Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 32:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចម្ការ​ដែល​គាប់​ចិត្ត និង​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​ដុះ‌ដាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ចូរ​យំគក់ទ្រូង​ចំពោះ​ចម្ការ​ដ៏គាប់ចិត្ត ចំពោះ​ដើមទំពាំងបាយជូរ​ដ៏​សម្បូរផលផ្លែ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ចូរ​នាំ​គ្នា​គក់​ទ្រូង កាន់​ទុក្ខ ហើយ​យំ​ស្រណោះ​ស្រែ​ចម្ការ និង​ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ធ្លាប់​តែ​ផ្ដល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចំការ​ដែល​គាប់​ចិត្ត ហើយ​នឹង​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​ដុះ‌ដាល

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ចូរ​នាំ​គ្នា​គក់​ទ្រូង កាន់​ទុក្ខ ហើយ​យំ​ស្រណោះ​ស្រែ​ចម្ការ និង​ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ធ្លាប់​តែ​ផ្តល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ!

សូមមើលជំពូក ចម្លង




អេសាយ 32:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កម្ចាត់‌កម្ចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង


ទឹក​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​សោយ‌សោក ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ស្វិត​ក្រៀម​ដែរ ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ​គេ​ដក​ដង្ហើម​ធំ។


នៅ​ក្នុង​ស្រុក​របស់​ប្រជា‌រាស្ត្រ​យើង នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ នៅក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​អរ​សប្បាយ​នៅក្នុង​ទី​ក្រុង។


ភ្នែក​របស់​ខ្ញុំ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​កូន​តូច​នឹង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង។


មួយ​ទៀត យើង​បាន​ស្បថ​នឹង​គេ នៅ​ទី​រហោ‌ស្ថាន​ថា យើង​មិន​ព្រម​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​ឲ្យ​ដល់​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​ជា​ស្រុក​រុងរឿង​ជាង​អស់​ទាំង​ស្រុក​នោះ​ទេ។


នៅ​ថ្ងៃ​នោះ យើង​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​មួយ​ដែល​យើង​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់។


វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​យើង ក៏​បាន​ស៊ី​កម្ទេច​ដើម​ល្វា​របស់​យើង វា​ហែក​សម្បក ហើយ​គ្រវែង​ចោល វា​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ប្រែ​ទៅ​ជា​ស។


ព្រះ‌នាង​ហ៊ូសាប​ត្រូវ​គេ​ចាប់​ជា​ឈ្លើយ ពួក​បាវ​បម្រើ​ស្រី​របស់​ព្រះ‌នាង​ក៏​ថ្ងូរ​ដូច​ជា​ព្រាប ទាំង​គក់​ទ្រូង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម