Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 108:6 - អាល់គីតាប

6 សូម​មក​សង្គ្រោះ​យើង​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់ សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់ របស់​ទ្រង់​បាន​រួច​ជីវិត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 សូម​សង្គ្រោះ​ដោយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ សូម​ព្រះអង្គ​ឆ្លើយ​នឹង​ទូលបង្គំ​ផង ដើម្បីឲ្យ​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​ត្រូវបាន​រំដោះឲ្យរួច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដើម្បី​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ​បាន​រួច សូម​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ហើយ​ឆ្លើយ​តបទូល‌បង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់ របស់​ព្រះអង្គ​បាន​រួច​ជីវិត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដើម្បី​ឲ្យ​អស់​អ្នក​ស្ងួន‌ភ្ងា​របស់​ទ្រង់ បាន​ប្រោស​ឲ្យ​រួច សូម​ជួយ​សង្គ្រោះ ដោយ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់ ហើយ​ឆ្លើយ​មក​យើង​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 108:6
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ចាត់​ណាពី​ណាថាន​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទត ហើយ​ឲ្យ​នាម​កូន​នោះ​ថា «យេឌី‌ឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់អុលឡោះ‌តាអាឡា»។


បន្ទាប់​មក ចូរ​អង្វរ​រក​នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​អង្វរ​រក​នាមអុលឡោះ‌តាអាឡា​ដែរ។ ប្រសិន​បើ​អុលឡោះឬ ព្រះ​របស់​អ្នក​ឆ្លើយ​តប​ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ បញ្ជាក់​ថា អុលឡោះឬ ព្រះ​នោះ​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ»។ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា៖ «យល់​ព្រម»។


ពួក​គេ​យក​គោ​បា​មួយ​ក្បាល​មក​រៀប‌ចំ រួច​ចាប់​ផ្តើម​អង្វរ​រក​នាម​របស់​ព្រះ​បាល តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់​ដោយ​ពោល​ថា៖ «ឱ​ព្រះ​បាល​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​យើង​ខ្ញុំ​ផង!»។ ប៉ុន្តែ គ្មាន​ឮ​សូរ​សំឡេង ឬ​ចម្លើយ​អ្វី​សោះ។ ពួក​គេ​រាំ​ជុំ‌វិញ​អាសនៈ​ដែល​ពួក​គេ​បាន​សង់។


លុះ​ដល់​ថ្ងៃ​ជ្រេរ​បន្តិច ពួក​គេ​នាំ​គ្នា​ទាយ​រហូត​ដល់​ពេល​ជូន​សក្ការៈ‌បូជា​វេលា​ល្ងាច។ ប៉ុន្តែ គ្មាន​ឮ​សំឡេង គ្មាន​ចម្លើយ ឬ​ទី​សំគាល់​អ្វី​ឡើយ។


ឱ​អុលឡោះ​អើយ សូម​សង្គ្រោះ​ខ្ញុំ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ដោយ​យល់​ដល់​អំណាច​របស់​ទ្រង់។


សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់ ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ជា​ខ្លាំង។ ពួក​គេ​បាន​ជីក​រណ្ដៅ​នៅ​ពី​មុខ​ខ្ញុំ តែ​ខ្លួន​គេ​ផ្ទាល់​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ។ - សម្រាក


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​មាន​អំណាច ដ៏​ថ្កុំ​ថ្កើង​អស្ចារ្យ! ទ្រង់​កំទេច​ខ្មាំង​សត្រូវ​ដោយ​អំណាច​របស់​ទ្រង់។


ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត ពេល​ពួក​គេ​កំពុង​តែ​សូម‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។


«ចូរ​អង្វរ​រក​យើង នោះ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ។ យើង​នឹង​សំដែង​ឲ្យ​អ្នក​ដឹង​អំពី​ការ​អស្ចារ្យ​ផ្សេងៗ ជា​ការ​លាក់​កំបាំង ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក»។


កាល​ពេត្រុស​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​សំឡេង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ចូរ​ស្ដាប់​គាត់​ចុះ!»។


ពេល​នោះ មាន​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញ​ចិត្ដ​នឹង​គាត់​ណាស់!»។


សូម​ជម្រាប​មក​បង​ប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​អុលឡោះ​ស្រឡាញ់ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។ សូម​អុលឡោះ ជា​បិតា​របស់​យើង និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ជាអម្ចាស់ ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន!។


ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​នៃ​គុណ ដែល​ទ្រង់​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​នាម​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។


ចំពោះ​កូន​ចៅ​ពុន‌យ៉ាមីន គាត់​ថ្លែង​ថា: អុលឡោះ‌តាអាឡា​ស្រឡាញ់​ពុន‌យ៉ាមីន​ណាស់ គេ​នៅ​ជា​មួយ​ទ្រង់​យ៉ាង​កក់​ក្តៅ អុលឡោះ‌តាអាឡា​ការ‌ពារ​គេ​ជា​និច្ច ហើយ​ទ្រង់​នៅ​ជា​មួយ​គេ។


ដោយ​អុលឡោះ​បាន​ជ្រើស‌រើស​បង​ប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ បង​ប្អូន​ត្រូវ​តែ​កាន់​ចិត្ដ​អាណិត‌មេត្ដា ចិត្ដ​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ដ​ស្លូត‌បូត និង​ចិត្ដ​ខន្ដី អត់‌ធ្មត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម