Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​រឿង​ទាស់​នឹង​ពួក​អ្នក​ស្រុក​នេះ ដ្បិត​គ្មាន​សេចក្ដី​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​កំពុង​តែ​ប្ដឹង​នឹង​អ្នក​ស្រុក​នេះ ដ្បិត​នៅ​ក្នុង​ស្រុក​នេះ គ្មាន​ការ​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌ជាម្ចាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​ពួក​អ្នក​ស្រុក​នេះ ពី​ព្រោះ​គ្មាន​សេចក្ដី​ពិត ឬ​សេចក្ដី​សប្បុរស ក៏​ឥត​មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ចូរ​ស្ដាប់ បន្ទូល​របស់អុលឡោះ‌តាអាឡា! អុលឡោះ‌តាអាឡា​កំពុង​តែ​ប្ដឹង​នឹង​អ្នក​ស្រុក​នេះ ដ្បិត​នៅ​ក្នុង​ស្រុក​នេះ គ្មាន​ការ​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​នរណា​ស្គាល់​អុលឡោះ​ដែរ។

សូមមើលជំពូក ចម្លង




ហូសេ 4:1
44 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មីកា‌យ៉ា ទូល​ថា៖ «ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង


មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ដទៃ​ណា នៅ​ក្នុង​ចំណោម​អ្នក​ឡើយ ក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំព្រះ នៃ​សាសន៍​ដទៃ​ណា​មួយ​ដែរ។


ឱ​ពួក​គ្រប់‌គ្រង​លើក្រុង​សូដុម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មក​ចុះ យើង​នឹង​ពិភាក្សា​ជា‌មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​អ្នក ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ។


ដូច្នេះ ឱ​ពួក​ចំអក​ឡក‌ឡឺយ ដែល​គ្រង​លើ​បណ្ដា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ឲ្យ​ចូល​មក​ជិត​នឹង​ស្តាប់​ចុះ អស់​ទាំង​ប្រជា‌ជាតិ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ត្រូវ​ឲ្យ​ផែនដី និង​របស់​សព្វ​សារពើ​នៅ​លើ​ផែនដី​ស្តាប់​ដែរ ព្រម​ទាំង​លោកិយ៍ និង​របស់​ទាំង​ប៉ុន្មាន ដែល​កើត​ចេញ​ពី​ដីនោះ​ដែរ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ថ្ងៃ​សម្រាប់​សង‌សឹក មាន​ឆ្នាំ​សម្រាប់​ស្នង​ដល់​គេ​ជំនួស​ក្រុង​ស៊ីយ៉ូន។


ឥឡូវ​នេះ ឱ​ពួក​ក្រុង​យេរូ‌សាឡិម និង​ជន​ជាតិ​យូដា​អើយ សូម​វិនិច្ឆ័យ​រឿង​របស់​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយ‌ជូរ​នេះ។


គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្ដី​សុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ គេ​ទុក​ចិត្ត​នឹង​សេចក្ដី​សោះ‌សូន្យ ហើយ​ពោល​តែ​សេចក្ដី​ភូត‌ភរ គេ​មាន​ទម្ងន់​ជា​គំនិត​បៀត‌បៀន ហើយ​សម្រាល​ចេញ​ជា​អំពើ​ទុច្ចរិត។


គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ ហើយ​គ្មាន​សេចក្ដី​យុត្តិ‌ធម៌​នៅ​ក្នុង​ដំណើរ​របស់​គេ គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សម្រាប់​ខ្លួន អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។


អ្នក​រាល់​គ្នា​ដែល​ញាប់ញ័រ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ចុះ ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​ស្អប់​អ្នក ជា​ពួក​អ្នក​ដែល​កាត់​អ្នក​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​យើង គេ​បាន​ពោល​ថា ចូរ​អ្នក​រាល់​គ្នា​តម្កើង​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​យើង​បាន​ឃើញ​អំណរ​របស់​អ្នក​ផង ប៉ុន្តែ គេ​នឹង​ត្រូវ​អៀន​ខ្មាស​វិញ។


ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​យើង​បាន​និយាយ​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់​គេ ព្រម​ទាំង​ខ្នះ‌ខ្នែង​ប្រាប់​គេ តាំង​ពី​ព្រលឹម​ស្រាង​ថា ចូរ​ស្តាប់​តាម​ពាក្យ​យើង​ចុះ។


ត្រូវ​ប្រាប់​ថា៖ ឱ​ពួក​ស្តេច​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "មើល៍ យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ដែល​អ្នក​ណា​ឮ នោះ​នឹង​ខ្ទ័រ​ត្រចៀក។


ឱ​ពួក​វង្ស​របស់​យ៉ាកុប និង​អស់​ទាំង​គ្រួសារ​នៃ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។


ហេតុ​ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​តវ៉ា​នឹង​អ្នក​រាល់​គ្នា​ទៀត ព្រម​ទាំងកូន​ចៅ​របស់​អ្នក​តទៅ​ដែរ


ព្រះ​សូរ​សៀង​នឹង​ឮ​រហូត​ដល់​ចុង​បំផុត​ផែនដី ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ការណ៍​ទាស់​ទទឹង នឹង​សាសន៍​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹង​កាត់​ក្ដី​មនុស្ស​គ្នា ឯ​ពួក​មនុស្ស​អាក្រក់ ព្រះ‌អង្គ​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ ឱ​សេដេគា​ជា​ស្តេច​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទ្រង់​ថា អ្នក​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ


ពិត​ប្រាកដ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​យើង​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។


ដោយ​ហេតុ​ការ​ទាំង​នេះ ផែនដី​នឹង​យំ​សោក ហើយ​មេឃ​ខាង​លើ​នឹង​ទៅ​ជា​ខ្មៅ ពី​ព្រោះ​យើង​បាន​ចេញ​វាចា យើង​បាន​គិត​សម្រេច​ការ​នេះ​ហើយ យើង​នឹង​មិន​ប្រែ​ចិត្ត ឬ​បែរ​ចេញ​ពី​ការ​នេះ​ឡើយ


នោះ​ខ្ញុំ​បាន​ថា មនុស្ស​ទាំង​នេះ ប្រាកដ​ជា​ទាល់​ក្រ ហើយ​ល្ងី‌ល្ងើ​ទេ គេ​មិន​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ឬ​ក្រឹត្យ​វិន័យ​របស់​ព្រះ​នៃ​គេ​ឡើយ។


ដ្បិត​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មិន​បាន​ព្រាត់‌ប្រាស​ពី​គេ​ឡើយ ទោះ​បើ​ស្រុក​គេ​មាន​ពេញ​ដោយ​ទោស ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ក៏​ដោយ។


ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្ដី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា​ទៅ​ដល់​សង្ឃ គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ។


អ្នក​ត្រូវ​ប្រាប់​គេ​ថា នេះ​ហើយ ជា​សាសន៍​ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ក៏​មិន​បាន​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ។ សេចក្ដី​ពិត​បាន​សូន្យ​បាត់ គឺ​បាន​កាត់​ចេញ​ពី​មាត់​គេ​ហើយ។


ប៉ុន្តែ ឱ​ពួក​ស្រីៗ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ឲ្យ​ត្រចៀក​ទទួល​ព្រះ‌បន្ទូល ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ផង ត្រូវ​បង្រៀន​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ឲ្យ​ចេះ​ទ្រហោ​យំ ហើយ​ឲ្យ​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន ចេះ​ទួញ​ទំនួញ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គេ​ដំឡើង​អណ្ដាត​ដូច​ជា​ធ្នូ សម្រាប់​ពាក្យ​ភូត‌ភរ ហើយ​គេ​បាន​ចម្រើន​កម្លាំង​នៅ​ក្នុង​ស្រុក​ផង តែ​មិន​មែន​សម្រាប់​សេចក្ដី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​ហើយ​មួយ​ទៀត ហើយ​គេ​មិន​ស្គាល់​យើង​ទេ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​រំលាយ ហើយ​សាកល្បង​គេ ដ្បិត​តើ​ឲ្យ​យើង​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​របស់​យើង​នេះ?


ដូច្នេះ ឱ​ស្រី​ពេស្យា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ


ព្រះ‌យេហូវ៉ា​មាន​ក្ដី​ក្ដាំ​នឹង​យូដា ក៏​នឹង​ដាក់​ទោស​យ៉ាកុប​តាម​អំពើ​របស់​គេ ព្រម​ទាំង​សង​គេ​តាម​កិរិយា​របស់​គេ​ផង។


កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ យ៉ាកុប​បាន​ចាប់​កែង​ជើង​របស់​បង លុះ​មាន​វ័យ​ពេញ​កម្លាំង​ហើយ យ៉ា​កុប​បាន​បោក​ចំបាប់​ជាមួយ​ព្រះ។


ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ឱ​ពូជ‌ពង្សរបស់​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​ការជំនុំ​ជម្រះគឺ​សម្រាប់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​អន្ទាក់​នៅ​មីសប៉ា ហើយ​ជា​មង​ដែល​លាត​នៅ​លើ​ភ្នំ​តាបោរ។


អំពើ​ដែល​គេ​ប្រព្រឹត្ត មិន​បើក​ឲ្យ​គេ​វិល​មក​រក​ព្រះ​របស់​គេ​វិញ​បាន​ឡើយ ដ្បិត​និស្ស័យ​ពេស្យា​ចារ​នៅ​ក្នុង​គេ​ហើយ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ។


ឱ​ពួក​ចាស់​ព្រឹទ្ធា‌ចារ្យ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់សេចក្ដី​នេះ ឱ​ពួក​អ្នក​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! តើ​ហេតុ‌ការណ៍​បែប​នេះ​ដែល​កើត​មាន ក្នុង​គ្រា​របស់​អ្នក​រាល់​គ្នា ឬ​ក្នុង​ជំនាន់​ដូន​តា​អ្នក​រាល់​គ្នា​ឬ?


ឱ​ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ទាស់​នឹង​គ្រួ​សារ​ទាំង​មូល ដែល​យើង​បាន​នាំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ថា


ដូច្នេះ ចូរ​លោក​ស្តាប់​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ។ លោក​ប្រាប់​ខ្ញុំ​ថា "កុំ​ទាយ​ទាស់​នឹង​អ៊ីស្រា‌អែល ហើយ​កុំ​ប្រកាស​ពាក្យ​ណា​ទាស់​នឹង​ពូជ‌ពង្ស​អ៊ីសាក"។


ភ្នំ​ទាំង‌ឡាយ និង​ឫស​នៃ​ផែនដី​ដ៏​ស្ថិត‌ស្ថេរ​អើយ ចូរ​ស្តាប់​រឿង​ក្ដី​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កើត​ក្ដី នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​តវ៉ា​ជា​មួយ​ពួក​អ៊ីស្រា‌អែល។


អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ។ ប្រសិន‌បើ​ខ្ញុំ​និយាយថា ខ្ញុំ​មិន​ស្គាល់​ព្រះ‌អង្គ​ទេ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទៀត​ផង។


ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ព្រះ​សោះ ព្រះ‌អង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ចោល​ម្សៀត និង​ទៅ​តាម​ការ​ដែល​មិន​គួរ​គប្បី​នឹង​ប្រព្រឹត្ត។


ចូរ​ភ្ញាក់​ដឹង​ខ្លួន រស់​នៅ​ដោយ​សុចរិត ហើយ​ឈប់​ធ្វើ​បាប ដ្បិត​អ្នក​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខ្មាស។


អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ"»។


អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម