ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា និងពួកក្រុងយេរូសាឡិម ហើយព្រះអង្គប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ និងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់។
យេរេមា 29:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងដេញតាមគេ ដោយដាវ អំណត់ និងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្ដាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ និងជាទីត្មះតិះដៀលនៅកណ្ដាលអស់ទាំងសាសន៍ ដែលយើងនឹងបណ្តេញគេនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងតាមប្រហារពួកគេ ដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើឲ្យនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសម្រាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអញនឹងដេញតាមគេ ដោយដាវ អំណត់អត់ នឹងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្តាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ នឹងជាទីត្មះតិះដៀលនៅកណ្តាលអស់ទាំងសាសន៍ ដែលអញនឹងបណ្តេញគេនោះ អាល់គីតាប យើងនឹងតាមប្រហារពួកគេ ដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើឲ្យនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកំចាត់កំចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសម្រាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។ |
ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា និងពួកក្រុងយេរូសាឡិម ហើយព្រះអង្គប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ និងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់។
ព្រះអង្គធ្វើឲ្យយើងខ្ញុំដូចជាចៀម ដែលគេយកទៅសម្លាប់ ក៏បានធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយទៅ នៅកណ្ដាលពួកសាសន៍ដទៃ។
អ្នករាល់គ្នានឹងបន្តឈ្មោះរបស់អ្នក ទុកជាទីផ្ដាសាដល់ពួករើសតាំងរបស់យើង ហើយព្រះអម្ចាស់យេហូវ៉ានឹងសម្លាប់អ្នក ព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀត ឲ្យដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។
យើងនឹងបោះទៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាណាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
ដោយធ្វើឲ្យស្រុករបស់គេត្រឡប់ជាទីស្រឡាំងកាំង ហើយជាទីដែលធ្វើឲ្យមនុស្សហួសចិត្តជានិច្ច។ អស់អ្នកដែលដើរកាត់តាមនោះ នឹងព្រឺសម្បុរ ហើយគ្រវីក្បាល។
យើងនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូស អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ក្រុងនេះ។
យើងនឹងចាត់ដាវ និងអំណត់ ហើយអាសន្នរោគ ឲ្យនៅកណ្ដាលពួកគេ ដរាបដល់គេសូន្យបាត់អស់រលីងពីស្រុកដែលយើងបានឲ្យដល់គេ ហើយដល់បុព្វបុរសគេទៅ"»។
យើងនឹងប្រគល់គេទៅឲ្យត្រូវសាត់អណ្តែត នៅកណ្ដាលអស់ទាំងនគរនៅផែនដី ឲ្យបានសេចក្ដីអាក្រក់ ដើម្បីឲ្យគេបានជាទីដៀលត្មះ ជាពាក្យទំនៀម ជាទីអុចអាល ហើយជាទីផ្ដាសា នៅគ្រប់ទីកន្លែងណាដែលយើងនឹងបណ្តេញទៅនោះ។
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
នោះយើងនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្ដាសា ដល់អស់ទាំងសាសន៍នៅផែនដីផង។
ប៉ុន្តែ ប្រសិនបើសាសន៍ណា ឬនគរណា ដែលមិនព្រមបម្រើនេប៊ូក្នេសា ស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនកទទួលនឹមរបស់ស្តេចបាប៊ីឡូន យើងនឹងធ្វើទោសដល់សាសន៍នោះដោយដាវ ដោយអំណត់ និងអាសន្នរោគ ទាល់តែយើងបានធ្វើឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះ។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មើល៍! យើងនឹងចាត់ដាវ ជាអំណត់ និងអាសន្នរោគមកលើគេ ហើយនឹងធ្វើឲ្យគេត្រឡប់ទៅដូចជាផ្លែល្វាអាក្រក់ ដែលបរិភោគមិនបាន។
ឯពួកឈ្លើយ ជាសាសន៍យូដា ដែលនៅក្រុងបាប៊ីឡូន នឹងយករឿងនោះប្រើជាពាក្យផ្ដាសាដល់អ្នកដទៃថា សូមព្រះយេហូវ៉ាធ្វើឲ្យអ្នកបានដូចជាសេដេគា និងអ័ហាប់ ដែលស្តេចបាប៊ីឡូនបានឆ្អើរលើភ្លើងនោះចុះ
មើល៍! ប្រដាប់ចម្បាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់ និងអាសន្នរោគ ឯអស់ទាំងការដែលព្រះអង្គបានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ អ្នករាល់គ្នាមិនបានស្តាប់តាមយើង ដើម្បីប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់បងប្អូនអ្នករៀងខ្លួន និងដល់អ្នកជិតខាងអ្នករៀងខ្លួនទេ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់អ្នករាល់គ្នាវិញ គឺឲ្យរួចទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់ដែរ យើងនឹងធ្វើឲ្យអ្នករាល់គ្នាត្រូវសាត់អណ្តែត នៅក្នុងចំណោមអស់ទាំងនគរនៅផែនដី។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ "កំហឹង និងសេចក្ដីក្រោធរបស់យើង ដែលបានចាក់ចេញទៅលើពួកអ្នក នៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់យើង នឹងត្រូវចាក់ចេញ លើអ្នករាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ អ្នករាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្ដាសា ហើយជាទីជេរប្រមាថ អ្នករាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ"។
យើងនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីង គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ និងអំណត់ គេនឹងស្លាប់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំបំផុត។ ដោយសារដាវ និងអំណត់ គេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ហើយជាទីប្រមាថមើលងាយ។
ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ។
ដូច្នេះ កាលណាយើងបានបែងចែកគេ ទៅនៅកណ្ដាលអស់ទាំងសាសន៍ ហើយបានកម្ចាត់កម្ចាយគេទៅនៅគ្រប់ប្រទេស នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
យើងនឹងកម្ចាត់កម្ចាយអ្នកទៅនៅអស់ទាំងសាសន៍ ហើយបែងចែកអ្នកទៅនៅអស់ទាំងស្រុក យើងនឹងរំលីងសេចក្ដីស្មោកគ្រោកចេញពីអ្នកទៅ។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងនាំមនុស្សមួយពួកឡើងមកទាស់នឹងនាង ហើយនឹងប្រគល់នាងទៅគេ ឲ្យត្រូវបៀតបៀន ហើយជិះជាន់។
ដូច្នេះ យើងបានកម្ចាត់កម្ចាយគេទៅនៅក្នុងអស់ទាំងសាសន៍ គេត្រូវបែងចែកទៅនៅគ្រប់ស្រុក យើងបានជំនុំជម្រះគេតាមផ្លូវគេប្រព្រឹត្ត និងតាមកិរិយារបស់គេ។
អ្នកនឹងឃើញការប្រៀនប្រដៅ ដែលនាំឲ្យសាសន៍ទាំងឡាយដែលនៅជុំវិញត្មះតិះដៀលអ្នក និងតក់ស្លុត ក្នុងកាលដែលយើងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ដោយកំហឹងយ៉ាងឃោរឃៅ ហើយបន្ទោសខ្លាំងៗ (យើងនេះគឺយេហូវ៉ា បានចេញវាចាហើយ)។
ប៉ុន្តែ យើងនឹងឲ្យមានសល់នៅខ្លះ ដើម្បីឲ្យមានអ្នកដែលរួចពីដាវនៅកណ្ដាលសាសន៍ដទៃ ក្នុងកាលដែលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅតាមស្រុកផ្សេងៗ។
យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមអ្នកទៀត នោះស្រុកអ្នកនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់អ្នកទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។
ដ្បិតមើល៍ យើងនឹងបញ្ជា ហើយរែងពូជពង្សអ៊ីស្រាអែលក្នុងចំណោម អស់ទាំងសាសន៍ ដូចគេរែងអង្ករនៅក្នុងកញ្ច្រែង តែឥតមានគ្រាប់ណាមួយធ្លាក់ដល់ដីឡើយ។
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។
គឺយើងនឹងកម្ចាត់កម្ចាយគេដោយខ្យល់កួច ឲ្យទៅនៅក្នុងចំណោមសាសន៍ផ្សេងៗ ដែលគេមិនស្គាល់ឡើយ។ ដូច្នេះ ស្រុកគេត្រូវចោលស្ងាត់ ឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏ល្អទៅជាទីខូចបង់អស់»។
ឱពួកវង្សយូដា និងពួកវង្សអ៊ីស្រាអែលអើយ ពីដើមអ្នកជាទីផ្ដាសានៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណា នោះយើងនឹងសង្គ្រោះឯងរាល់គ្នាឲ្យបានព្រះពរវិញយ៉ាងនោះដែរ កុំខ្លាចឡើយ ចូរឲ្យមានកម្លាំងដៃវិញចុះ»។
ក្រោយពីបានឲ្យនាងផឹកទឹកនោះរួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ដោយបានក្បត់ចិត្តប្តីរបស់ខ្លួនមែន នោះទឹកដែលនាំឲ្យត្រូវបណ្ដាសាចូលទៅក្នុងនាង នឹងធ្វើឲ្យនាងឈឺចាប់ ពោះនាងនឹងប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ ហើយស្ត្រីនោះនឹងទៅជាអ្នករងដំណៀលទៅក្នុងសាសន៍របស់ខ្លួន។
គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។
ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកបាក់ទ័ពនៅមុខខ្មាំងសត្រូវ អ្នកនឹងចេញទៅទាស់នឹងគេតាមផ្លូវមួយ តែនឹងរត់នៅមុខគេតាមផ្លូវប្រាំពីរ ហើយនគរទាំងប៉ុន្មាននៅលើផែនដីនឹងមានសេចក្ដីរន្ធត់ ដោយឮដំណឹងនេះ។
អ្នកនឹងត្រឡប់ទៅជាទីគួរឲ្យរន្ធត់ ជាទីប្រៀបធៀប និងជាទីដំណៀល ក្នុងចំណោមអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ានឹងនាំអ្នកចេញទៅ។
ព្រះយេហូវ៉ានឹងកម្ចាត់កម្ចាយអ្នក ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង។ នៅទីនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ និងពីថ្ម ដែលអ្នក និងដូនតារបស់អ្នកមិនដែលស្គាល់។