Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 47:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ អ្នក​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ អ្នក​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ យើង​នឹង​មិនក្លាយ​ជា​ស្ត្រី​មេម៉ាយ ក៏​មិន​ដែល​បាត់​បង់​កូន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 អ្នកដែល​ត្រេកត្រអាលនឹងការសប្បាយ ដែល​រស់នៅ​ដោយ​សុខដុមរមនា​អើយ អ្នក​និយាយ​ក្នុងចិត្ត​ថា​: ‘គឺ​អញ​ហ្នឹងហើយ គ្មានអ្នកណា​ក្រៅពី​អញ​ឡើយ​។ អញ​នឹង​មិន​អង្គុយ​ជា​ស្ត្រីមេម៉ាយ​ឡើយ ក៏​មិន​ស្គាល់​ការបាត់បង់កូន​ដែរ’។ ដូច្នេះ​ឥឡូវនេះ ចូរ​ស្ដាប់​សេចក្ដីនេះ​ចុះ​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ក្រុង​ដែល​ធ្លាប់​តែ​សម្បូណ៌​សប្បាយ គិត​តែ​ពី​អួត​ក្អេង‌ក្អាង​អើយ អ្នក​តែង​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ អញ​នឹង​មិន​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ អញ​នឹង​មិន​បាត់​បង់​កូន​ចៅ​ជា​ដាច់​ខាត!”។ ក៏​ប៉ុន្តែ ឥឡូវ​នេះ ចូរ​ស្ដាប់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ ឯង​ដែល​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ អញ​នឹង​មិន​ដែល​អង្គុយ​ជា​ស្រី​មេម៉ាយ ក៏​មិន​ដែល​ស្គាល់​ការ​ប្រាស‌ចាក​កូន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ក្រុង​ដែល​ធ្លាប់​តែ​សម្បូណ៌​សប្បាយ គិត​តែ​ពី​អួត​ក្អេង‌ក្អាង​អើយ អ្នក​តែង​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ អញ​នឹង​មិន​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ អញ​នឹង​មិន​បាត់​បង់​កូន​ចៅ​ជា​ដាច់​ខាត!”។ ក៏​ប៉ុន្តែ ឥឡូវ​នេះ​ចូរ​ស្ដាប់!

សូមមើលជំពូក ចម្លង




អេសាយ 47:8
36 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក យើង​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។


ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ញាប់‌ញ័រ​ចុះ ឱ​ពួក​អ្នក​ដែល​នៅ​ព្រងើយ​អើយ ចូរ​មាន​សេចក្ដី​ថប់​ព្រួយ​ចុះ ចូរ​ដោះ​សម្លៀក‌បំពាក់​ចេញ​ឲ្យ​ខ្លួន​នៅ​ទទេ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ។


ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ហើយ​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ឯ​អ្នក​រាល់​គ្នា ជា​កូន​ស្រី​ដែល​នៅ​ព្រងើយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ខ្ញុំ។


ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ព្រះ‌អង្គ​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី​ឲ្យមាន​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «គឺ​យើង​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។


យើង​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​យើង​ឥត​មាន​ព្រះ​ណា​ទៀត​សោះ យើង​នឹង​ក្រវាត់​ឲ្យ​អ្នក ទោះ​បើ​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ។


ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្លៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ។


ពី​ព្រោះ​អ្នក​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​អ្នក អ្នក​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​អ្នក​ទេ ឯ​ប្រាជ្ញា និង​ចំណេះ​របស់​អ្នក បាន​បង្ខូច​ចិត្ត​អ្នក​ហើយ អ្នក​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​ក្រោក​ទៅ​ឯ​សាសន៍​មួយ​ដែល​អាច​រស់​នៅ​បាន​សុខ ហើយ​ឥត​កង្វល់​ចុះ គេ​គ្មាន​ទ្វារ គ្មាន​រនុក ជា​ពួក​អ្នក​ដែល​នៅ​តែ​គ្នា​គេ​ប៉ុណ្ណោះ។


ឱ​អ្នក​រាល់​គ្នា​ដែល​ប្លន់​មត៌ក​របស់​យើងអើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អំណរ ដោយ​ព្រោះ​ចិត្ត​អ្នក​រាល់​គ្នា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​លោភ ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ ហើយ​កញ្ច្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ទោះ​បើ​ក្រុង​បាប៊ីឡូន​នឹង​លើក​ខ្លួន​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ចម្រើន​កម្លាំង​នៃ​ទី​ខ្ពស់​របស់​គេ ឲ្យ​រឹត​តែ​មាំ‌មួន​ឡើង​ក៏​ដោយ គង់​តែ​យើង​នឹង​ឲ្យ​ពួក​បំផ្លាញ​ឡើង​ទៅ​ដល់​គេ​ដែរ។


មើល៍! អំពើ​ទុច្ចរិត​របស់​សូដុម ជា​ប្អូន​ស្រី​អ្នក ព្រម​ទាំង​កូន គឺ​មាន​អំនួត មាន​អាហារ​បរិ‌ភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចម្រើន ឥត​ដែល​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​ឡើយ។


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ម្ចាស់​ដ៏​ធំ​នៃ​ក្រុង​ទីរ៉ុស​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​កើត​មាន​ចិត្ត​ធំ ហើយ​បាន​ពោល​ថា យើង​ជា​ព្រះ យើង​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​នៅ​កណ្ដាល​សមុទ្រ ប៉ុន្តែ អ្នក​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ ទោះ​បើ​អ្នក​បាន​តាំង​ចិត្ត​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​ព្រះ​ក៏​ដោយ។


នៅ​ថ្ងៃ​នោះ ពួក​ទូត​នឹង​ចេញ​ពី​យើង​ទៅ ជិះ​នាវា​ទៅ​បំភ័យ​ដល់​ពួក​សាសន៍​អេធី‌យ៉ូពី ដែល​នៅ​ដោយ​ឥត​កង្វល់ នឹង​មាន​សេចក្ដី​តក់‌ស្លុត​គ្រប​លើ​គេ ដូច​ជា​នៅ​ថ្ងៃ​របស់​ស្រុក​អេស៊ីព្ទ​ដែរ ដ្បិត​មើល៍! ថ្ងៃ​នោះ​មក​ហើយ»។


ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ទ្រង់​នឹង​តម្កើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​អស់​ទាំង​ព្រះ។ ស្ដេច​នោះ​នឹង​ចម្រើន​ឡើង​រហូត​ទាល់​តែ​សេចក្ដី​ក្រោធ​ឡើង​ដល់​កម្រិត ដ្បិត​អ្វី​ដែល​បាន​កំណត់​ហើយ ត្រូវ​តែ​បាន​សម្រេច។


បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះគឺ​ព្រះ​ករុណា ដែល​បាន​ចម្រើន​ឡើងជា​ធំ ហើយ​មាន​អានុ‌ភាព។ ដ្បិត​ភាព​ធំ​របស់​ព្រះ‌ករុណា​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ក៏​ដល់​ចុង​ផែន‌ដី​ដែរ។


ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ប្រោស​មេត្តា​ទទូល​យោបល់​ទូល‌បង្គំ​ចុះ សូម​ទ្រង់​លះ​បង់​អំពើ​បាប ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​លះ​បង់​អំពើ​ទុច្ចរិត​ផង ដោយ​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ដើម្បី​ឲ្យ​ព្រះ​ករុណា​បាន​ចម្រុង​ចម្រើន​យូរ​អង្វែង»។


ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​យើង​បានសង់​ទុក​ជា​‌រាជ‌ស្ថាន ដោយ​អំណាច​អានុ‌ភាព​របស់​យើង ហើយ​សម្រាប់​ជា​សិរី‌ល្អ​នៃ​តេជា​‌នុភាព​របស់​យើង​ទេ​ឬ?»


យើង នេប៊ូ‌ក្នេសា កំពុង​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចម្រើន​នៅ​ក្នុង​រាជ‌វាំង​របស់​យើង។


ព្រះ‌ករុណា​បាន​តម្កើង​អង្គ​ទ្រង់ ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌។ ព្រះ​ករុណា​បាន​បញ្ជា​ឲ្យ​គេ​យក​ពែង​របស់​ព្រះ‌វិហារ​របស់​ព្រះ​អង្គ​មក​ចំពោះ​ព្រះ​ករុណា ហើយ​ព្រះ​ករុណា និង​ពួក​សេនាបតី ពួក​មហេសី និង​ពួក​ស្ដ្រី​អ្នក​ម្នាង​របស់​ព្រះ​ករុណា បាន​ផឹក​ស្រា​ពី​ពែង​ទាំង​នោះ ព្រះ​ករុណា​បាន​សរសើរ​តម្កើង​ព្រះដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ឯ​ព្រះ ដែល​ដង្ហើម​របស់​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្តរបស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ក៏​ជា​របស់​ព្រះ​អង្គ ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ‌អង្គ​ទេ។


នៅ​យប់​នោះ​ឯង ព្រះ​បាទ​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ ក៏​ត្រូវ​គេ​ធ្វើ​គុត


ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ដូច​ជា​ជញ្ជ្រាំង​ស្ងួត ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា។


នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​ពេស្យា ដែល​មាន​រូប​ឆោម‌ឆាយ​ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​សាសន៍​ទាំង​ឡាយ ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា។


គេ​គួរ​ស្ញែង​ខ្លាច ហើយ​មាន​ភាព​គួរ​ស្បើម សេចក្ដី​យុត្តិ‌ធម៌ និង​យស‌សក្តិ​របស់​គេ មក​តែ​ពី​ខ្លួន​គេ​ទេ។


នោះ​ហើយ ជា​ទី​ក្រុង​ដែល​តែង‌តែ​បាន​សប្បាយ ហើយ​ឥត​កង្វល់ ជា​ក្រុង​ដែល​រមែង​គិត​ក្នុង​ចិត្ត​ថា «មាន​តែ​អញ​ទេ ក្រៅ​ពី​អញ​គ្មាន​ទី​ក្រុង​ណា​សោះ» ទី​ក្រុង​នោះ​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ជា​ជម្រក​សម្រាប់​ពពួក​សត្វ​ព្រៃ​យ៉ាង​ណា​ហ្ន៎! អស់​អ្នក​ណា​ដែល​ដើរ​តាម​ទី​នោះ នឹង​ហួច​ចំអក ហើយ​រលាស់​ដៃ។


ដែល​ប្រឆាំង ហើយ​លើក​ខ្លួន​ឡើង​ខ្ពស់ លើស​ជាង​អស់​ទាំង​អ្វីៗដែល​ហៅ​ថា​ព្រះ ឬវត្ថុ​ដែល​គេ​ថ្វាយ​បង្គំ រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​ទៀត​ផង។


ប៉ុន្ដែ ពួក​កូន​ចៅ​ដាន់​បាន​នាំ​យក​របស់​ដែល​មីកា​បាន​ធ្វើ និង​សង្ឃ​របស់​គាត់ ទៅ​ដល់​ក្រុង​ឡាអ៊ីស ជួប​មនុស្ស​មួយ​ក្រុម​ដែល​នៅ​ស្ងប់​ស្ងៀម ឥត​ព្រួយ​បារម្ភ រួចក៏​ប្រហារគេ​ដោយ​មុខ​ដាវ ព្រម​ទាំង​យក​ភ្លើង​ឆួល​ទី​ក្រុង​ចោល


ពេល​នោះ អ្នក​ទាំង​ប្រាំក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​បាន​មក​ដល់​ក្រុង​ឡាអ៊ីស។ គេ​ឃើញ​មនុស្សដែល​រស់​នៅ​ទីនោះ​ដោយ​សុខ‌សាន្ត តាម​របៀប​សាសន៍​ស៊ីដូន គឺ​ស្ងប់​ស្ងៀម ឥត​បារម្ភ​អ្វី​ឡើយ។ គេ​មាន​ទ្រព្យ​សម្បត្តិ​បរិបូរ ឥត​ខ្វះ​អ្វីនៅ​លើ​ផែន​ដី​ឡើយ ប៉ុន្ដែ គេ​រស់​នៅ​ឆ្ងាយ​ពី​សាសន៍​ស៊ីដូន ហើយ​គ្មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម