Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ខ្ញុំ​ក៏​និយាយ​ទៀត​ថា៖ ចូរ​ស្ដាប់ ឱ​ពួក​ប្រមុខ​នៃ​យ៉ាកុប និង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រា‌អែល​អើយ តើ​មិន​គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​យុត្តិ‌ធម៌​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពួក​មេ​ដឹក​នាំ​កូន​ចៅ​លោក​យ៉ាកុប និង​ពួក​អ្នក​គ្រប់‌គ្រង​លើ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ! អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ច្បាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ខ្ញុំ​ក៏​ថា​ដូច្នេះ​ទៀត ឱ​ពួក​ជា​ប្រមុខ​នៃ​យ៉ាកុប នឹង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រាអែល​អើយ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​ខ្ញុំ​ចុះ តើ​មិន​គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​យុត្តិ‌ធម៌​ទេ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពួក​មេ​ដឹក​នាំ​កូន​ចៅ​យ៉ាកកូប និង​ពួក​អ្នក​គ្រប់‌គ្រង​លើ ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ! អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ហ៊ូកុំ។

សូមមើលជំពូក ចម្លង




មីកា 3:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​បន្ទោស​ពួក​អភិជន​នៃ​សាសន៍​យូដា​ថា៖ «ម្តេច​បាន​ជា​អ្នក​រាល់​គ្នាប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បង្អាប់​ថ្ងៃ​សប្ប័ទ​ដូច្នេះ?


អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ? ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង ដូច​ជា​ស៊ី​អាហារ ហើយ​មិន​ដែល​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ឡើយ។


ឱ​ពួក​គ្រប់‌គ្រង​លើក្រុង​សូដុម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។


ដើម្បី​នឹង​បង្វែរ​ពួក​កម្សត់​ទុគ៌ត​ចេញ​ពី​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ដក​យក​អំណាច​ច្បាប់​ចេញ​ពី​មនុស្ស​ទាល់​ក្រ ក្នុង​ពួក​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​តែ​បាន​ពួក​ស្ត្រី​មេម៉ាយ​ទុក​ជា​របឹប ហើយ​ធ្វើ​ឲ្យ​ពួក​កំព្រា​បាន​ជា​រំពា​ដល់​ខ្លួន


មើល៍! ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់​គ្នា​បាន​នៅ​ក្នុង​អ្នក តាម​អំណាច​ដែល​អាច​នឹង​កម្ចាយ​ឈាម។


«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ទំនាយ​ទាស់​នឹង​ពួក​គង្វាល​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ ត្រូវ​ថ្លែង​ទំនាយ​ប្រាប់​គេ គឺ​ពួក​គង្វាល​នោះ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​គង្វាល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ឃ្វាល​តែ​ខ្លួន​អ្នក តើ​មិន​ត្រូវ​ឲ្យ​ពួក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​ទេ​ឬ?


អ្នក​រាល់​គ្នា​ស៊ី​ខ្លាញ់ ហើយ​ស្លៀក‌ពាក់​ដោយ‌សារ​រោម​វា ក៏​សម្លាប់​សត្វ​បំប៉ន​ដែរ តែ​មិន​ឃ្វាល​ហ្វូង​ចៀម​ទេ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា​មាន​ទោស​ធ្ងន់​ណាស់ ស្រុក​នេះ​ពោ​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​មើល​មិន​ឃើញ​ទេ។


ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ឱ​ពូជ‌ពង្សរបស់​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​ការជំនុំ​ជម្រះគឺ​សម្រាប់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​អន្ទាក់​នៅ​មីសប៉ា ហើយ​ជា​មង​ដែល​លាត​នៅ​លើ​ភ្នំ​តាបោរ។


ឱ​ពួក​គោ​ពី​ស្រុក​បាសាន​អើយ ចូរ​ស្តាប់​ពាក្យ​នេះ​ចុះ អ្នក​រាល់​គ្នា​ដែល​នៅ​លើ​ភ្នំ​សាម៉ារី ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ ហើយ​ជាន់​ឈ្លី​មនុស្ស​កម្សត់​ទុគ៌ត ក៏​ពោល​ទៅ​ចៅ​ហ្វាយ​របស់​ខ្លួន​ថា "យក​មក៍ ឲ្យ​យើង​បាន​ផឹក​ជា‌មួយ​គ្នា!"


វេទនា​ដល់​អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​អស់​អ្នក​ដែល​រស់ យ៉ាង​សុខ‌សាន្ត​នៅ​លើ​ភ្នំ​សាម៉ារី ជា​ពួក​អ្នក​ប្រ​មុខ​នៃ​ជាតិ​សាសន៍​ដ៏​សំខាន់​ជាង​គេ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទៅ​ពឹង​ផ្អែក!


ពួក​អ្នក​ដែល​សម្រាប់​បុក​ទម្លាយ បាន​ឡើង​នាំ​មុខ​គេ​ទៅ គេ​បាន​បំបាក់​បំបែក​ឲ្យ​មាន​ចន្លោះ​ហើយ រួច​រំលង​ទៅ​ដល់​ទ្វារ​ក្រុង ហើយ​បាន​ចេញ​ទៅ​តាម​ទី​នោះ ស្តេច​គេ​បាន​យាង​នាំ​មុខ​គេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ពី​មុខ​គេ​បង្អស់។


ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អៀន​ខ្មាស។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​គ្មាន​អ្នក​ណា​ម្នាក់​មាន​ប្រាជ្ញា អាច​នឹង​អារ​កាត់​រវាង​ពួក​បង‌ប្អូន​របស់​ខ្លួន​បាន​ទេ​ឬ?


«ត្រូវតែង​តាំង​ពួក​ចៅ‌ក្រម និង​ពួក​មេ​ដឹក​នាំ នៅ​គ្រប់​ទាំង​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក តាម​កុល‌សម្ព័ន្ធ​របស់​អ្នក ហើយ​អ្នក​ទាំង​នោះ​នឹង​ជំនុំ‌ជម្រះប្រជា‌ជន​ដោយ​យុត្តិ‌ធម៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម