ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
អេសាយ 32:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសម្លៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញ។ ព្រះគម្ពីរខ្មែរសាកល ពួកស្ត្រីឥតកង្វល់អើយ ចូរញ័ររន្ធត់! ពួកស្ត្រីឥតខ្វល់ខ្វាយអើយ ចូរភ័យញ័រ! ចូរដោះសម្លៀកបំពាក់ចេញ ហើយនៅអាក្រាត រួចក្រវាត់ក្រណាត់ធ្មៃនៅនឹងចង្កេះទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់ ពួកស្ត្រីដែលឥតកង្វល់អើយ អ្នករាល់គ្នានឹងត្រូវភ័យញ័រ! ចូរយកសម្លៀកបំពាក់ចេញ រួចពាក់អាវកាន់ទុក្ខវិញ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសំលៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញទៅ អាល់គីតាប ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់ ពួកស្ត្រីដែលឥតកង្វល់អើយ អ្នករាល់គ្នានឹងត្រូវភ័យញ័រ! ចូរយកសម្លៀកបំពាក់ចេញ រួចពាក់អាវកាន់ទុក្ខវិញ! |
ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
កាលប្រជាជនឮព្រះបន្ទូលធ្ងន់ៗដូច្នេះ ពួកគេក៏មានចិត្តសោកសៅ ហើយគ្មានអ្នកណាម្នាក់ពាក់គ្រឿងលម្អអ្វីឡើយ។
ឯមនុស្ស នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួច ពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ គឺក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
ដើម្បីចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ ក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
នោះស្តេចអាសស៊ើរនឹងដឹកពួកឈ្លើយ ជាពួកដែលបំបរចេញពីស្រុកអេស៊ីព្ទ និងពីស្រុកអេធីយ៉ូពី ទាំងចាស់ទាំងក្មេង នាំទៅទាំងខ្លួនអាក្រាត និងជើងទទេ ព្រមទាំងគូថបើកឲ្យឃើញ យ៉ាងនោះដែរ ទុកជាសេចក្ដីខ្មាសដល់សាសន៍អេស៊ីព្ទ។
នៅគ្រានោះ ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានហៅអ្នករាល់គ្នា ឲ្យមកយំ ឲ្យមកសោយសោក កោរសក់ ហើយស្លៀកសំពត់ធ្មៃ
នឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចងជំនួសខ្សែក្រវាត់ ក្បាលតម្ពែកជំនួសសក់សំអាង សំពត់ធ្មៃជំនួសសំពត់ល្បើក ស្នាមអាម៉ាស់ជំនួសរូបសម្ផស្ស។
ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះ ភ្លើងឆេះបន្សុសនេះបាន? តើមានអ្នកណាអាចនឹងនៅចំពោះភ្លើងឆេះ នៅអស់កល្បជានិច្ចបាន?
ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ អ្នកអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ អ្នកនឹកក្នុងចិត្តថា គឺយើងនេះហើយ ឥតមានអ្នកណាទៀតឡើយ យើងនឹងមិនក្លាយជាស្ត្រីមេម៉ាយ ក៏មិនដែលបាត់បង់កូនឡើយ
ហេតុនេះ ចូរអ្នករាល់គ្នាស្លៀកសំពត់ធ្មៃ ព្រមទាំងទួញទំនួញ ហើយទ្រហោយំចុះ ដ្បិតសេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា មិនបានបែរចេញពីយើងរាល់គ្នាទេ។
ឱហែសបូនអើយ ចូរទ្រហោយំចុះ ដ្បិតក្រុងអៃយត្រូវខូចអស់ហើយ ឱពួកកូនស្រីនៃក្រុងរ៉ាបាតអើយ ចូរស្រែកឡើង ចូរស្លៀកសំពត់ធ្មៃ ហើយទួញទំនួញចុះ ត្រូវរត់ទៅមកតាមរបង ដ្បិតព្រះម៉ូឡុកនឹងត្រូវចាប់យកទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកចៅហ្វាយទាំងប៉ុន្មាន។
ឱកូនស្រីនៃប្រជារាស្ត្ររបស់យើងអើយ ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ ត្រូវកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែមួយ ជាទំនួញយ៉ាងជូរចត់បំផុត ព្រោះមេបំផ្លាញនឹងមកលើយើងរាល់គ្នាភ្លាម។
ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
ចូរទួញសោក ដូចស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃ យំកាន់ទុក្ខនឹងគូដណ្ដឹងរបស់នាងស្លាប់។
ហេតុនេះ ឱអ៊ីស្រាអែលអើយ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងនេះឯង ដោយព្រោះយើងនឹងប្រព្រឹត្តដូច្នេះ ចំពោះអ្នករាល់គ្នា ឱអ៊ីស្រាអែលអើយ ចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នកទៅ!
នោះហើយ ជាទីក្រុងដែលតែងតែបានសប្បាយ ហើយឥតកង្វល់ ជាក្រុងដែលរមែងគិតក្នុងចិត្តថា «មានតែអញទេ ក្រៅពីអញគ្មានទីក្រុងណាសោះ» ទីក្រុងនោះបានត្រឡប់ជាស្ងាត់ច្រៀប ជាជម្រកសម្រាប់ពពួកសត្វព្រៃយ៉ាងណាហ្ន៎! អស់អ្នកណាដែលដើរតាមទីនោះ នឹងហួចចំអក ហើយរលាស់ដៃ។
នោះអ្នកត្រូវបម្រើខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងចាត់ឲ្យមកទាស់នឹងអ្នក គឺអ្នកនឹងបម្រើគេទាំងស្រេកឃ្លាន ទាំងអាក្រាត ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គនឹងបំពាក់នឹមដែកលើកអ្នក រហូតទាល់តែអ្នកវិនាស។
អ្នករាល់គ្នាបានរស់នៅលើផែនដីយ៉ាងថ្កុំថ្កើង តាមតែចំណង់ចិត្ត អ្នករាល់គ្នាចម្អែតចិត្ត ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។