Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:13 - ព្រះគម្ពីរខ្មែរសាកល

13 ដោយហេតុនេះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ដល់​ពួកគេ នឹង​បាន​ដូច្នេះ​៖ “ច្បាប់​ថែមលើ​ច្បាប់ ច្បាប់​ថែមលើ​ច្បាប់ មាត្រា​ថែមលើ​មាត្រា មាត្រា​ថែមលើ​មាត្រា នៅ​ទីនេះ​បន្តិច នៅ​ទីនោះ​បន្តួច” ដើម្បីឲ្យ​ពួកគេ​ចេញទៅ​ដួល​ផ្ងារក្រោយ ក៏​បាក់បែក ព្រមទាំង​ជាប់អន្ទាក់ ហើយ​ត្រូវគេ​ចាប់បាន​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ហេតុនេះ​បាន​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​ទៅ​ដល់​គេ​ថា៖ "ពី​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ គឺ​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ គឺ​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ ហើយ​ដួល​ផ្ងារ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់​រើ​ពុំ​រួច​ឡើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​គេ ដូច​បង្ហាត់​កូន​ក្មេង​ថា: “ក កា កិ កី… អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!” ដូច្នេះ ពួក​គេ​នឹង​ជំពប់​ដួល បាក់​ដៃ​បាក់​ជើង ហើយ​ជាប់​អន្ទាក់​ចេញ​ពុំ​រួច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហេតុ​ដូច្នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នឹង​បាន​ដល់​គេ ដោយ​ច្បាប់​មួយ​ម្តងៗ ហើយ​នឹង​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ​ដួល​ផ្ងារ​ចុះ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ត្រូវ​ចាប់​បាន​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ ដូច​បង្ហាត់​កូន​ក្មេង​ថា: “«បញ្ជា​លើ​បញ្ជា ក្បួន​លើ​ក្បួន បន្តិច​ត្រង់​នេះ បន្តិច​ត្រង់​នោះ»!” ដូច្នេះ ពួក​គេ​នឹង​ជំពប់​ដួល បាក់​ដៃ​បាក់​ជើង ហើយ​ជាប់​អន្ទាក់​ចេញ​ពុំ​រួច​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 28:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​តុអាហារ​របស់ពួកគេ​ក្លាយជា​អង្គប់​នៅចំពោះ​ពួកគេ ហើយ​សូមឲ្យ​សេចក្ដីសុខសាន្ត​ក្លាយជា​អន្ទាក់​ដែរ​។


ដ្បិត​គឺ​ច្បាប់​ថែមលើ​ច្បាប់ ច្បាប់​ថែមលើ​ច្បាប់ មាត្រា​ថែមលើ​មាត្រា មាត្រា​ថែមលើ​មាត្រា នៅ​ទីនេះ​បន្តិច នៅ​ទីនោះ​បន្តួច​!”។


យើងខ្ញុំ​រាវរក​ជញ្ជាំង​ដូច​មនុស្ស​ខ្វាក់ភ្នែក ក៏​រាវរក​ដូច​មនុស្ស​គ្មាន​ភ្នែក យើងខ្ញុំ​ជំពប់​នៅ​ពេលថ្ងៃត្រង់​ដូចជា​នៅ​ពេលថ្ងៃលិច ក៏​ប្រៀបដូចជា​មនុស្ស​ស្លាប់​នៅក្នុងចំណោម​មនុស្សមានសុខភាពល្អ​។


ដូច្នេះ ពាក្យព្យាករ​របស់​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច​នៅក្នុង​ពួកគេ ដែល​ថា​: ‘អ្នករាល់គ្នា​នឹង​ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​មិន​យល់​សោះឡើយ​; អ្នករាល់គ្នា​នឹង​មើលហើយមើលទៀត ប៉ុន្តែ​មិន​ចាប់ភ្លឹក​សោះឡើយ​;


អ្នក​ដែល​ធ្លាក់​លើ​ថ្ម​នេះ នឹង​ត្រូវ​បាក់បែក ហើយ​អ្នកណាដែល​ថ្មនេះ​ធ្លាក់​លើ ថ្មនេះ​នឹង​កិន​អ្នកនោះ​ឲ្យខ្ទេចខ្ទី”។


រីឯ​ដាវីឌ​ក៏​ថ្លែងថា​: “សូមឲ្យ​ពិធីជប់លៀង​របស់​ពួកគេ​ក្លាយជា​អន្ទាក់ ជា​សំណាញ់ ជា​ហេតុបណ្ដាលឲ្យជំពប់ដួល និង​ជា​ការតបសង​ដល់​ពួកគេ​។


ចំពោះ​អ្នកដែលកំពុងវិនាស យើង​ជា​ក្លិន​នៃ​សេចក្ដីស្លាប់​ដែល​នាំទៅ​សេចក្ដីស្លាប់ រីឯ​ចំពោះ​អ្នកដែលកំពុងបានសង្គ្រោះ យើង​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំទៅ​ជីវិត​។ តើ​នរណា​ស័ក្ដិសម​នឹង​ការងារ​ទាំងនេះ​?


ក្នុង​សំបុត្រ​ទាំងអស់ គាត់​រៀបរាប់​អំពី​សេចក្ដីទាំងនេះ​ហើយ​។ ក្នុង​សំបុត្រទាំងនោះ​មាន​ចំណុចខ្លះ​ពិបាកយល់ ដែល​ពួក​គ្មានចំណេះដឹង និង​ពួក​មិនមាំមួន​បំប្លែង​ន័យ ដូចដែល​ពួកគេធ្វើដល់​បទគម្ពីរ​ឯទៀត​ៗ​ដែរ ដែលការនោះ​នាំមកនូវ​សេចក្ដីវិនាស​ដល់​ខ្លួន​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម