២ របាក្សត្រ 7:6 - អាល់គីតាប6 អ៊ីមុាំឈរនៅតាមកន្លែងរបស់គេរៀងៗខ្លួន រីឯក្រុមលេវីកាន់ឧបករណ៍ភ្លេងផ្សេងៗ គឺឧបករណ៍ដែលស្តេចទតបានធ្វើ ដើម្បីលើកតម្កើងអុលឡោះតាអាឡា នៅពេលស្តេចចាត់ក្រុមលេវី ឲ្យច្រៀងសរសើរអុលឡោះថា «ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ»។ ក្រុមអ៊ីមុាំដែលស្ថិតនៅទល់មុខនឹងក្រុមលេវី នាំគ្នាផ្លុំត្រែ ហើយប្រជាជនអ៊ីស្រអែលទាំងមូលក៏ក្រោកឈរឡើងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ឯពួកសង្ឃឈរនៅតាមកន្លែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលព្រះបាទដាវីឌបានធ្វើសម្រាប់អរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលព្រះបាទដាវីឌបានសរសើរ ដោយសារពួកនោះថា «សេចក្ដីសប្បុរសរបស់ព្រះនៅអស់កល្បជានិច្ច»។ ពួកសង្ឃក៏ផ្លុំត្រែនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរឡើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 បូជាចារ្យ*ឈរនៅតាមកន្លែងរបស់គេរៀងៗខ្លួន រីឯក្រុមលេវីកាន់ឧបករណ៍ភ្លេងផ្សេងៗ គឺឧបករណ៍ដែលព្រះបាទដាវីឌបានធ្វើ ដើម្បីលើកតម្កើងព្រះអម្ចាស់ នៅពេលស្ដេចចាត់ក្រុមលេវី ឲ្យច្រៀងសរសើរព្រះជាម្ចាស់ថា «ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ»។ ក្រុមបូជាចារ្យដែលស្ថិតនៅទល់មុខនឹងក្រុមលេវី នាំគ្នាផ្លុំត្រែ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏ក្រោកឈរឡើងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ឯពួកសង្ឃ គេឈរនៅទីតាមដំណែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលស្តេចដាវីឌបានធ្វើសំរាប់នឹងអរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលដាវីឌបានសរសើរ ដោយសារពួកនោះថា សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ពួកសង្ឃក៏ផ្លុំត្រែឡើងនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរនៅ សូមមើលជំពូក |
លោកយេហូយ៉ាដាចាត់ចែងឲ្យអ៊ីមុាំពីក្រុមលេវី ទទួលខុសត្រូវលើដំណាក់របស់អុលឡោះតាអាឡា គឺអ្នកដែលស្តេចទតបានចែកជាក្រុម ឲ្យបំពេញមុខងារក្នុងដំណាក់របស់អុលឡោះតាអាឡា ដើម្បីធ្វើគូរបានដុតដល់អុលឡោះតាអាឡា ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា។ ស្តេចទតក៏បានបង្គាប់ឲ្យគេច្រៀងចំរៀងយ៉ាងសប្បាយ ក្នុងឱកាសនោះដែរ។
ក្រុមអ្នកផ្លុំត្រែ និងក្រុមចំរៀងនាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើងអុលឡោះតាអាឡា។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ត្រីឯទៀតៗប្រគំឡើង ក្រុមចំរៀងនាំគ្នាច្រៀងសរសើរអុលឡោះតាអាឡា ដោយពាក្យថា «ទ្រង់ជាម្ចាស់ដ៏ល្អសប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងដំណាក់របស់អុលឡោះតាអាឡា។
ជនជាតិអ៊ីស្រអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់អុលឡោះតាអាឡា ស្ថិតនៅលើដំណាក់ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដីនៅលើកំរាលឥដ្ឋ ហើយថ្វាយបង្គំអុលឡោះតាអាឡា និងសរសើរតម្កើងទ្រង់ថា «ទ្រង់ជាម្ចាស់ដ៏សប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!»។