ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:19 - អាល់គីតាប

ដ្បិត​យើង​បាន​ជ្រើស​រើស​គាត់ ដើម្បី​ណែ​នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​ប្រោស​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក​អំពី​គាត់»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​បាន​ជ្រើសរើស​គាត់ ដើម្បីឲ្យ​បង្គាប់​កូនចៅ​របស់គាត់ និង​អ្នកផ្ទះ​ជំនាន់ក្រោយ​របស់គាត់ ឲ្យ​កាន់តាម​មាគ៌ា​របស់​យើងជា​យេហូវ៉ា ដោយ​អនុវត្ត​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​។ នេះគឺ​ដើម្បីឲ្យ​យើងជា​យេហូវ៉ា​បាន​បំពេញឲ្យសម្រេច​ដល់​អ័ប្រាហាំ​នូវ​អ្វីដែល​យើង​បាន​សន្យា​នឹង​គាត់”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​ជ្រើស​រើស គាត់ ដើម្បី​ឲ្យ​គាត់​បង្គាប់​កូន​ចៅ និង​ពួក​ផ្ទះ​របស់​គាត់​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​កាន់​ខ្ជាប់​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិ​ធម៌ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ដល់​អ័ប្រា‌ហាំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គាត់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​យើង​បាន​ជ្រើស‌រើស​គាត់ ដើម្បី​ណែ‌នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​អប្រាហាំ ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក​អំពី​គាត់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​អញ​ស្គាល់​គាត់​ថា គាត់​នឹង​បង្គាប់​ដល់​កូន​ចៅ នឹង​ពួក​ផ្ទះ​គាត់​ត​រៀង​ទៅ ឲ្យ​គេ​កាន់​ខ្ជាប់​តាម​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទៀង​ត្រង់ ប្រយោជន៍​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​ដល់​គាត់ តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​គាត់

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:19
39 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។


យើង​នឹង​ឲ្យ​ពរ​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ឲ្យ​ពរ​អ្នក យើង​ក៏​នឹង​ដាក់​បណ្តាសា​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ដាក់​បណ្តាសា​អ្នក​ដែរ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ​ដោយ​សារ​អ្នក។


អុលឡោះ​មាន​បន្ទូល​មក​អ៊ីព្រហ៊ីម​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង គឺ​ទាំង​អ្នក ទាំង​ពូជ‌ពង្ស​របស់​អ្នក ដែល​នឹង​កើត​មក​តាម​ក្រោយ ត្រូវ​គោរព​តាម​គ្រប់​តំណ​តទៅ។


ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​យើង»។


យ៉ាកកូប​និយាយ​ទៅ​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​ដក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​មាន បោះ​ចោល រួច​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។


ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ម្ចាស់​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! តើ​ខ្ញុំ​មាន​អ្វី​ជម្រាប​ទ្រង់​ទៀត បើ​ទ្រង់​ជ្រាប​អំពី​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ យ៉ាង​ច្បាស់​ហើយ​នោះ?


រីឯ​កូន​វិញ ស៊ូឡៃ‌ម៉ាន​អើយ! ចូរ​ទទួល​ស្គាល់​អុលឡោះជា​ម្ចាស់​របស់​ឪពុក ហើយ​គោរព​បម្រើ​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិតអុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​កូន​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​កូន​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​កូន​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​នឹង​លះ‌បង់​ចោល​កូន​រហូត​ត​ទៅ។


ស្តេច​បាន​លុប​បំបាត់​អាសនៈ​របស់​សាសន៍​ដទៃ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ ស្តេច​បាន​វាយ​បំបាក់​រូប​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! គឺ​ទ្រង់​ហើយ ដែល​បាន​ជ្រើស​រើស​លោក​អាប់រ៉ាម និង​នាំ​គាត់​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេ ហើយ​ទ្រង់​ប្រទាន​នាម​គាត់​ថា​អ៊ីព្រហ៊ីម។


ក្រោយ​ពេល​ជប់‌លៀង អៃយ៉ូប​តែងតែ​ហៅ​កូនៗ​របស់​គាត់ មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ។ គាត់​ក្រោក​ពី​ព្រលឹម ធ្វើ​គូរបាន​ដុត សម្រាប់​កូន​នីមួយៗ ដ្បិត​គាត់​ខ្លាច​ក្រែង​កូន​របស់​គាត់​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​អុលឡោះនៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ អៃយ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជា‌និច្ច។


ដ្បិត​អុលឡោះ‌តាអាឡា​ស្គាល់​មាគ៌ា​របស់​មនុស្ស​សុចរិត រីឯ​មាគ៌ា​របស់​មនុស្ស​ពាល​វិញ នាំ​ឲ្យ​ខ្លួន​វិនាស​អន្តរាយ។


-អុលឡោះ‌តាអាឡា​នៅ​ក្នុង​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់ បល្ល័ង្ក​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​សូរ៉កា ទ្រង់​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​ធ្វើ។


អុលឡោះ‌តាអាឡា​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ចិត្ត ទុក​ដាក់​នឹង​សំរែក​របស់​ពួក​គេ​ជា‌និច្ច។


ចូរ​អប់រំ​កូន​ក្មេង​ឲ្យ​មាន​ទំលាប់​ល្អ តាំង​ពី​តូច គេ​នឹង​រក្សា​ទំលាប់​នេះ​រហូត​ដល់​ចាស់។


មាន​តែ​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះ ដែល​អាច​លើក​តម្កើង​ទ្រង់ ដូច​ខ្ញុំ​លើក​តម្កើង​ទ្រង់​នៅ​ថ្ងៃ​នេះ។ ឪពុក​នឹង​តំណាល​ប្រាប់​កូនៗ​របស់​ខ្លួន អំពី​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


បន្ទាប់​មក ត្រូវ​យក​ដុំ​ថ្ម​ផ្សេង​ទៀត​មក​ដាក់​ជំនួស​រួច​យក​បាយអ មក​បូក​សា​ជា​ថ្មី។


ក្នុង​ចំណោម​ពូជ​អំបូរ​ទាំង​អស់​នៅ​លើ​ផែនដី យើង​ចាប់​ចិត្ត​តែ​លើ​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា ប៉ុណ្ណោះ​ទេ ហេតុ​នេះ យើង​កាត់​ទោស​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត»។


អ្នក​ទី​ពីរ​ក៏​ដូច្នោះ​ដែរ គាត់​យក​ប្រាក់​ពីរ​ណែន​នោះ​ទៅ​រក​ស៊ី ចំណេញ​បាន​ពីរ​ណែន​ទៀត។


ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ


អ៊ីសា​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ ពេត្រុស​ព្រួយ​ចិត្ដ​ណាស់ ព្រោះ​អ៊ីសា​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ឆ្លើយ​តប​ទៅ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។


លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។


រីឯ​បង​ប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀន‌ប្រដៅ និង​ដំបូន្មាន​ស្រប​តាម​អ៊ីសា‌ជាអម្ចាស់។


គាត់​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រៀន​ប្រដៅ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​ហ៊ូកុំ​នេះ។


អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង


ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ​ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស​ជា​ជីដូន និង​អ្នក​ស្រី​អឺនីស​ជា​ម្ដាយ​របស់​អ្នក​ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។


ក៏​ប៉ុន្ដែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រឹះ​ដ៏​មាំ​ដែល​អុលឡោះ​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សំគាល់​ថាៈ «អុលឡោះ‌ជាអម្ចាស់​ស្គាល់​កូន​ចៅ​របស់​ទ្រង់» ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​នាម​អុលឡោះ‌ជាអម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ​ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត»។


អ្នក​ស្គាល់​គីតាប​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​គីតាប​អាច​ផ្ដល់​ឲ្យ​អ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើអុលឡោះ‌តាអាឡា​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា»។


លោក​ម៉ាណូ‌អា​ក៏​បន្ត​ទៀត​ថា៖ «បើ​សិន​ជា​បាន​សម្រេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។