ទំនុកតម្កើង 51:18 - ព្រះគម្ពីរខ្មែរសាកល សូមប្រព្រឹត្តល្អដល់ស៊ីយ៉ូនតាមសេចក្ដីសន្ដោសរបស់ព្រះអង្គ សូមសាងសង់កំពែងយេរូសាឡិមផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមព្រះអង្គប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូន តាមព្រះហឫទ័យដ៏ល្អរបស់ព្រះអង្គ សូមសង់កំផែងក្រុងយេរូសាឡិមឡើងវិញផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន ហើយសូមមេត្តាប្រទានឲ្យ ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សូមទ្រង់ប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូន តាមបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់ សូមសង់កំផែងក្រុងយេរូសាឡិមឡើង អាល់គីតាប អុលឡោះតាអាឡាអើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន ហើយសូមមេត្តាប្រទានឲ្យ ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។ |
ព្រះយេហូវ៉ាសាងសង់យេរូសាឡិមឡើង ព្រះអង្គប្រមូលអ្នកដែលត្រូវបានបណ្ដេញចេញនៃអ៊ីស្រាអែលមកវិញ។
ដូច្នេះ ទូលបង្គំទូលថា៖ “មើល៍! ទូលបង្គំមកដល់ហើយ! នៅក្នុងក្រាំងគម្ពីរមានសរសេរទុកមកអំពីទូលបង្គំហើយ។
ដ្បិតព្រះនឹងសង្គ្រោះស៊ីយ៉ូន ហើយសង់ទីក្រុងទាំងឡាយនៃយូដាឡើងវិញ; ពួកគេនឹងរស់នៅទីនោះ ហើយកាន់កាប់វា។
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។
គេនឹងសង់ទីបាក់បែកពីបុរាណរបស់អ្នកឡើងវិញ; អ្នកនឹងតាំងគ្រឹះនៃជំនាន់ជាច្រើនឡើង; អ្នកនឹងត្រូវបានហៅថា ‘អ្នកជួសជុលចន្លោះបាក់បែក’ ក៏នឹងត្រូវបានហៅថា ‘អ្នកដែលស្ដារផ្លូវឡើងវិញដើម្បីឲ្យបានរស់នៅ’។
ដោយយល់ដល់ស៊ីយ៉ូន យើងមិននៅស្ងៀមទេ ដោយយល់ដល់យេរូសាឡិម យើងមិនស្ងៀមស្ងាត់ឡើយ រហូតទាល់តែសេចក្ដីសុចរិតរបស់នាងបានចេញមកដូចជារស្មីពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់នាងបានដូចជាចន្លុះដែលកំពុងឆេះ។
ដូច្នេះ ចូរដឹង ហើយយល់ថា ចាប់ពីចេញបង្គាប់ឲ្យសង់យេរូសាឡិមឡើងវិញ រហូតដល់អ្នកដឹកនាំដែលត្រូវបានចាក់ប្រេងអភិសេក គឺមាន ‘ប្រាំពីរគ្រា’ គុណនឹងប្រាំពីរ និង ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរ។ ពេលនោះ កន្លែងសាធារណៈ និងគូទឹកនឹងត្រូវបានសង់ឡើងវិញ ទោះបីជានៅក្នុងគ្រានៃទុក្ខវេទនាក៏ដោយ។
ដ្បិតយើងនឹងធ្វើជាកំពែងភ្លើងនៅជុំវិញនាង ក៏ធ្វើជាសិរីរុងរឿងនៅកណ្ដាលនាងដែរ’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា”។
ហ្វូងតូចអើយ កុំខ្លាចឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានអាណាចក្ររបស់ព្រះអង្គដល់អ្នករាល់គ្នាហើយ។
ព្រះអង្គបានកំណត់ទុកមុនតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យយើងមានឋានៈជាកូន ស្របតាមចេតនាល្អនៃបំណងព្រះហឫទ័យរបស់ព្រះអង្គ សម្រាប់អង្គទ្រង់ផ្ទាល់
ព្រះអង្គបានបើកឲ្យយើងស្គាល់អាថ៌កំបាំងនៃបំណងព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមចេតនាល្អរបស់ព្រះអង្គដែលកំណត់ទុកមុនក្នុងព្រះគ្រីស្ទ
ដ្បិតគឺព្រះ ដែលធ្វើសកម្មភាពក្នុងអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាទាំងមានបំណង និងទាំងប្រព្រឹត្តតាមបំណងព្រះហឫទ័យល្អរបស់ព្រះអង្គ។
ដោយហេតុនេះ យើងក៏តែងតែអធិស្ឋានសម្រាប់អ្នករាល់គ្នាជានិច្ចដែរ ឲ្យព្រះនៃយើងបានរាប់ថាអ្នករាល់គ្នាស័ក្ដិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយបានបំពេញឲ្យសម្រេចនូវគ្រប់ទាំងបំណងដ៏ល្អ និងកិច្ចការនៃជំនឿ ដោយព្រះចេស្ដា