យ៉ូអែល 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ចូរទួញសោក ដូចស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃ យំកាន់ទុក្ខនឹងគូដណ្ដឹងរបស់នាងស្លាប់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ចូរសោកសង្រេង ដូចស្រីក្រមុំយំកាន់ទុក្ខ ព្រោះគូដណ្ដឹងរបស់នាងស្លាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ចូរសោកពិលាប ដូចជាស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃកាន់ទុក្ខប្ដីដែលដណ្តឹងនាងពីកាលនៅក្មេង សូមមើលជំពូកអាល់គីតាប8 ចូរសោកសង្រេង ដូចស្រីក្រមុំយំកាន់ទុក្ខ ព្រោះគូដណ្ដឹងរបស់នាងស្លាប់។ សូមមើលជំពូក |
យើងនឹងធ្វើឲ្យបុណ្យទាំងប៉ុន្មានរបស់អ្នករាល់គ្នា ទៅជាការយំសោក ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា ទៅជាពាក្យទំនួញ។ យើងនឹងធ្វើឲ្យគ្រប់ទាំងចង្កេះស្លៀកពាក់សំពត់ធ្មៃ ហើយឲ្យគ្រប់ទាំងក្បាលទៅជាត្រងោល។ យើងនឹងធ្វើឲ្យមានការយំសោក ដូចគេយំសោកនឹងកូនតែមួយ ហើយចុងបំផុតនៃការនោះនឹងដូចជាថ្ងៃជូរល្វីង។