Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 49:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឱ​ហែសបូន​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ក្រុង​អៃយ​ត្រូវ​ខូច‌អស់​ហើយ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​រ៉ាបាត​អើយ ចូរ​ស្រែក​ឡើង ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​ទំនួញ​ចុះ ត្រូវ​រត់​ទៅ​មក​តាម​របង ដ្បិត​ព្រះ‌ម៉ូឡុក​នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​ក្រុង​ហេស‌បូន​អើយ ចូរ​ស្រែក​យ៉ាង​ខ្លាំង​ទៅ ដ្បិត​ក្រុង​អៃ​វិនាស​សូន្យ​ហើយ! អ្នក​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​រ៉ាបាត​អើយ ចូរ​ស្រែក​ទ្រហោ​យំ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខ ចូរ​រត់​ទៅ​រត់​មក តាម​បណ្ដោយ​កំពែង​ក្រុង ដ្បិត​ម៉ូឡុក​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ ជា​មួយ​ពួក​បូជា‌ចារ្យ និង​ពួក​មន្ត្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​ហែសបូន​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ក្រុង​អៃយ​ត្រូវ​ខូច​បង់​ហើយ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​រ៉ាបាត​អើយ ចូរ​ស្រែក​ឡើង ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​ទំនួញ​ចុះ ត្រូវ​ឲ្យ​រត់​ទៅ​មក​តាម​របង ដ្បិត​ព្រះ‌ម៉ូឡុក​នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​ចៅហ្វាយ​វា​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្នក​ក្រុង​ហេស‌បូន​អើយ ចូរ​ស្រែក​យ៉ាង​ខ្លាំង​ទៅ ដ្បិត​ក្រុង​អៃ​វិនាស​សូន្យ​ហើយ! អ្នក​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​រ៉ាបាត​អើយ ចូរ​ស្រែក​ទ្រហោ​យំ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខ ចូរ​រត់​ទៅ​រត់​មក តាម​បណ្ដោយ​កំពែង​ក្រុង ដ្បិត​ម៉ូឡុក​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ ជា​មួយ​ពួក​បូជាចារ្យ និង​ពួក​មន្ត្រី។

សូមមើលជំពូក ចម្លង




យេរេមា 49:3
28 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​រដូវ​ក្ដៅ​នៃ​ឆ្នាំ ជា​ពេល​ដែល​ស្តេច​ទាំង​ប៉ុន្មាន​ត្រូវ​ចេញ​ទៅ​ច្បាំង ព្រះបាទ​ដាវីឌ​បាន​ចាត់​យ៉ូអាប់ ជា​មួយ​ពល​ទ័ព​របស់​លោក និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឲ្យ​ទៅ គេ​បាន​បំផ្លាញ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ច្បាំង​ក្រុង​រ៉ាបាត ឯ​ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។


ព្រោះ​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន និង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ និង​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន។ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យើង ដើម្បី​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​យើង ហើយ​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ដូច​ជា​ដាវីឌ ជា​បិតា​ទេ។


ព្រោះ​ព្រះបាទ​សាឡូម៉ូន​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​របស់​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ។


ស្ដេច​បាន​បំផ្លាញ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោចិ៍ ដែល​ព្រះបាទសាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​តង្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្ដេច​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ។


អ្នក​ក្រុង​បេត-អែល និង​អៃយ មាន ២២៣ នាក់


ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នេះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា


ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​ស្រែក​យំ​ចុះ ឱ​ស្រុក​ភីលី‌ស្ទីន​អើយ អ្នក​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កង‌ទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ។


គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ និង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក​ចង្កា​ទាំង​អស់​គ្នា​ដែរ។


ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ អ្នក​រាល់​គ្នា​នឹង​យំ​ស្តាយ​ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល។


នេះ​ជា​ទំនាយ​អំពី​ដំណើរ​ក្រុង​ទីរ៉ុស។ ឱ​នាវា​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ក្រុង​ទីរ៉ុស​ត្រូវ​បំផ្លាញ​ហើយ ឥត​មាន​ផ្ទះ ឬ​កន្លែង​ចូល​សំចត​ណា​នៅ​សល់​ឡើយ! គេ​បាន​ឮ​ដំណឹង​នោះ​ចាប់​តាំង​ពី​ស្រុក​គីប្រុស។


ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ


ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ទួញ​ទំនួញ ហើយ​ទ្រហោ​យំ​ចុះ ដ្បិត​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា មិន​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទេ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​នឹង​ធ្វើ​ទោស​ដល់​អាំម៉ូន​នៃ​ក្រុង​ថេប និង​ផារ៉ោន ហើយ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ព្រះ​ទាំង​ប៉ុន្មាន និង​ស្តេច​របស់​គេ​ផង គឺ​ផារ៉ោន និង​អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​វា។


សាសន៍​ម៉ូអាប់​លែង​មានកេរ្ត៍​ឈ្មោះ​ទៀត​ហើយ។ នៅ​ក្នុង​ក្រុង​ហែសបូន គេ​បាន​បង្កើត​ការ​អាក្រក់​ទាស់​នឹង​វា​ថា៖ មក៍ យើង​កាត់​គេ​ចេញ​ពីសាសន៍​ទៅ ឱ​ម៉ាតម៉ែន​អើយ អ្នក​ក៏​ដែរ អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ ដាវ​នឹង​ដេញ​តាម​អ្នក។


សាសន៍​ម៉ូអាប់​ត្រូវ​ខ្មាស ពី​ព្រោះ​ត្រូវ​រំលំ​ហើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ចូរ​ប្រាប់​នៅ​មាត់​ស្ទឹង​អើណូន​ថា៖ ម៉ូអាប់​ត្រូវ​ខូច‌បង់​ហើយ។


ដ្បិត​មនុស្សគ្រប់​គ្នា​បាន​កោរ​ត្រងោល ហើយ​កាត់​ពុក​ចង្កា គេ​បាន​ឆូត​សាច់​ដៃ​គ្រប់​គ្នា ហើយ​ស្លៀក​សំពត់​ធ្មៃ។


ដ្បិតអ្នក​បាន​ទុក​ចិត្ត​នឹងកិច្ច​ការ​របស់​អ្នក និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក បាន​ជា​អ្នក​នឹង​ត្រូវ​គេ​ចាប់​យក​ដែរ ហើយ​ព្រះ‌កេម៉ូស​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួកមន្ត្រី​ទាំង​អស់​ដែរ។


ពី​ពួក​កូន​ចៅ​អាំម៉ូន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ប្រុស​ទេ​ឬ? តើ​គ្មាន​អ្នក​ណា​នឹង​គ្រង​មត៌ក​ទេ​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ម៉ូឡុក បាន​គ្រង​ស្រុក​កាឌ​ជា​មត៌ក ហើយ​ពួក​វា​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​នោះ​ដូច្នេះ?


ក្រុង​បាប៊ីឡូន​ស្រាប់​តែ​រំលំ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ភ្លាម ចូរ​ទ្រហោ​យំ​នឹង​វា​ចុះ ត្រូវ​យក​ប្រទាល​មុខ​សះ ទៅ​បិទ​ឲ្យ​វា​បាត់​ឈឺ ប្រសិន‌បើ​នឹង​មើល​ឲ្យ​ជា​បាន។


ឱ​កូន​ស្រី​នៃ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ននៀល​ក្នុង​ផេះ​ចុះ ត្រូវ​កាន់​ទុក្ខ ដូច​ជា​កាន់​ទុក្ខ​នឹង​កូន​តែ​មួយ ជា​ទំនួញ​យ៉ាង​ជូរ‌ចត់​បំផុត ព្រោះ​មេ​បំផ្លាញ​នឹង​មក​លើ​យើង​រាល់​គ្នា​ភ្លាម។


ស្តេច​របស់​គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​គេ​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


អស់​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ពល‌បរិវារ​នៅ​លើ​មេឃ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ ហើយ​ស្បថ​ដល់​ព្រះ‌យេហូវ៉ា តែ​ក៏​ស្បថ​ដោយ​ព្រះ‌ម៉ូឡុក​ផង


ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​ស្រែក​ទ្រហោយំ​ទៅ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា។


លោក​យ៉ូស្វេ​បាន​ចាត់​មនុស្ស​ពី​ក្រុង​យេរីខូរ​ឲ្យ​ទៅ​ក្រុង​អៃយ ដែល​នៅ​ជិត​បេត-អាវេន ខាង​កើត​បេត-អែល ដោយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ»។ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្រុង​អៃយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច ហើយ​កុំ​ស្រយុត​ចិត្ត​ឡើយ ចូរ​ក្រោក​ឡើង នាំ​យក​ពួក​អ្នក​ច្បាំង​ទាំង​អស់​ទៅ​ជា​មួយ ហើយ​ឡើង​ទៅ​ក្រុង​អៃយ​ចុះ។ មើល៍ យើង​បាន​ប្រគល់​ស្តេច​ក្រុង​អៃយ ប្រជា‌ជន ទី​ក្រុង និង​ស្រុក​របស់​ស្តេច មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។


ដូច្នេះ លោក​យ៉ូស្វេ​បាន​ដុត​ក្រុង​អៃយ ឲ្យ​ទៅ​ជា​គំនរ​ខូច​បង់​រហូត​ត​ទៅ ហើយ​នៅ​ស្ងាត់​ជ្រងំ​ដរាប​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម