យើងនឹងស្លៀកពាក់ឲ្យពួកបូជាចារ្យរបស់នាងដោយសេចក្ដីសង្គ្រោះ ហើយវិសុទ្ធជនរបស់នាងនឹងស្រែកហ៊ោសប្បាយយ៉ាងខ្លាំង។
១ ពេត្រុស 5:5 - ព្រះគម្ពីរខ្មែរសាកល ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។ Khmer Christian Bible រីឯបុរសក្មេងវិញ ក៏ដូច្នេះដែរ ចូរចុះចូលជាមួយចាស់ទុំចុះ ហើយអ្នកទាំងអស់គ្នាត្រូវចេះបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ព្រោះព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សអួតអាង ប៉ុន្ដែផ្ដល់ព្រះគុណដល់មនុស្សបន្ទាបខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែព្រះអង្គប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ អាល់គីតាប រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងអះលីជំអះ។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«អុលឡោះប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។ |
យើងនឹងស្លៀកពាក់ឲ្យពួកបូជាចារ្យរបស់នាងដោយសេចក្ដីសង្គ្រោះ ហើយវិសុទ្ធជនរបស់នាងនឹងស្រែកហ៊ោសប្បាយយ៉ាងខ្លាំង។
សូមឲ្យពួកបូជាចារ្យរបស់ព្រះអង្គ ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីសុចរិត; សូមឲ្យវិសុទ្ធជនរបស់ព្រះអង្គស្រែកហ៊ោសប្បាយ។
ថ្វីត្បិតតែព្រះយេហូវ៉ាទ្រង់ខ្ពស់បំផុតក៏ដោយ ប៉ុន្តែព្រះអង្គទតមើលមនុស្សតូចទាប; រីឯមនុស្សដែលលើកខ្លួនឡើង ព្រះអង្គទ្រង់ស្គាល់គេពីចម្ងាយ។
ព្រោះការដែលគេប្រាប់អ្នកថា៖ “ចូរឡើងមកទីនេះ” ប្រសើរជាងការដែលគេបន្ទាបអ្នកនៅចំពោះមុខអ្នកធំ។
ចំពោះមនុស្សចំអកឡកឡឺយ ព្រះអង្គចំអកឡកឡឺយដាក់ពួកគេ រីឯចំពោះមនុស្សរាបទាបវិញ ព្រះអង្គប្រទានព្រះគុណ។
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
ដ្បិតដៃរបស់យើងបានបង្កើតរបស់សព្វសារពើទាំងនេះ នោះរបស់សព្វសារពើទាំងនេះក៏កើតមាន”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ “ប៉ុន្តែមនុស្សបែបនេះវិញ ដែលយើងយកចិត្តទុកដាក់ គឺអ្នកដែលរាបទាប ហើយមានវិប្បដិសារីខាងឯវិញ្ញាណ ព្រមទាំងញាប់ញ័រចំពោះពាក្យរបស់យើង។
នៅពេលដកទ័ពនោះចេញ ព្រះទ័យរបស់ទ្រង់នឹងឆ្មើងឆ្មៃ ហើយទ្រង់នឹងវាយផ្ដួលមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែទ្រង់នឹងមិនឈ្នះឡើយ។
ប៉ុន្តែអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ ចូរឲ្យអ្នកដែលធំជាងក្នុងចំណោមអ្នករាល់គ្នា ធ្វើដូចជាអ្នកក្មេងជាងគេ; ចូរឲ្យអ្នកដែលដឹកនាំគេ ធ្វើដូចជាអ្នកដែលបម្រើ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរនាំមុខក្នុងការគោរពគ្នាទៅវិញទៅមក។
ផ្ទុយទៅវិញ ចូរបំពាក់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំធ្វើគម្រោងតាមតណ្ហាសាច់ឈាមឡើយ៕
កុំធ្វើអ្វីដោយចិត្តទាស់ទែង ឬដោយចិត្តចង់បានកិត្តិយសឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរចាត់ទុកអ្នកដទៃថាប្រសើរជាងខ្លួន ដោយបន្ទាបខ្លួនចុះ។
ដោយហេតុនេះ ក្នុងនាមជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះ ជាអ្នកដ៏វិសុទ្ធ និងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយដួងចិត្តនៃសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និងសេចក្ដីអត់ធ្មត់
កុំស្ដីបន្ទោសបុរសចំណាស់ឡើយ ផ្ទុយទៅវិញ ចូរអង្វរគាត់ទុកដូចជាឪពុក។ ចំពោះបុរសក្មេង ចូរចាត់ទុកពួកគេដូចជាប្អូនប្រុស
ចូរស្ដាប់បង្គាប់អ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងពួកគាត់ ដ្បិតអ្នកទាំងនោះតែងតែប្រុងស្មារតីសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នករៀបរាប់ទូលជំនួសអ្នករាល់គ្នា។ ចូរឲ្យពួកគាត់បានធ្វើការនេះដោយអំណរ ហើយកុំធ្វើឲ្យពួកគាត់ថ្ងូរឡើយ ដ្បិតបើធ្វើឲ្យពួកគាត់ថ្ងូរ នោះជាការខាតបង់ប្រយោជន៍ដល់អ្នករាល់គ្នា។
យ៉ាងណាមិញ ព្រះអង្គបានប្រទានព្រះគុណដ៏ធំជាង ដូច្នេះមានចែងថា: “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។
ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និងមានចិត្តបន្ទាបខ្លួន។
ដូច្នេះ ដោយព្រះគ្រីស្ទបានរងទុក្ខក្នុងរូបកាយ អ្នករាល់គ្នាក៏ត្រូវប្រដាប់ខ្លួនដោយបំណងដូចព្រះអង្គដែរ ដ្បិតអ្នកណាដែលរងទុក្ខក្នុងរូបកាយ អ្នកនោះបានឈប់ពាក់ព័ន្ធនឹងបាបហើយ
ពួកគេត្រូវរៀបរាប់ទូលព្រះអង្គដែលត្រៀមជាស្រេចនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់។