Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​រាល់​គ្នា​បាន​រស់​នៅ​លើ​ផែនដី​យ៉ាង​ថ្កុំ​ថ្កើង តាម​តែ​ចំណង់​ចិត្ត អ្នក​រាល់​គ្នា​ចម្អែត​ចិត្ត ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 អ្នករាល់គ្នា​បាន​រស់នៅក្នុងភាពប្រណិត​លើ​ផែនដី ទាំង​រស់នៅតាមអំពើចិត្ត ហើយ​បាន​បំប៉ន​ចិត្ត​របស់ខ្លួន​សម្រាប់​ថ្ងៃ​នៃ​ការសម្លាប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 អ្នក​រាល់គ្នា​បាន​រស់នៅ​លើ​ផែនដី​នេះ​យ៉ាង​ថ្កុំថ្កើង​រុងរឿង​ តាម​បំណង​ស្រើបស្រាល​ ហើយ​អ្នក​រាល់គ្នា​បាន​ចម្អែត​ចិត្ដ​របស់​ខ្លួន​ដូច​ជា​នៅ​ថ្ងៃ​សម្លាប់​សត្វ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​រាល់​គ្នា​រស់​នៅ​លើ​ផែនដី​នេះ​យ៉ាង​សម្បូណ៌​សប្បាយ ថ្កុំ‌ថ្កើង រុងរឿង ហើយ​អ្នក​រាល់​គ្នា​បំពេញ​ចំណង់​ចិត្ត​ខ្លួន​យ៉ាង​ឆ្អែត​ស្កប់​ស្កល់ ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អ្នក​រាល់​គ្នា​បាន​នៅ​លើ​ផែនដី បែប​ប្រសើរ​រុងរឿង តាម​តែ​ចិត្ត​សំរើប​ស្រើប ទាំង​ចំអែត​ចិត្ត ដូច​ជា​នៅ​ថ្ងៃ​សំឡាប់​សត្វ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​រាល់​គ្នា​រស់​នៅ​លើ​ផែនដី​នេះ​យ៉ាង​សម្បូណ៌​សប្បាយ ថ្កុំ‌ថ្កើង​រុង‌រឿង ហើយ​អ្នក​រាល់​គ្នា​បំពេញ​ចំណង់​ចិត្ដ​ខ្លួន​យ៉ាង​ឆ្អែត​ស្កប់​ស្កល់ ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។

សូមមើលជំពូក ចម្លង




យ៉ាកុប 5:5
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​រួច​ពី​មនុស្ស​ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ឲ្យ​រួច​ពី​មនុស្ស​លោកីយ៍​នេះ ដែល​ចំណែក​របស់​គេ មាន​តែ​នៅ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ។ ពោះ​គេ​បាន​ឆ្អែត​ដោយ‌សារ​ទ្រព្យ​សម្បត្តិ របស់​ព្រះ‌អង្គ គេ​បាន​ស្កប់​ចិត្ត​ដោយ​មាន​កូន​ច្រើន ហើយ​គេ​ចែក​ទ្រព្យ​សម្បត្តិ ដល់​កូន​ង៉ែត​របស់​គេ​ទៀត​ផង។


ភ្នែក​គេ​លៀន​ចេញដោយ​មាន​សាច់​ច្រើន ចិត្ត​គេ​ហូរ​ហៀរ​ដោយ​សេចក្ដី​ចំកួត។


បើ​មាន​តែ​បាយ​ក្រៀម​មួយ​ដុំ ដែល​បរិ‌ភោគ​ដោយ​សេចក្ដី​សុខ វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង តែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ។


«នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ


ឱ​មនុស្ស​កំលោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំលោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្ដាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​នឹង​ហៅ​ឯង​មក​ជំនុំ‌ជម្រះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន។


តែ​មើល៍ មាន​សុទ្ធ​តែ​អំណរ ហើយ​រីក‌រាយ​វិញ ជា​ការ​សម្លាប់​គោ និង​ចៀម ស៊ី​សាច់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដោយ​ពោល​ថា ចូរ​យើង​ស៊ី ហើយ​ផឹក​ទៅ ដ្បិត​នៅ​ថ្ងៃ​ស្អែក​នេះ យើង​ត្រូវ​ស្លាប់​ហើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់ មាន​ដំណើរ​ងើប‌ងើយ ផាត់​រង្វង់​ភ្នែក ដើរ​កាច់​រាង ហើយ​ដើរ​ឲ្យ​គេឮ​សូរ​កណ្ដឹង​កង​ជើង។


ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ អ្នក​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ អ្នក​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ យើង​នឹង​មិនក្លាយ​ជា​ស្ត្រី​មេម៉ាយ ក៏​មិន​ដែល​បាត់​បង់​កូន​ឡើយ


គេ​ថា អញ្ជើញ​មក យើង​នឹង​រក​ស្រា​ទំពាំង‌បាយ‌ជូរ យើង​នឹង​ផឹក​គ្រឿង​ស្រវឹង​ទាល់​តែ​ឆ្អែត ហើយ​ថ្ងៃ​ស្អែក​នឹង​ដូច​ជា​ថ្ងៃ​នេះ​ដែរ ព្រោះ​នៅ​មាន​បរិបូរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូល‌បង្គំ ដែល​នៅ​ជិត​ព្រះ‌អង្គ​ជា​យ៉ាង​ណា សូម​ព្រះ‌អង្គ​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សម្រាប់​នាំ​ទៅ​សម្លាប់ ហើយ​តម្រូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សម្លាប់។


ឱ​ពួក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ឱ​ពួក​ម្ចាស់​ហ្វូង​ចៀម​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ទៅ ដ្បិត​គ្រា​ដែល​ត្រូវ​សម្លេះ និង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​បែក​ដូច​ជា​ភាជនៈ​មាន​តម្លៃ។


មើល៍! អំពើ​ទុច្ចរិត​របស់​សូដុម ជា​ប្អូន​ស្រី​អ្នក ព្រម​ទាំង​កូន គឺ​មាន​អំនួត មាន​អាហារ​បរិ‌ភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចម្រើន ឥត​ដែល​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​ឡើយ។


ឯ​អ្នក កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ប្រាប់​ដល់​សត្វ​ស្លាប​គ្រប់​យ៉ាង និង​ដល់​អស់​ទាំង​សត្វ​ព្រៃ​នៅ​ផែនដី​ថា ចូរ​មូល​គ្នា​មក ចូរ​ប្រជុំ​គ្នា​ពី​គ្រប់​ទិស មក​ឯ​យញ្ញ‌បូជា​របស់​យើង ដែល​យើង​ធ្វើ​សម្រាប់​អ្នក​រាល់​គ្នា ជា​យញ្ញ‌បូជា​យ៉ាង​ធំ នៅ​លើ​អស់​ទាំង​ភ្នំ​ស្រុក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​បាន​ស៊ី​សាច់ ហើយ​ផឹក​ឈាម


វេទនា​ដល់​អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​អស់​អ្នក​ដែល​រស់ យ៉ាង​សុខ‌សាន្ត​នៅ​លើ​ភ្នំ​សាម៉ារី ជា​ពួក​អ្នក​ប្រ​មុខ​នៃ​ជាតិ​សាសន៍​ដ៏​សំខាន់​ជាង​គេ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទៅ​ពឹង​ផ្អែក!


«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​ជប់​លៀង​យ៉ាង​អធិកអធម​រាល់​ថ្ងៃ។


តែ​លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ​បាន​តែ​សេចក្តី​អាក្រក់ ឥឡូវ​នេះ គាត់​បានក្សាន្ត​ចិត្ត​ហើយ តែ​ឯង​វិញ​ត្រូវ​វេទនា។


ចូរ​យើង​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស នោះ​ឡើយ។


តែ​ស្ត្រី​មេម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើប​ស្រាល ទោះ​បើ​នៅ​រស់​ក៏​ដោយ ក៏​ឈ្មោះ​ថា​ស្លាប់​ដែរ។


ជា​មនុស្ស​មាន​ចិត្ត​ក្បត់ ឆាប់​ច្រឡោត មាន​ចិត្ត​ធំ ចូល​ចិត្ត​សប្បាយ​ជា​ជាងស្រឡាញ់​ព្រះ


គេ​រង​ទុក្ខ​ជា​ឈ្នួល​នៃ​អំពើ​ទុច្ចរិត​របស់​គេ។ គេ​រាប់​ការ​នោះ​ជា​សេចក្ដី​ត្រេក​ត្រអាល ដើម្បី​អរ​សប្បាយ​នៅ​ពេល​ថ្ងៃ។ គេ​ជា​ស្នាម​ប្រឡាក់ និង​ជា​សេចក្ដី​ស្មោក‌គ្រោក ដោយ​ត្រេក‌អរ​នឹង​សេចក្ដី​បញ្ឆោត​របស់​ខ្លួន កាល​គេ​ជប់​លៀង​ជា​មួយ​អ្នក​រាល់​គ្នា។


មនុស្ស​ទាំង​នេះ​ជា​ស្នាម​ប្រឡាក់ នៅ​ក្នុង​ពិធី​ដែល​អ្នក​រាល់​គ្នា​ប្រកប​អាហារ​ដោយចិត្ត​ស្រឡាញ់ គេ​ស៊ី​ផឹក​ដោយ​ឥត​ក្រែង គេ​បំពេញ​តែ​ក្រពះ​របស់​គេ គេ​ជា​ពពក​គ្មាន​ទឹក ដែល​រសាត់​តាម​ខ្យល់ ជា​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ជា​សេចក្ដី​ស្លាប់​ពីរ​ដង ហើយ​ត្រូវ​រលើង​ឫស


ក្រុង​នោះ​បាន​តម្កើង​ខ្លួន ហើយ​រស់​ដោយ​ឆើត‌ឆាយ​យ៉ាង​ណា នោះ​គេ​ក៏​ត្រូវ​វេទនា និង​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​គេ​គិត​ក្នុង​ចិត្ត​ថា "យើង​អង្គុយ​ជា​មហា‌ក្សត្រិយានី មិន​មែន​ជា​មេម៉ាយ​ទេ ហើយ​យើង​នឹង​មិន​ត្រូវ​សោក​សង្រេង​ឡើយ" ។


អ័ប៊ី‌កែល​បាន​វិល​ទៅ​រក​ណា‌បាល​ជា​ប្តី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​ជប់​លៀង​នៃ​ស្តេច ឯ​ណា‌បាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះ នាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិច ឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង។


ត្រូវ​និយាយ​ដូច្នេះ​ថា "ជម្រាប​សួរ​លោក សូម​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ព្រម​ទាំង​គ្រួសារ​លោក និង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម