ឱព្រះអើយ សូមសង្គ្រោះទូលបង្គំដោយព្រះនាមរបស់ព្រះអង្គ ហើយការពារក្ដីឲ្យទូលបង្គំដោយព្រះចេស្ដារបស់ព្រះអង្គផង!
ទំនុកតម្កើង 108:6 - ព្រះគម្ពីរខ្មែរសាកល សូមសង្គ្រោះដោយព្រះហស្តស្ដាំរបស់ព្រះអង្គ សូមព្រះអង្គឆ្លើយនឹងទូលបង្គំផង ដើម្បីឲ្យអ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គត្រូវបានរំដោះឲ្យរួច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួច សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ ហើយឆ្លើយតបទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ព្រះអង្គបានរួចជីវិត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យអស់អ្នកស្ងួនភ្ងារបស់ទ្រង់ បានប្រោសឲ្យរួច សូមជួយសង្គ្រោះ ដោយព្រះហស្តស្តាំនៃទ្រង់ ហើយឆ្លើយមកយើងខ្ញុំផង អាល់គីតាប សូមមកសង្គ្រោះយើងខ្ញុំ ដោយអំណាចរបស់ទ្រង់ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ទ្រង់បានរួចជីវិត! |
ឱព្រះអើយ សូមសង្គ្រោះទូលបង្គំដោយព្រះនាមរបស់ព្រះអង្គ ហើយការពារក្ដីឲ្យទូលបង្គំដោយព្រះចេស្ដារបស់ព្រះអង្គផង!
ពួកគេបានរាយសំណាញ់ដើម្បីទាក់ជើងរបស់ខ្ញុំ ព្រលឹងរបស់ខ្ញុំត្រូវបានបង្អោនចុះ។ ពួកគេបានជីករណ្ដៅនៅមុខខ្ញុំ ក៏ធ្លាក់ទៅក្នុងនោះវិញ។ សេឡា
ពេលនោះ មុនពេលពួកគេស្រែកហៅ យើងនឹងឆ្លើយ ខណៈដែលពួកគេកំពុងតែនិយាយនៅឡើយ យើងនឹងស្ដាប់។
ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត។ ចូរស្ដាប់តាមព្រះអង្គចុះ!”។
រំពេចនោះ មានសំឡេងមួយពីលើមេឃថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”៕
ជូនចំពោះអស់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះ ដែលត្រូវបានត្រាស់ហៅជាវិសុទ្ធជន ដែលរស់នៅរ៉ូម។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។
ដោយហេតុនេះ ក្នុងនាមជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះ ជាអ្នកដ៏វិសុទ្ធ និងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយដួងចិត្តនៃសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និងសេចក្ដីអត់ធ្មត់