Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 28:64 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

64 ព្រះ‌យេហូវ៉ា​នឹង​កម្ចាត់​កម្ចាយ​អ្នក ឲ្យ​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ពី​ចុង​ផែន‌ដី​ម្ខាង រហូត​ដល់​ចុង​ផែន‌ដី​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​អ្នក និង​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

64 ព្រះ‌អម្ចាស់​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

64 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង នៅ​ទី​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ ហើយ​នឹង​ថ្ម​ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

64 អុលឡោះ‌តាអាឡា​នឹង​កំចាត់​កំចាយ​អ្នក ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​អ្នក និង​ដូន​តា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 28:64
27 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ ថ្ងៃ​នេះ ព្រះ‌អង្គ​បាន​បណ្តេញ​ទូល‌បង្គំ​ចេញ​ពីដី​នេះ​ហើយ ឯ​ទូល‌បង្គំ​ក៏​ត្រូវ​ឃ្លាត​ពី​ព្រះ​ភក្ត្រ​របស់​ព្រះ‌អង្គ​ទៀត ទូល‌បង្គំ​នឹង​ត្រូវ​សាត់‌ព្រាត់ អណ្ដែត​ទៅ​មក​លើ​ផែន‌ដី អ្នក​ណា​ដែល​ជួប​ទូល‌បង្គំ គេ​មុខជា​សម្លាប់​ទូល‌បង្គំ​ជា​មិន​ខាន»។


នៅ​ឆ្នាំ​ទី​ប្រាំ​បួន ក្នុង​រាជ្យ​ហូស៊ា ស្តេច​អាស‌ស៊ើរ​ក៏​វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​នាំ​ពួក​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា​នៅ​មាត់​ទន្លេ​ហាបោ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ។


ស្តេច​បាប៊ី‌ឡូន​ក៏​សម្លាប់​អ្នក​ទាំង​នោះ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ ដូច្នេះ ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ក្រៅ​ពី​ស្រុក​របស់​ខ្លួន។


សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ថា "បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ


ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ដូច​ជា​ចៀម ដែល​គេ​យក​ទៅ​សម្លាប់ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់​ខ្ចាយ​ទៅ នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ។


ហើយ​ដរាប​ដល់​វេលា​ណា​ដែល​ព្រះ‌យេហូវ៉ា បាន​រើ​យក​មនុស្ស​ទាំង‌ឡាយ​ចេញ​ទៅ​ឯ​ទី​ឆ្ងាយ ហើយ​មាន​កន្លែង​ច្រើន​ត្រូវ​ចោល​ស្ងាត់ នៅ​កណ្ដាល​ស្រុក។


យើង​នឹង​ឲ្យ​អ្នក​ឆ្លង​ទៅ​ជា‌មួយ​ពួក​ខ្មាំង​សត្រូវអ្នក ដល់​ស្រុក​មួយ​ដែល​អ្នក​មិន​ស្គាល់ ដ្បិត​មាន​ភ្លើង​កាត់​ឡើង​ក្នុង​សេចក្ដី​កំហឹង​របស់​យើង ភ្លើង​នោះ​នឹង​ឆេះ​ដល់​អ្នក​រាល់​គ្នា។


ហេតុ​នោះ យើង​នឹង​បោះ​អ្នក​រាល់​គ្នា​ចោល​ចេញ​ពី​ស្រុក​នេះ ឲ្យ​ទៅ​នៅ​ឯ​ស្រុក​មួយ​ដែល​អ្នក ឬ​បុព្វ‌បុរស​អ្នក​មិន​បាន​ស្គាល់ ហើយ​នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​យើង​នឹង​មិន​អាណិត​ដល់​អ្នក​ទេ។


ពួក​អ៊ីស្រា‌អែល​ប្រៀប​ដូច​ជា​ចៀម​ដែល​ត្រូវ​ប្រដេញ​កម្ចាយ ពួក​សិង្ហ​បាន​ដេញ​កម្ចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាស‌ស៊ើរ​បាន​ត្របាក់​ស៊ី​គេ បន្ទាប់​មក នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ។


យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​គ្រប់​ទាំង​សាសន៍ ជា​សាសន៍​ដែល​ខ្លួន​គេ ឬ​បុព្វ‌បុរស​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​យើង​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។


ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ហើយ ក៏ត្រូវ​រង​ទុក្ខ ហើយ​បម្រើ​យ៉ាង​ធ្ងន់ នាង​អា‌ស្រ័យ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ឥត​បាន​សម្រាក​ឡើយ ពួក​អ្នក​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់ នៅ​ច្រក​ចង្អៀត។


មួយ​ទៀត យើង​បាន​ស្បថ​នឹង​គេ​នៅ​ទី​រហោ‌ស្ថាន​ថា យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​នៅ​គ្រប់​ស្រុក​ទាំង​អស់។


ដូច្នេះ យើង​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក យើង​បាន​ជំនុំ‌ជម្រះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត និង​តាម​កិរិយា​របស់​គេ។


យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​អ្នក​ទៀត នោះ​ស្រុក​អ្នក​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទីក្រុង​របស់​អ្នក​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


ដ្បិត​មើល៍ យើង​នឹង​បញ្ជា ហើយ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ក្នុង​ចំណោម អស់​ទាំង​សាសន៍ ដូច​គេ​រែង​អង្ករ​នៅ​ក្នុង​កញ្ច្រែង តែ​ឥត​មាន​គ្រាប់​ណា​មួយ​ធ្លាក់​ដល់​ដី​ឡើយ។


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង ហើយ​មាន​ចិត្ត​អរ​សប្បាយ​ឡើង ដ្បិត មើល៍! យើង​មក ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា


គឺ​យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ដោយ​ខ្យល់​កួច ឲ្យ​ទៅ​នៅក្នុង​ចំណោម​សាសន៍​ផ្សេងៗ ដែល​គេ​មិន​ស្គាល់​ឡើយ។ ដូច្នេះ ស្រុកគេ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​ដើរ​កាត់ ឬ​វិល​ត្រឡប់​មក​វិញ​ទេ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​ដ៏​ល្អ​ទៅ​ជា​ទី​ខូច‌បង់​អស់»។


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​ពួក​សាសន៍​ដទៃ​ជាន់​ឈ្លី រហូត​ដល់​គ្រា​របស់​ពួក​សាសន៍​ដទៃ​បាន​សម្រេច»។


នោះ​មិន​ត្រូវ​យល់​ព្រម ឬ​ស្តាប់​តាម​អ្នក​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​អាណិត ឬ​ប្រណី ឬ​បិទ​បាំង​អ្នក​នោះ​ឡើយ។


ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក និង​ស្តេច​ដែល​អ្នក​តាំង​ឡើង​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ទៅ​កាន់សាសន៍​មួយ​ទៀត ដែល​អ្នក និង​ដូន​តា​របស់​អ្នក​មិន​ដែល​បាន​ស្គាល់។ នៅ​ស្រុក​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។


គេ​បាន​បែរ​ទៅ​ជា​គោរព​ប្រតិ‌បត្តិ ហើយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ហើយ​ជា​ព្រះ​ដែល​ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​ពួក‌គេ​ថ្វាយ‌បង្គំ។


«កាល​សេចក្ដី​ទាំង​អស់​នេះ​បាន​កើត​ឡើង​ដល់​អ្នក គឺ​ទាំង​ព្រះ​ពរ និង​បណ្ដា‌សា ដែល​ខ្ញុំ​បាន​ដាក់​នៅ​មុខ​អ្នក ហើយ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​បណ្ដេញ​អ្នក​ចេញ​ទៅ ហើយ​អ្នក​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ


គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។


យើង​បាន​ប្រាប់​ថា យើង​នឹង​ក​ម្ចាត់​កម្ចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ យើង​នឹង​លុប​បំបាត់​ការ​នឹក​ចាំ​អំពី​គេ ចេញ​ពី​មនុស្ស​លោក​ទៅ


ចូរ​សាក‌សួរ​ពី​អស់​ទាំង​ថ្ងៃ​កន្លង​មក គឺ​តាំង​ពី​មុន​អ្នក​កើត​មក ចាប់​តាំង​ពី​ថ្ងៃ​ដែល​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​នៅ​លើ​ផែន‌ដី ចូរ​សាក​សួរ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង តើ​ដែល​មាន​ការ​ដ៏​ធំ​បែប​នេះ ឬ​ដែល​មាន​ឮ​និយាយ​ពី​ការ​បែប​នេះ​ឬ​ទេ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម