គាត់មានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់សំដែងការអស្ចារ្យ ដើម្បីសម្រេចតាមបន្ទូល ដែលទ្រង់បានសន្យាចំពោះស្តេចទត ជាបិតារបស់ខ្ញុំ
ចោទិយកថា 9:29 - អាល់គីតាប អ្នកទាំងនេះជាប្រជារាស្ត្ររបស់អុលឡោះផ្ទាល់ ទ្រង់បាននាំពួកគេចេញមកដោយប្ញទ្ធានុភាពដ៏ខ្ពង់ខ្ពស់ និងដោយអំណាចរបស់ទ្រង់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកគេជាប្រជារាស្ត្រ និងជាមត៌ករបស់ព្រះអង្គ ដែលព្រះអង្គបាននាំចេញមក ដោយសារព្រះចេស្តាដ៏ធំ និងដោយព្រះពាហុលើកសម្រេច"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបាននាំពួកគេចេញមកដោយឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់ និងដោយតេជបារមីរបស់ព្រះអង្គ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ គេជារាស្ត្រ ហើយជាមរដករបស់ផងទ្រង់ ដែលទ្រង់បាននាំចេញមក ដោយសារព្រះចេស្តាដ៏ធំ ហើយដោយព្រះពាហុលើកសំរេចហើយ។ |
គាត់មានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់សំដែងការអស្ចារ្យ ដើម្បីសម្រេចតាមបន្ទូល ដែលទ្រង់បានសន្យាចំពោះស្តេចទត ជាបិតារបស់ខ្ញុំ
ពួកគេជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ គឺប្រជារាស្ត្រដែលទ្រង់នាំចេញពីទាសភាពនៅស្រុកអេស៊ីប។
យើងខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ជាប្រជារាស្ត្រដែលទ្រង់បានរំដោះចេញពីស្រុកអេស៊ីប ដោយអំណាច និងបារមីដ៏ខ្លាំងពូកែ។
ចូរដឹងថា អុលឡោះតាអាឡាពិតជាម្ចាស់មែន! ទ្រង់បានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ទ្រង់ ហើយជាប្រជាជនដែលទ្រង់ថែរក្សា។
អុលឡោះតាអាឡាខឹងនឹងប្រជារាស្ត្រ របស់ទ្រង់យ៉ាងខ្លាំង ទ្រង់ទាស់ចិត្តនឹងប្រជាជន ផ្ទាល់របស់ទ្រង់។
ដោយអំណាច និងកម្លាំងរបស់ទ្រង់ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
សូមសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ សូមប្រទានពរដល់កូនចៅរបស់ទ្រង់ សូមទ្រង់ធ្វើជាអ្នកគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។
ទ្រង់បានប្រើអំណាច លោះប្រជារាស្ត្ររបស់ទ្រង់ គឺទ្រង់បានរំដោះពូជពង្សរបស់យ៉ាកកូប និងពូជពង្សរបស់យូសុះ។ - សម្រាក
ដ្បិតទ្រង់ជាម្ចាស់នៃយើង យើងជាប្រជារាស្ត្រដែលទ្រង់ថែរក្សា ជាហ្វូងចៀមដែលទ្រង់ដឹកនាំ។ ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង របស់ទ្រង់
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។
ឥឡូវនេះ ប្រសិនបើអុលឡោះពេញចិត្តនឹងខ្ញុំមែននោះ សូមបង្ហាញមាគ៌ារបស់ទ្រង់មកខ្ញុំ ដើម្បីឲ្យខ្ញុំស្គាល់ទ្រង់ ហើយពេញចិត្តទ្រង់ទៀតផង។ សូមនឹកចាំថា ប្រជាជាតិនេះជាប្រជារាស្ត្ររបស់ទ្រង់»។
គាត់ជម្រាបថា៖ «អុលឡោះជាអម្ចាស់អើយ! ប្រសិនបើទ្រង់ពេញចិត្តនឹងខ្ញុំមែន សូមទ្រង់ទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ទ្រង់អត់ទោសចំពោះកំហុស និងអំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត ហើយទ្រង់ទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់»។
ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រអែលថា: “យើងជាអុលឡោះតាអាឡា យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយប្ញទ្ធិអំណាចរបស់យើង។
នៅគ្រានោះ អុលឡោះជាអម្ចាស់សំដែងការអស្ចារ្យសាជាថ្មី ដើម្បីលោះប្រជាជនរបស់ទ្រង់ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៅតាមសមុទ្រ។
តាំងពីយូរណាស់មកហើយ យើងខ្ញុំជាប្រជារាស្ត្រ ដែលទ្រង់លែងគ្រប់គ្រង ទ្រង់លែងរាប់យើងខ្ញុំទុកជាប្រជារាស្ត្រ របស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ សូមកុំខឹង នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ទ្រង់។
យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយអំណាច និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅឲ្យនរណាក៏បាន ស្រេចតែចិត្តយើង។
អុលឡោះតាអាឡាបានជ្រើសរើសអ៊ីស្រអែល ទុកជាប្រជារាស្ត្ររបស់ទ្រង់ ទ្រង់ជ្រើសរើសកូនចៅយ៉ាកកូប ទុកជាចំណែកមត៌ករបស់ទ្រង់ផ្ទាល់។
ចំណែកឯអ្នករាល់គ្នាវិញ អុលឡោះតាអាឡា បាននាំអ្នករាល់គ្នាចេញពីទាសភាព នៅស្រុកអេស៊ីប ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់ទ្រង់ផ្ទាល់ ដូចសព្វថ្ងៃនេះ។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដោយធ្វើការអស្ចារ្យ ទីសំគាល់អស្ចារ្យ ហើយប្រយុទ្ធជំនួសគេ ដោយអំណាច និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានធ្វើនៅស្រុកអេស៊ីបឲ្យអ្នកឃើញបែបនេះឬទេ?
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ហើយចុះទៅវិញជាប្រញាប់ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបង្ហាញដល់ពួកគេដោយសិតធ្វើរូបបដិមាមួយ”។
ខ្ញុំបានអង្វរអុលឡោះតាអាឡាថា: អុលឡោះតាអាឡាជាម្ចាស់អើយ! សូមកុំបំផ្លាញប្រជាជននេះឡើយ។ ពួកគេជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ទ្រង់បានរំដោះពួកគេ ដោយចេស្តាដ៏រុងរឿងរបស់ទ្រង់ ទ្រង់បាននាំពួកគេចេញពីស្រុកអេស៊ីប ដោយអំណាចរបស់ទ្រង់។