ឱពូជពង្សអ៊ីស្រាអែល ជាពួកបម្រើរបស់ព្រះអង្គ គឺពួកកូនចៅយ៉ាកុប ជាពួកអ្នកជ្រើសរើសរបស់ព្រះអង្គអើយ
អេម៉ុស 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱប្រជាជនអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងអ្នករាល់គ្នា គឺទាស់នឹងគ្រួសារទាំងមូល ដែលយើងបាននាំឡើងចេញពីស្រុកអេស៊ីព្ទ គឺថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះអម្ចាស់ មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានបន្ទូលទាស់នឹងឯងរាល់គ្នា គឺទាស់នឹងគ្រួទាំងមូល ដែលអញបាននាំឡើងចេញពីស្រុកអេស៊ីព្ទមក គឺថា អាល់គីតាប ជនជាតិអ៊ីស្រអែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែលអុលឡោះតាអាឡា មានបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។ |
ឱពូជពង្សអ៊ីស្រាអែល ជាពួកបម្រើរបស់ព្រះអង្គ គឺពួកកូនចៅយ៉ាកុប ជាពួកអ្នកជ្រើសរើសរបស់ព្រះអង្គអើយ
រួចលោកពោលថា៖ «ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយេហូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តចំពោះពួកមនុស្សច្រើននេះដែរ ដ្បិតចម្បាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះ។
ឱពួកវង្សយ៉ាកុបអើយ ចូរស្តាប់យើងចុះ គឺសំណល់នៃវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលយើងបានថែរក្សាអ្នករាល់គ្នាតាំងពីកំណើត ហើយបានបីបាច់តាំងពីផ្ទៃម្តាយមក
ឱពួកយ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលយើងបានហៅអើយ ចូរស្តាប់យើងចុះ គឺយើងនេះហើយ យើងជាដើម ហើយជាចុង។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះយើងក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល និងពួកវង្សយូដាទាំងអស់នៅជាប់នឹងយើងយ៉ាងនោះដែរ ដើម្បីឲ្យគេបានជាប្រជារាស្ត្រសម្រាប់យើង ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្ដីសរសើរ និងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ យើងនឹងធ្វើជាព្រះដល់គ្រប់ទាំងគ្រួនៃសាសន៍អ៊ីស្រាអែល ហើយគេជាប្រជារាស្ត្ររបស់យើង។
ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលថា៖ អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលយើងបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានរឿងទាស់នឹងពួកអ្នកស្រុកនេះ ដ្បិតគ្មានសេចក្ដីស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ
ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឱពូជពង្សរបស់ស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតការជំនុំជម្រះគឺសម្រាប់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាជាអន្ទាក់នៅមីសប៉ា ហើយជាមងដែលលាតនៅលើភ្នំតាបោរ។
យើងក៏បាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ ហើយបាននាំអ្នករាល់គ្នា នៅក្នុងទីរហោស្ថានសែសិបឆ្នាំ ដើម្បីចាប់យកស្រុករបស់សាសន៍អាម៉ូរី ទុកជាកេរអាករ។
ឱពួកគោពីស្រុកបាសានអើយ ចូរស្តាប់ពាក្យនេះចុះ អ្នករាល់គ្នាដែលនៅលើភ្នំសាម៉ារី ដែលសង្កត់សង្កិនមនុស្សក្រីក្រ ហើយជាន់ឈ្លីមនុស្សកម្សត់ទុគ៌ត ក៏ពោលទៅចៅហ្វាយរបស់ខ្លួនថា "យកមក៍ ឲ្យយើងបានផឹកជាមួយគ្នា!"
ឱពូជពង្សអ៊ីស្រាអែលអើយ ចូរស្តាប់ពាក្យដែលខ្ញុំស្មូត្របទទំនួញអំពីអ្នករាល់គ្នានេះចុះ!
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងក៏គិតគូរបង្កើតការអាក្រក់ ទាស់នឹងគ្រួសារនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនដែល ដកកចេញបានឡើយ ឯងរាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។
ខ្ញុំក៏និយាយទៀតថា៖ ចូរស្ដាប់ ឱពួកប្រមុខនៃយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ តើមិនគួរឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្តិធម៌ទេឬ?
វេទនាដល់ឯងរាល់គ្នាដែលអាស្រ័យនៅតាមឆ្នេរសមុទ្រ ម្នាលឯងរាល់គ្នាជាសាសន៍កេរេធីមអើយ! ព្រះបន្ទូលរបស់ព្រះយេហូវ៉ាទាស់នឹងឯងរាល់គ្នាហើយ ម្នាលកាណាន ជាស្រុករបស់ពួកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នកមិនឲ្យមាន អ្នកណាសល់នៅទៀតឡើយ។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។