១ របាក្សត្រ 23:5 - អាល់គីតាប5 ពួកគេ ៤ ០០០ នាក់ទៀត ជាអ្នកយាមទ្វារដំណាក់ ៤ ០០០ នាក់ ជាអ្នកចំរៀងលើកតម្កើងអុលឡោះតាអាឡា និងកាន់ឧបករណ៍ភ្លេងដែលស្តេចបានធ្វើសម្រាប់ប្រគំកំដរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 មានបួនពាន់នាក់ ជាអ្នកឆ្មាំទ្វារ បួនពាន់នាក់ទៀត ជាអ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា ដោយប្រដាប់ភ្លេង ដែលដាវីឌបានធ្វើសម្រាប់ការច្រៀងសរសើរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ពួកគេ ៤ ០០០នាក់ ទៀតជាអ្នកយាមទ្វារព្រះដំណាក់ ៤ ០០០នាក់ ជាអ្នកចម្រៀងលើកតម្កើងព្រះអម្ចាស់ និងកាន់ឧបករណ៍ភ្លេងដែលស្ដេចបានធ្វើសម្រាប់ប្រគំកំដរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 មាន៤ពាន់នាក់ ជាអ្នកឆ្មាំទ្វារ ៤ពាន់នាក់ទៀត ជាអ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា ដោយប្រដាប់ភ្លេង ដែលដាវីឌបានធ្វើសំរាប់ការច្រៀងសរសើរ សូមមើលជំពូក |
ក្រុមចំរៀងជាពូជពង្សរបស់លោកអេសាភ បំពេញមុខងារតាមកន្លែងរបស់គេរៀងៗខ្លួន ដូចស្តេចទត លោកអេសាភ លោកហេម៉ាន និងលោកយេឌូថិន ជាអ្នកទាយរបស់ស្តេចបានបង្គាប់ទុក។ រីឯឆ្មាំទ្វារក៏ឈរនៅតាមកន្លែងរបស់ខ្លួនដែរ គ្មាននរណាចាកចេញពីកន្លែងរបស់ខ្លួនឡើយ ព្រោះក្រុមលេវីរៀបចំអាហារជូនពួកគេ។
ស្តេចស៊ូឡៃម៉ានបានតែងតាំងអ៊ីមុាំជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចស្តេចទត ជាឪពុកបានចាត់ចែងទុកមក។ ស្តេចតែងតាំងក្រុមលេវីឲ្យបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរអុលឡោះតាអាឡា និងជួយក្រុមអ៊ីមុាំ ក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្តេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលស្តេចទត ជាជំនិតរបស់អុលឡោះបានបង្គាប់ទុក។