Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 20:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 រួច​លោក​ពោល​ថា៖ «ឱ​ពួក​យូដា​ទាំង​អស់​គ្នា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ព្រះ‌ករុណា​យេ‌ហូសា‌ផាត​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ដូច្នេះ​ថា កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ចំពោះ​ពួកមនុស្ស​ច្រើន​នេះ​ដែរ ដ្បិត​ចម្បាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​យ៉ាហា‌សៀល​ប្រកាស​ថា៖ «បពិត្រ​ព្រះ‌ករុណា​យ៉ូសា‌ផាត ព្រម​ទាំង​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម សូម​ត្រង‌ត្រាប់​ស្ដាប់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា និង​បងប្អូន​ដូច​ត​ទៅ: ចូរ​កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត នៅ​ចំពោះ​មុខ​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ឡើយ ដ្បិត​ការ​ប្រយុទ្ធ​មិន​មែន​សម្រេច​លើ​អ្នក​រាល់​គ្នា​ទេ តែ​សម្រេច​នៅ​លើ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​លោក​ពោល​ថា ឱ​ពួក​យូដា​ទាំង​អស់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ព្រះ‌ករុណា​យ៉ូសា‌ផាត​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អ្នក​រាល់​គ្នា​ដូច្នេះ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ពួក​ធំ​ទាំង​ម៉្លេះ​នេះ​ដែរ ដ្បិត​ចំបាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 លោក​យ៉ាហា‌សៀល​ប្រកាស​ថា៖ «សូម​ជម្រាប​ស្តេច​យ៉ូសា‌ផាត ព្រម​ទាំង​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម សូម​ត្រង​ត្រាប់​ស្តាប់! អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច និង​បង​ប្អូន​ដូច​ត​ទៅ: ចូរ​កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត នៅ​ចំពោះ​មុខ​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ឡើយ ដ្បិត​ការ​ប្រយុទ្ធ​មិន​មែន​សម្រេច​លើ​អ្នក​រាល់​គ្នា​ទេ តែ​សម្រេច​នៅ​លើ​អុលឡោះ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 20:15
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ មាន​ហោរា​ម្នាក់​ចូល​ទៅ​គាល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឃើញ​ហ្វូង​ទ័ព​ធំ​នេះ​ឬ​ទេ? មើល៍! នៅ​ថ្ងៃ​នេះ យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ឯង​ហើយ ឯង​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


ស្អែក​ឡើង ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទាស់​នឹង​គេ​ចុះ មើល៍ គេ​កំពុង​តែ​ឡើង​មក​តាម​ផ្លូវ​ភ្នំ​ស៊ីស អ្នក​រាល់​គ្នា​នឹង​ជួប​គេ​នៅ​ចុង​ច្រក​ភ្នំ ទល់​មុខ​នឹង​ទី​រហោ‌ស្ថាន​យេរួល។


កាល​ខ្ញុំ​បាន​ត្រួត​ពិនិត្យ​មើលរួច​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង ហើយ​ពោល​ទៅកាន់​ពួក​អភិជន និង​ពួក​អ្នក​គ្រប់​គ្រង ព្រម​ទាំង​ប្រជា‌ជន​ឯ​ទៀត​ៗ​ថា៖ «កុំ​ខ្លាចពួក‌គេ​ឡើយ ចូរ​នឹកចាំ​ពី​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ហើយ​ត្រូវ​ប្រយុទ្ធ​ការពារ​ពួក​បង‌ប្អូន កូន​ប្រុស កូន​ស្រី ប្រពន្ធ និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។


យើង​ក៏​វិល​មក​មើល‌នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សម្រេច​លើ​មនុស្ស​ដែល​រត់​លឿន ចម្បាំង​ក៏​មិន​សម្រេច​លើ​មនុស្ស​ដែល​មាន​កម្លាំង​ដែរ ឯ​នំបុ័ង មិន​សម្រេច​លើ​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ‌សម្បត្តិ និង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ។


ហើយ​ហោរា​អេសាយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ទូល​ដល់​ចៅ‌ហ្វាយ​អ្នក​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះថា កុំ​ខ្លាច​ចំពោះ​ពាក្យ​សម្ដី​ដែល​អ្នក​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បម្រើ​របស់​ស្តេច​អាស‌ស៊ើរ បាន​ប្រមាថ​ដល់​យើង​នោះ​ឡើយ។


«ពេល​ណា​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង‌សត្រូវ ហើយ​ឃើញ​សេះ ឃើញ​រទេះ និង​ទ័ព​ច្រើន​ជាង​ខ្លួន មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំអ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌អង្គ​គង់​នៅ​ជា‌មួយ​អ្នក។


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​យាង​ទៅ​ជា‌មួយ​អ្នក ដើម្បី​ច្បាំង​នឹង​ខ្មាំង‌សត្រូវ​ជំនួស​អ្នក ហើយ​ប្រទាន​ឲ្យ​អ្នក​មាន​ជ័យ​ជម្នះ"។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ខ្លាច ឬ​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ​ដែល​យាង​ទៅ​ជា‌មួយ​អ្នក។ ព្រះ‌អង្គ​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​លះ​ចោល​អ្នក​ឡើយ»។


គឺ​ព្រះ‌យេហូវ៉ា​ហើយ​ដែល​យាង​នាំ​មុខ​អ្នក ព្រះ‌អង្គ​គង់​ជា‌មួយ​អ្នក ព្រះ‌អង្គ​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​លះ​ចោល​អ្នក​ឡើយ។ កុំ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ យើង​នឹង​ប្រគល់​គេ​ទាំង​អស់មកឲ្យ​ស្លាប់ នៅ​មុខ​អ៊ីស្រា‌អែល។ អ្នក​ត្រូវ​កាប់​សរសៃ​ក​ជើង​សេះ​របស់​គេ ហើយយក​ភ្លើង​ដុត​រទេះ​ចម្បាំង​របស់​គេចោល​ទៅ»។


គ្រប់​គ្នា​ឈរ​តាម​កន្លែង​រៀង​ៗខ្លួននៅ​ព័ទ្ធ​ជុំ‌វិញ​ជំរំ​ទ័ព ឯ​ទ័ព​សត្រូវ​ទាំង​ប៉ុន្មាន​ក៏​រត់ ទាំង​ស្រែក​ឡើង ហើយ​ខំ​ឲ្យរួច​ខ្លួន។


ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​មិន​សង្គ្រោះ​ដោយ‌សារ​ដាវ ឬ​លំពែង​ទេ ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌អង្គ​នឹង​ប្រគល់​អ្នក​រាល់​គ្នា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម