លោក​កាដ ជា​អ្នក​ទាយ​របស់​ស្តេច ព្រម​ទាំង​ណាពី​ណាថាន ដ្បិតអុលឡោះ‌តាអាឡា​បង្គាប់​ដូច្នេះ តាម​រយៈ​ណាពី​របស់​ទ្រង់។


ក្រុម​លេវី​ឈរ​នៅ​កន្លែង​របស់​ខ្លួន ទាំង​កាន់​ឧបករណ៍​តន្ត្រី​របស់​ស្តេច​ទត ហើយ​ក្រុម​អ៊ីមុាំ​កាន់​ត្រែ។


អ៊ីមុាំ​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន រីឯ​ក្រុម​លេវី​កាន់​ឧបករណ៍​ភ្លេង​ផ្សេងៗ គឺ​ឧបករណ៍​ដែល​ស្តេច​ទត​បាន​ធ្វើ ដើម្បី​លើក​តម្កើងអុលឡោះ‌តាអាឡា នៅ​ពេល​ស្តេច​ចាត់​ក្រុម​លេវី ឲ្យ​ច្រៀង​សរសើរ​អុលឡោះ​ថា «ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ»។ ក្រុម​អ៊ីមុាំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ក្រុម​លេវី នាំ​គ្នា​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង​ដែរ។


ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ទ្រង់ ចូរ​នាំ​គ្នា​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់ ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​បន្ទូល​កោះ​ហៅ ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច


មាន​តែ​នៅ​ក្បែរ​អុលឡោះ​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។


មាន​អ្នក​ចំរៀង​ដើរ​នៅ​ខាង​មុខ និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារី នាំ​គ្នា​វាយ​ក្រាប់។


ឱ​អុលឡោះ‌តាអាឡា ជា​ម្ចាស់‌សង្គ្រោះ​នៃ​ខ្ញុំ​អើយ ពេល​ថ្ងៃ​ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ហើយ​ពេល​យប់ ខ្ញុំ​នៅ​តែ​រក​ទ្រង់​ដដែល។


ដោយ​លេង​ឃឹម ដេញ​ចាប៉ី និង​ដេញ​ពិណ។


ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ​រូប​ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំ​ពីរ ក៏​ចេញ​ពី​ម៉ាស្ជិទ​មក មាន​សម្លៀក‌បំពាក់ ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​សុទ្ធ​ដ៏​ភ្លឺ​ផ្លេក ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។


ទ្រង់​ប្រទាន​ឲ្យ​នាង​ស្លៀក​ពាក់​រុង‌រឿង ភ្លឺ​ចិញ្ចែង‌ចិញ្ចាច និង​បរិសុទ្ធ។ សម្លៀក‌បំពាក់​ដ៏​រុង‌រឿង​នោះ គឺ​ជា​អំពើ​សុចរិត​ផ្សេងៗ​ដែល​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​បាន​ប្រព្រឹត្ដ»។