Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 15:6 - អាល់គីតាប

6 ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ​រូប​ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំ​ពីរ ក៏​ចេញ​ពី​ម៉ាស្ជិទ​មក មាន​សម្លៀក‌បំពាក់ ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​សុទ្ធ​ដ៏​ភ្លឺ​ផ្លេក ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ទូតសួគ៌​ប្រាំពីរ​រូប​នោះ​ដែល​កាន់​គ្រោះកាច​ទាំង​ប្រាំពីរ ក៏​ចេញមក​ពី​ទីវិសុទ្ធ ទាំង​ពាក់​ក្រណាត់ទេសឯក​បរិសុទ្ធ​ដ៏ភ្លឺរលោង ហើយ​ពាក់​ខ្សែក្រវាត់​មាស​នៅនឹង​ដើមទ្រូង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ហើយ​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​គ្រោះកាច​ទាំង​ប្រាំពីរ​ក៏​ចេញ​ពី​ព្រះវិហារ​មក​ ទាំង​ស្លៀក​ពាក់​សំពត់​ទេសឯក​យ៉ាង​ស្អាត​ ហើយ​ភ្លឺ​ ក៏​ពាក់​ខ្សែក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំពីរ ក៏​ចេញ​ពី​ព្រះ‌វិហារ​មក មាន​សម្លៀក​បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស​ឯក​សុទ្ធ​ដ៏​ភ្លឺ មាន​ទាំង​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទេវតា​ទាំង​ប្រាំ‌ពីរ​រូប​ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំ‌ពីរ ក៏​ចេញ​ពី​ព្រះ‌វិហារ​មក មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​សុទ្ធ​ដ៏​ភ្លឺ​ផ្លេក ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​ទេវតា​៧​ដែល​កាន់​សេចក្ដី​វេទនា​ទាំង​៧ ក៏​ចេញ​ពី​ព្រះ‌វិហារ​មក ទាំង​ស្លៀក‌ពាក់​ជា​សំពត់​ទេស​យ៉ាង​ស្អាត ហើយ​ភ្លឺ មាន​ទាំង​ខ្សែ​មាស​រឹត​នៅ​ដើម​ទ្រូង​ផង

សូមមើលជំពូក ចម្លង




វិវរណៈ 15:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពី​ស្រុក​អ៊ូផាស​នៅ​ចង្កេះ​ផង។


ស្ដ្រី​ទាំង​នោះ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​មក​ឈរ​ជិត​នាង។


នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ មាន​ម្នាក់​រាង​ដូច​បុត្រា​មនុស្ស ពាក់​អាវ​បំពង់​យ៉ាង​វែង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។


មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត​ចេញ​ពី​ម៉ាស្ជិទ​មក ហើយ​ស្រែក​ឡើង​ខ្លាំងៗ​ទៅ​កាន់​គាត់​ដែល​អង្គុយ​លើ​ពពក​ថា៖ «សូម​យក​កណ្ដៀវ​របស់​អ្នក​មក​ច្រូត​ទៅ! ដល់​ពេល​ច្រូត​ហើយ ដ្បិត​ផែនដី​ទុំ ល្មម​ច្រូតហើយ»។


មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត ចេញ​ពី​ម៉ាស្ជិទ​នៅ​សូរ៉កា​មក គាត់​ក៏​មាន​កាំបិតមួយ​ដ៏​មុត​ដែរ។


បន្ទាប់​មក ខ្ញុំ​ឃើញ​ទី​សំគាល់​មួយ​ទៀត​នៅ​លើ​មេឃ ជា​ទី​សំគាល់​យ៉ាង​ធំ​គួរ​ស្ញែង​ខ្លាច គឺ​មាន​ម៉ាឡា‌អ៊ីកាត់​ប្រាំ​ពីរ​រូប​កាន់​គ្រោះ​កាច​ប្រាំ​ពីរ ដែល​ជា​គ្រោះ​កាច​ចុង​ក្រោយ​បង្អស់ ដ្បិត​គ្រោះ​កាច​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អុលឡោះ​ឈប់​ខឹង។


ទ្រង់​ប្រទាន​ឲ្យ​នាង​ស្លៀក​ពាក់​រុង‌រឿង ភ្លឺ​ចិញ្ចែង‌ចិញ្ចាច និង​បរិសុទ្ធ។ សម្លៀក‌បំពាក់​ដ៏​រុង‌រឿង​នោះ គឺ​ជា​អំពើ​សុចរិត​ផ្សេងៗ​ដែល​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​បាន​ប្រព្រឹត្ដ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម