ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
ទំនុកតម្កើង 9:16 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ហើយ ព្រះអង្គបានអនុវត្តសេចក្ដីយុត្តិធម៌; មនុស្សអាក្រក់ជាប់អន្ទាក់ដោយស្នាដៃរបស់ខ្លួន។ ហ៊ីកាអុន សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានសម្តែងឲ្យគេស្គាល់ព្រះអង្គ ព្រះអង្គកាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានសំដែងមកឲ្យស្គាល់ ទ្រង់បានសំរេចតាមសេចក្ដីយុត្តិធម៌ ពួកមនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃគេធ្វើ។ – វាយភ្លេងស្រងូតទទួល –បង្អង់ អាល់គីតាប អុលឡោះតាអាឡាបានសំដែងឲ្យគេស្គាល់ទ្រង់ ទ្រង់កាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក |
ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
រីឯក្បាលរបស់ពួកអ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យសេចក្ដីអន្តរាយនៃបបូរមាត់របស់ពួកគេ គ្របដណ្ដប់ក្បាលរបស់ពួកគេ។
ព្រះយេហូវ៉ាដ៏ជាថ្មដា និងជាព្រះប្រោសលោះនៃទូលបង្គំអើយ សូមឲ្យសម្ដីពីមាត់ទូលបង្គំ និងការសញ្ជឹងគិតនៃចិត្តទូលបង្គំ បានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គផង៕
សូមឲ្យភ្នំស៊ីយ៉ូនបានអរសប្បាយ សូមឲ្យកូនស្រីយូដាបានត្រេកអរ ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌នឹងពាក្យរបស់ទូលបង្គំផង សូមយកចិត្តទុកដាក់នឹងសំឡេងថ្ងូររបស់ទូលបង្គំផង!
សេចក្ដីអន្តរាយរបស់គេនឹងត្រឡប់មកលើក្បាលរបស់ខ្លួនវិញ ហើយអំពើហិង្សារបស់គេក៏នឹងធ្លាក់មកលើក្រយៅក្បាលរបស់ខ្លួនដែរ។
មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់ រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
ដោយហេតុនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដល់ពួកគេ នឹងបានដូច្នេះ៖ “ច្បាប់ថែមលើច្បាប់ ច្បាប់ថែមលើច្បាប់ មាត្រាថែមលើមាត្រា មាត្រាថែមលើមាត្រា នៅទីនេះបន្តិច នៅទីនោះបន្តួច” ដើម្បីឲ្យពួកគេចេញទៅដួលផ្ងារក្រោយ ក៏បាក់បែក ព្រមទាំងជាប់អន្ទាក់ ហើយត្រូវគេចាប់បានផង។
មនុស្សជាច្រើននឹងជំពប់នឹងថ្មនោះ ក៏ដួល ហើយបាក់បែកទៅ ពួកគេនឹងជាប់អន្ទាក់ ហើយត្រូវបានចាប់ផង”។
ក្រោយមក ព្រះបាទដារីយុសបានសរសេរទៅអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាដែលរស់នៅលើផែនដីទាំងមូលថា៖ “សូមឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាបានចម្រើនឡើង!